DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Provincial Administration

ចក្ខុវិស័យ គោលដៅ និងគោលបំណងអភិវឌ្ឍន៍ខេត្ដ

១.   ចក្ខុវិស័យអភិវឌ្ឍន៍

     ដើម្បីធ្វើការអភិវឌ្ឍខេត្តឱ្យស្របទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ខេត្តបានដាក់ចេញ នូវចក្ខុវិស័យ ដើម្បីចូលរួមការកាត់បន្ថយភាពក្រីក្រ ដោយផ្តោតការយកចិត្តទុកដាក់លើ ការអភិវឌ្ឍ មូលដ្ឋាន និងជម្រុញឱ្យមាន អភិបាលកិច្ចល្អ តាមរយៈកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ។ ចក្ខុវិស័យរបស់ខេត្ត ‹ ប្រជាពលរដ្ឋក្នុងខេត្តមានជីវភាពប្រសើរឡើង រួមចំណែក អនុវត្តអភិបាល កិច្ចល្អ មានសុខុមាលភាព  រស់នៅក្នុងបរិស្ថានល្អ  វប្បធម៌រស់រវើក និងសុខសុវត្ថិ ភាពប្រកបដោយ សង្គតិភាព

២. គោលដៅអភិវឌ្ឍន៍

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ខេត្តបានរៀបចំគោលដៅអភិវឌ្ឍន៍ផ្អែកលើផ្នែកទាំងបួន ដូចខាង ក្រោម ៖

-ផ្នែកសេដ្ឋកិច្ច

១.១. គោលដៅ ប្រជាជននៅក្នុងខេត្ដមានជីវភាពធូរធារ ។

-ផ្នែកសង្គមកិច្ច

២.១.គោលដៅ ៖ ប្រជាពលរដ្ឋមានការអប់រំជាមូលដ្ឋានរយៈពេល ០៩ឆ្នាំនិងធានាបាននូវគុណភាព អប់រំ ។

២.២.គោលដៅ ៖ លើកកម្ពស់សុខភាពមាតា កាត់បន្ថយមរណភាពកុមារ និងជំងឺឆ្លងផ្សេងៗ ។

២.៣.គោលដៅ ៖ លើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និងអនាម័យ ។

២.៤.គោលដៅ ៖ លើកកម្ពស់ការថែរក្សាសម្បត្តិវប្បធម៌ជាតិ ។

២.៥.គោលដៅ ៖ លើកកម្ពស់ប្រព័ន្ធសុវត្ថិភាពសង្គម ការងារ និងសមភាពយេនឌ័រ ។

-ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្ដរាយ

៣.១.គោលដៅ ប្រជាពលរដ្ឋនៅក្នុងខេត្ដមានសិទ្ធិក្នុងការគ្រប់គ្រង រៀបចំ ប្រើប្រាស់ដីធ្លី ស្របតាម ច្បាប់ និងធានាចីរភាពបរិស្ថាន ។

-ផ្នែករដ្ឋបាល និងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ

៤.១.គោលដៅ៖ ប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលប្រកបដោយគុណភាព និងប្រសិទ្ធភាពមាន សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពល្អ ។

 ៣. គោលបំណងអភិវឌ្ឍន៍

ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍របស់ខេត្ត គោលបំណងអភិវឌ្ឍន៍ត្រូវបានរៀបចំឡើង ៖

-ផ្នែកសេដ្ឋកិច្ច

១.១. គោលបំណង ទិន្នផលស្រូវកើនឡើងដល់ ៣.៣0តោនក្នុងមួយហិកតា មាន ៧០ភាគរយ នៃ គ្រួសារធ្វើស្រែជាចម្បង

១.២. គោលបំណង កសិករចំនួន ៣,៧៨៣គ្រួសារ បានអនុវត្តដំណាំយុទ្ធសាស្រ្តពោត ដំឡូងមី ដំឡូងជ្វា និងសណ្ដែកដី កើនឡើងទៅតាមប្រភេទដំណាំនីមួយៗ

