DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Tourism

      កំពតគឺជាខេត្តមួយក្នុងចំនោមខេត្ត-ក្រុងទាំង៤នៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិននៅ​តំបន់​ឆ្នេរហើយត្រូវបានរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការស្តារកសាង​ហេដ្ឋារចនាសម្ព័នតំបន់ឆ្នេរ និងជំរុញកិច្ចសហប្រតិបត្តិច្រករបៀងសេដ្ឋកិច្ចខាងត្បូង​ឈៀងខាងលិច ។ រួមមានការស្តារ កសាងផ្លូវជាតិ ស្ពាន សំខាន់ៗដូចជា ផ្លូវជាតិលេខ៣១ (ផ្លូវ​បែកគូសមកកំពង់ត្រាច) លេខ៣៣ (ពីកំពង់ត្រាច​ មកទីរួមខេត្តកំពត) កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ដងផ្លូវជាតិលេខ៣ (ពីចោមចៅមកទីរួមខេត្តកាត់តាមស្រុកឈូក) ផ្លូវជាតិលេខ​៤៨ (ពីទីរួម​​​​ខេត្តកោះកុងមកភ្ជាប់ផ្លូវជាតិលេខ៤) ។ ខេត្តកំពតមានចំងាយ ១៤៨ គ.ម ពីរាជធានី ភ្នំពេញប៉ែកនិរតី មានស្រុកចំនួនស្រុកចំនួន ៧ និងក្រុង១ ឃុំចំនួន៨៧ សង្កាត់៥ ភូមិ៤៧៧​ មាន ផ្ទៃដី ៤.៨៧៣គ. និងមានប្រជាជនចំនួន ៥៨៥.៨៥០នាក់ ដង់ស៊ីតេប្រជាជនមាន ១២០នាក់ គ./ (ស្ថិតិជំរឿនឆ្នាំ២០០៨)។ ដោយឡែក ទីក្រុងកំពតមានប្រជាជនចំនួន ៣៦៣៦៧នាក់។ ក្រៅពីជនជាតិខ្មែរមានជន​ជាតិផ្សេងៗដូចជាខ្មែរឥស្លាម ចិន វៀតណាម ប្រជាជនទាំងនោះប្រកបមុខរបរធ្វើស្រែចំការ នេសាទសមុទ្រ ជាងសំណង់ ធ្វើជំនួនក្នុងស្រុក និងមួយចំនួនតូចនាំទំនិញចេញ-ចូលក្រៅ​ប្រទេសទៀតផង។

          ខេត្តកំពតសំបូរធនធានធម្មជាតិដ៏មានតំលៃសំរាប់បំរើអោយវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ក្រៅពីស្រូវមានធនធានសំខាន់ៗដូចជាៈ ស៊ីម៉ង់ត៍ថ្មកំបោរ ជីហ្វូស្វាត អំបិល ផលសមុទ្រ អនុផលព្រៃឈើ ផ្លែឈើ រមណីយដ្ឋានទេសចរណ៍....។ល។

          ដោយឡែកវិស័យទេសចរណ៍ មានសក្កានុពលច្រើនរួមចំណែកយ៉ាងសំខាន់ក្នុងការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

          អាស្រ័យដោយសម្បត្តិធម្មជាតិដ៏សំបូរបានផ្តល់ដល់ខេត្តកំពតនូវសម្រស់ និងធនធានដ៏​មានតំលៃ បណ្តាសមិទ្ធិផលមួយចំនួនបានជាប់ចំណាត់ថ្នាក់លេខ១​ ក្នុងទូទាំងប្រទេស ពិសេស​ផលិតផលអំបិល។ចំពោះវិស័យទេសចរណ៍វិញក៏បាទជាប់ឈ្មោះតាំងពីយូរមកហើយ ខេត្តកំពត​មានរមណីយដ្ឋានដ្ឋានសំខាន់ៗចំនួន ១០ គឺៈ ទឹកឈូ បូកគោ ព្រែកអំពិល កែបថ្មី ភ្នំដូង ភ្នំកំពង់​ត្រាច ភ្នំឈ្ងោក ភ្នំខ្យង ភ្នំស និងសួនសត្វ សួនដំណាំទឹកឈូ។

          ភ្ញៀវទេសចរអាចធ្វើដំណើរមកខេត្តកំពតតាមរយៈ រថយន្ត រថភ្លើង ឫតាមផ្លូវទឹក ហើយ​អាចទស្សនាទិដ្ឋភាពតាមតំបន់ព្រៃភ្នំ ដែលមានទឹកជ្រោះហូរកាត់ជ្រលងផ្ទាំងថ្មរកេតរកូតហើយ​អាចងូតទឹកជ្រោះលេងកំសាន្ត ផ្លាស់ប្តូរធាតុអាកាសពីតំបន់វាលរាបទៅលើកំពូលភ្នំដែលមាន​កំពស់ជាង១០០០ម ដែលនៅលើកំពូលភ្នំមានទិដ្ឋភាពគួរអោយគយគន់ជាច្រើនទៀត បើមាន វាសនាភ្ញៀវអាចប្រលែងលេងជាមួយពពក។

          ភ្ញៀវអាចទស្សនា ទិដ្ឋភាពតាមបណ្តារូងភ្នំដែលជាទិដ្ឋភាពជក់ចិត្តដិតអារម្មណ៍ ហើយ​មានប្រាសាទក្នុងរូងភ្នំ........ទស្សនាការផលិតអំបិល និងមានឱកាសមើលសត្វព្រៃ ដូចជា ខ្លា តោ គោព្រៃ .....។ល។

          ខេត្តកំពតមានសីតុណ្ហភាពជាមធ្យមប្រែប្រួលចន្លោះពី២៣.៧ អង្សាសេ ទៅ ៣៨.អង្សាសេ។

          ភ្ញៀវទេសចរទាំងឡាយ ដែលអញ្ជើញមកខេត្តកំពតតែងតែបានទទួលទាននូវអាហារ​សមុទ្រ​​ស្រស់ៗ ប្រកបដោយឱជារសឆ្ងាញ់ពិសាដូចជា ក្តាម មឹក បង្ការ បង្កងប៉ាក បបែល គ្រែង ងាវ......និងផលិតផលកែឆ្នៃផលសមុទ្រដូចជា ទឹកត្រី បង្គារគ្រៀម យីហឺ និងផ្លែឈើស្រស់។ល។

Latest News

Social News

Statistics

You are visitor no. 344,112
since 18.10.2011