១.. គោលបំណង ផលិតកម្មសត្វ និង បសុបក្សីមានការកើនឡើងៈ

     -ផលិតកម្មសត្វគោ-ក្របី ក្នុងអត្រាកំណើន ២%

     - ផលិតកម្មសត្វជ្រូក ក្នុងអត្រាកំណើន ២%

     - ផលិតកម្មបសុបក្សី ក្នុងអត្រាកំណើន ១០%

១.. គោលបំណង ការរៀបចំប្រព័ន្ធប្រើ់ប្រាស់ដីធ្លីកសិកម្ម ការផ្សព្វផ្សាយព័ត៌មាន  និងការផ្ដល់សេវា កសិកម្មមានភាពល្អប្រសើរលើការកំណត់តំបន់ដាំដុះ ផ្សព្វផ្សាយព័ត៌មានទីផ្សារ និងការប្រមូលទិន្នន័យ ស្ថិតិកសិកម្ម

១.៥. គោលបំណង ៖

       -ប្រពន្ធ័ស្រោចស្រពត្រូវបានរៀបចំ និងកែលំអចំនួន ៣៤ប្រព័ន្ធ

       -ស្ថានភាពស្ថានីយ៏ឧតុនិយមត្រូវបានកែលំអចំនួន ០១កន្លែង

១.. គោលបំណង ប្រពន្ធ័គមនាគមន៍ធ្វើដំណើរនៅក្នុងខេត្ដ ត្រូវបានកែលំអ ៖ ផ្លូវជនបទចំនួន ២,៩០០គ.ម ផ្លូវក្រាលកៅស៊ូចំនួន ១៣.៤៤គ.ម និងប្រព័ន្ធលូ ចំនួន ៩.៧៨គ.ម

១.. គោលបំណង ប្រជាពលរដ្ឋ ៥០% ទទួលបានសេវាប្រើប្រាស់ប្រៃសណីយ៍ និងទូរគមនាគមន៍

១.. គោលបំណង ខេត្ដមានកំណើនទេសចរណ៍ដល់ ៤១៧,៦០៦នាក់

១..គោលបំណង រោងចក្រ និងសិប្បកម្មចំនួន ១០ ត្រូវបាននាំចេញផលិតផលទៅក្រៅប្រទេស

-ផ្នែកសង្គមកិច្ច

២.១.១. គោលបំណង

       -កុមារទាំងអស់មានលទ្ធភាពបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សាប្រកបដោយសមធម៌ និងធានា បាននូវគុណភាព

       -កុមារទាំងអស់មានលទ្ធភាពបញ្ចប់ការសិក្សានៅមធ្យមសិក្សាបឋមភូមិប្រកបដោយសមធម៌ ការអប់រំក្រៅប្រព័ន្ធ និងធានាបាននូវគុណភាព

       -អត្រាអក្ខរកម្មដែលមានអាយុពី ១៥ ទៅ ២៤ឆ្នាំ

២.១.. គោលបំណង

-កុមារទាំងអស់មានលទ្ធភាពចូលរៀនប្រកបដោយ សមធម៌នៅកម្រិតបឋមសិក្សា (ថ្នាក់ទី១-៦)

-កុមារទាំងអស់មានលទ្ធភាពចូលរៀនប្រកបដោយ សមធម៌នៅកម្រិតមធ្យមសិក្សាបឋមភូមិ

២.១.. គោលបំណង គ្រូបង្រៀនគ្រប់កម្រិតសិក្សាមានសមត្ថភាព​ជំនាញ និងវិធីសាស្ត្រកើនឡើង ដល់ ៥០ភាគរយ

២.២.១. គោលបំណង

-អត្រាស្រ្តីមានផ្ទៃពោះទទួលសេវាសុខភាពកើនឡើងដល់២/៣

-កាត់បន្ថយអត្រាស្លាប់មាតាក្រោយពេលសម្រាលកូននៅត្រឹម ១៤០ នៃ ១០០,០០០នាក់

-កាត់បន្ថយអត្រាឈឺ និងស្លាប់កុមារអាយុក្រោម ៥ឆ្នាំ

២.២.២. គោលបំណង ប្រជាជនទូទៅទទួលបាននូវសេវាសុខភាព និងការកាត់បន្ថយនូវជំងឺឆ្លង      អេដស៍ របេង និងគ្រុនចាញ់

២.៣.១. គោលបំណង

-ប្រជាជន ៤៥ភាគរយ ទទួលបានទឹកស្អាតប្រើប្រាស់ មានសុខភាព និងអនាម័យល្អ

-ប្រជាជន ៣០ភាគរយ មានបង្គន់អនាម័យប្រើប្រាស់

២.៤.១. គោលបំណង ប្រជាពលរដ្ឋចំនួន ៤០ភាគរយ មានការយល់ដឹងថែមទៀត អំពីសម្បត្ដិ បេតិកភណ្ឌ (រូបី -អរូបី)  និងថែរក្សាវប្បធម៌ ប្រពៃណីជាតិ

២.៥.. គោលបំណង   ប្រព័ន្ធសុវត្ថិភាពសង្គម ត្រូវបានលើកកម្ពស់ឱ្យមានភាពល្អប្រសើរ

២.៥.. គោលបំណង ៖ ផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ សម្របសម្រួលរាល់ការងារ និងមុខរបរ ជូនប្រជាពលរដ្ឋ ត្រូវបានលើកកម្ពស់ និងធានាបាននូវសុខដុមនីយកម្ម រវាងកម្មករ និយោជិត និងនិយោជក ស្របតាមច្បាប់ស្ដីពីការងារ និងច្បាប់ស្តីពីរបបសន្តិសុខសង្គម

២.៥.. គោលបំណង ប្រជាពលរដ្ឋទាំងពីរភេទ ជាពិសេសស្រ្តី-ក្មេងស្រី ត្រូវបានទទួលនូវសេវា នានា ក្នុងសង្គមមានសិទិ្ធសម្រេច គ្រប់គ្រងលើធនធាន និងទទួលបានឱកាសស្មើភាពក្នុងជីវិតរស់នៅ

-ផ្នែកគ្រប់គ្រងដីធ្លី ធនធានធម្មជាតិ បរិស្ថាន ការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្ដរាយ

៣.១.១. គោលបំណង ការចុះបញ្ជីដីរដ្ឋ និងឯកជនឱ្យបានច្បាស់លាស់ ធានាការគ្រប់គ្រង ការប្រើប្រាស់ និងការបែងចែកដីធ្លី ប្រកបដោយតម្លាភាព និងសមធម៌។

៣.១.២. គោលបំណង ៖ ធនធានព្រៃឈើនិងជីវចម្រុះ ត្រូវបានអភិរក្ស-អភិវឌ្ឍន៍ និងគម្របព្រៃឈើ មានការកើនឡើងដល់ ៦០ភាគរយ

៣.១.. គោលបំណង ធនធានជលផលត្រូវបានអភិរក្ស និងមានការកើនឡើងដល់ ១៥ភាគរយ

៣.១.. គោលបំណង

-ខេត្តមានបរិស្ថានបៃតងកើនដល់ ៦០ភាគរយ

-ការបំពុលបរិស្ថានត្រូវបានកាត់បន្ថយ  សោភ័ណ្ឌភាពទីក្រុង និងទីប្រជុំជន មានភាពល្អប្រសើរ

៣.១.. គោលបំណង ការរងគ្រោះដោយសារគ្រោះមហន្តរាយ ត្រូវបានបង្ការ និងកាត់បន្ថយ

៣.១.. គោលបំណង ជម្រុញឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការបន្ស៊ាំ និងបន្ធូរបន្ថយការប្រែ ប្រួលអាកាសធាតុ

-ផ្នែករដ្ឋបាល និងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ

៤.១.១. គោលបំណង ប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលសាធារណៈមានភាពល្អប្រសើរ

៤.១.២. គោលបំណង ប្រជាពលរដ្ឋទទួលបាននូវសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពល្អ

៤. យុទ្ធសាស្ដ្រអភិវឌ្ឍន៍

យុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាមធ្យោបាយឬវិធីសាស្ដ្រ ដើម្បីសម្រេចគោលបំណងនីមួយៗ ។ ការកំណត់ យុទ្ធសាស្ដ្រ ផ្អែកលើធនធាន តម្រូវការ និងដំណោះស្រាយជាអាទិភាពនានារបស់ខេត្ដ។

៤.១.  យុទ្ធសាស្ដ្រអភិវឌ្ឍន៍សេដ្ឋកិច្ច

ដើម្បីសម្រេចបាននូវគោលបំណងនៃការអភិវឌ្ឍក្នុងផ្នែកសេដ្ឋកិច្ចនេះ ខេត្តបានរៀបចំជា យុទ្ធសាស្ត្រ អភិវឌ្ឍន៏ជាគន្លឹះសំខាន់ៗដោយមានការគិតគូគ្រប់ជ្រុងជ្រោយ និងថ្លឹងថ្លែងសមស្រប ជាមួយវិស័យនានា ស្ថិតក្នុង ស្ថានភាពសេដ្ឋកិច្ចដែលបានរៀបរាប់ក្នុងជំពូកទី១។ យុទ្ធសាស្ត្រអភិវឌ្ឍន៏សេដ្ឋកិច្ចរួមមានដូចខាងក្រោម៖

១-វិស័យកសិកម្ម

-កែលំអផលិតកម្មដំណាំស្រូវតាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេស​​ ការពិសោធន៍ស្រាវជ្រាវ​និងប្រើប្រាស់ ពូជសុទ្ធ

-កែលំអប្រព័ន្ធធារាសាស្ដ្រ និងមធ្យោបាយស្រោចស្រព

-បង្កើតស្ថានីយពិសោធន៍ និងអនុវត្ដជាមួយកសិករ

-កែលំអផលិតកម្មដំណាំរួមផ្សំផ្សេងៗតាមរយៈការ បណ្ដុះបណ្ដាលបច្ចេកទេសផលិតជី  ការជ្រើស​រើសពូជ

-បង្កើនស្ថានីយពិសោធន៍ និងអនុវត្ដជាមួយកសិករ

-កែលំអប្រភេទដីដាំដុះ

-បង្កើនការផ្សព្វផ្សាយដល់កសិករអំពីដំណាំយុទ្ធសាស្ដ្រ

-បង្កើនផលិកម្មសត្វ និងបសុព្យាបាលតាមរយៈការបណ្ដុះណ្ដាលបច្ចេកទេសចិញ្ចឹម ការផលិតពូជ ការផលិតចំណី  និងការ ផ្សព្វផ្សាយពីបច្ចេកទេស វេជ្ជសាស្ដ្រ

-កែលំអការប្រើប្រាស់ដីកសិកម្ម

-បង្កើនសមត្ថភាពមន្ដ្រីកសិកម្ម

-ពង្រឹងយន្ដការប្រមូល ផ្សព្វផ្សាយ និងការគ្រប់គ្រងទិន្នន័យកសិកម្ម

២-វិស័យហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័

ធារាសាស្រ្ត

-បង្កើនការសិក្សាស្រាវជ្រាវសក្តានុពលទឹក

-កែលំអប្រព័ន្ធធារាសាស្រ្ត

-កែលំអប្រព័ន្ធផ្លូវដោះទឹក

-បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋពីការប្រើប្រាស់ប្រព័ន្ធស្រោចស្រព

-បង្កើនការអភិវឌ្ឍធនធានមនុស្ស

-បង្កើនការកែលំអស្ថានីយតាមរយៈការបំពាក់ឧបករណ៍

គមនាគមន៍

-កែលំអហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងតាមរយៈការជួសជុលថែទាំ ការពង្រីកផ្លូវ  រៀបចំ​ប្រព័ន្ធលូ រឺហ្គាបង្ហូទឹក

-កែលំអផ្លូវជនបទពីដីសទៅក្រាលគ្រួសក្រហម    និងទៅផ្លូវក្រាលកៅស៊ូ 

-បង្កើនការផ្សព្វផ្សាយ និងពង្រឹងការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក

៣-វិស័យប្រៃសនីយ៏ និងទូរគមនាគមន៏

-កែលំអហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលតាមស្រុកតាមរយៈការសាងសង់អាគារការិយាល័យ​​ ការបំពាក់់សំភារៈ បច្ចេកទេសទាន់សម័យ

-បង្កើនការផ្សព្វផ្សាយ និងអនុវត្ដច្បាប់អាជីវកម្ម

៤-វិស័យទេសចរណ៏

-ជំរុញការកែលំអរមណីយដ្ឋានទេសចរណ៍

-ពង្រឹងសេវាកម្មទេសចរណ៍ឱ្យមានលក្ខណៈតាមស្ដង់ដារ

-បង្កើនការចូលរួមពីផ្នែកឯកជន  និងការវិនិយោគ

៥-វិស័យឧស្សាហកម្ម

-ពង្រឹងការអភិវឌ្ឍធនធានមនុស្ស

-បង្កើនការផលិត

-ពង្រឹងគុណភាពផលិតផល

-ពង្រឹងយន្ដការត្រួតពិនិត្យ និងផាកពិន័យ (គុណភាពទំនិញ)

-កែលំអប្រព័ន្ធបច្ចេកវិទ្យា និងឧបករណ៍សម្ភារៈផលិត

-ពង្រឹងការគ្រប់គ្រងធនធានរ៉ែ

-បង្កើនការអនុវត្ដច្បាប់  និងលិខិតបទដ្ឋាននានា

៤.២.  យុទ្ធសាស្ដ្រអភិវឌ្ឍន៍សង្គមកិច្ច

ដើម្បីសម្រេចបាននូវគោលបំណងនៃការអភិវឌ្ឍផ្នែកសង្គមកិច្ចនេះ ខេត្តបានរៀបចំជាយុទ្ធសាស្ត្រអភិវឌ្ឍន៏ ជាគន្លឹះសំខាន់ៗទាំងផ្នែករូបវ័ន្ត និងអរូបវ័ន្តដោយមានការគិតគូគ្រប់ជ្រុងជ្រោយ និងថ្លឹងថ្លែងសមស្របជាមួយវិស័យ នានាស្ថិតក្នុងស្ថានភាពសង្គមកិច្ចដែលបានរៀបរាប់ក្នុងជំពូកទី១ ។ យុទ្ធសាស្ត្រុអភិវឌ្ឍន៏សង្គមកិច្ចរួមមាន ៖

១-វិស័យអប់រំ

-បង្កើនការប្រមូលកុមារ  ចូលរៀនថ្នាក់មតេ្តយ្យ  និងថ្នាក់់បឋមសិក្សា 

-បង្កើនការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ័

-បង្កើនកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន  សាលា  និងអាណាព្យាបាលសិស្ស

-បង្កើនការផ្ដល់សម្ភារៈសិក្សា  អាហារូបករណ៍ដល់សិស្សក្រីក្រ

-បង្កើនការអប់រំក្រៅប្រព័ន្ធ និងអក្ខរកម្ម

-បង្កើនការលើកទឹកចិត្ដដល់ក្មេងស្រី

-បង្កើនការចូលរួមពីឪពុកម្ដាយ អាណាព្យាបាល ឱ្យយល់ពីតម្លៃនៃការសិក្សារបស់កូនស្រី

-បង្កើនការផ្ដល់អាហារូបករណ៍  និងសម្ភារៈសិក្សាដល់ក្មេងស្រី

-បង្កើនសមត្ថភាពគ្រូបង្រៀនតាមរយៈការបណ្ដុះបណ្ដាលបច្ចេកវិទ្យាព័ត៌មាន  វគ្គបំប៉នជំនាញ​បន្ថែម 

វគ្គ បំប៉នកម្មវិធី

-បង្កើនការងារដឹកនាំគ្រប់គ្រងដល់មន្ដ្រីអប់រំ

-កែលំអហេដ្ឋារចនាសម្ព័ន្ធ  (អាគារ  ទីចាត់ការនិងបំពាក់ឧបករណ៍សម្ភារៈ)

២-វិស័យសុខាភិបាល

-បង្កើនការអប់រំផ្សព្វផ្សាយដល់ស្ដ្រីមានផ្ទៃពោះឱ្យមកពិនិត្យផ្ទៃពោះ និងទទួលគ្រាប់ថ្នាំជាតិដែក

-បង្កើនការអប់រំផ្សព្វផ្សាយដល់ស្ដ្រីក្នុងវ័យបន្ដពូជ

-បង្កើនការអប់រំផ្សព្វផ្សាយ និងចុះផ្ដល់សេវាដល់កុមារតូចអាយុក្រោម៥ឆ្នាំ ឱ្យបានគ្រប់់់់ភូមិ  និងទៀងទាត់

-ពង្រឹងសមត្ថភាពដល់់មន្ដ្រីសុខាភិបាលតាមរយៈការបណ្ដុះបណ្ដាលបំប៉នជំនាញ

-បង្កើនចំនួនអ្នកធ្វើតេស្តឈាម និងទទួលប្រឹក្សា

-បង្កើនការអប់រំផ្សព្វផ្សាយ និងពង្រឹងវិធានការការពារចំពោះ ជំងឺឆ្លងគ្រប់ប្រភេទ

-បង្កើនការព្យាបាលចល័តលើជំងឺផ្សេងៗ

-បង្កើនការស្រាវជ្រាវជំងឺរបេងករណីថ្មី

-ជំរុញការចែកមុងជ្រលក់ថ្នាំនៅតំបន់ដែលប្រឈមនឹងជំងឺគ្រុនចាញ់

៣-វិស័យទឹកស្អាត និងអនាម័យជនបទ

-បង្កើនការរៀបចំបណ្ដាញទឹកស្អាតនៅតាមទីក្រុង និងទីប្រជុំជន

-ជំរុញការជួសជុល  ថែទាំបណ្ដាញទឹកស្អាត

-បង្កើនការគ្រប់គ្រងប្រើប្រាស់ និងថែទាំអណ្ដូងលូ  អណ្ដូងស្នប់

-បង្កើនការជីកនិងស្ដារអណ្តូង ស្រះទឹក 

-បង្កើនការផ្សព្វផ្សាយពីការទទួលទានទឹកដាំពុះ

-បង្កើនការសាងសង់បង្គន់អនាម័យ

-បង្កើនការផ្សព្វផ្សាយលាងដៃនឹងសាប៊ូ

៤-វិស័យវប្បធម៌

-បង្កើនការផ្សព្វផ្សាយអំពីសម្បត្ដិបេតិកភណ្ឌ វប្បធម៌ជាតិ

-ផ្សព្វផ្សាយច្បាប់ស្ដីពីការការពារសម្បត្ដិបេតិកភណ្ឌ

-ពង្រឹងការពារប្រាសាទ  និងទីទួលបុរាណ

-បង្កើនការស្រាវជ្រាវស្ថានភាពក្បាច់គុណបុរាណខ្មែរ

-បំផុសចលនាតែង និងស្មូតកំណាព្យ

-បង្កើនការថែរក្សានូវប្រពៃណីជាតិ

៥-វិស័យសង្គមកិច្ច

- ប្រែក្លាយការផ្ដល់សេវាសង្គមកិច្ចជាលក្ខណៈជំនួយមនុស្សធម៌ ទៅជារបបធានារ៉ាប់រងសង្គម ដល់ជនងាយ - រងគ្រោះ និងរងគ្រោះ

-ពង្រឹងការគ្រប់គ្រង និងបើកផ្ដល់របបគោលនយោបាយជូនអតីតយុទ្ធជន អតីតមន្ដ្រីរាជការស៊ីវិល និង គ្រួសារតាមរយៈបេឡាជាតិសន្ដិសុខសង្គម

-ជំរុញដំណើរការបេឡាជាតិសន្ដិសុខសង្គមសម្រាប់ពលរដ្ឋទូទៅ

-លើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសារតាមរយៈការផ្ដល់សម្បទានដីសង្គមកិច្ច និង ការអភិវឌ្ឍសហគមន៏អតីតយុទ្ធជន

៦-វិស័យការងារ

-បង្កើនការគ្រប់គ្រងទិន្នន័យសហគ្រាស  គ្រឹះស្ថាន  និងកម្មករ និយោជិត

-កែលំអប្រព័ន្ធគ្រប់គ្រងការប្រើប្រាស់ កំលាំងពលកម្មក្នុងខេត្ដ

-បង្កើនការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋាននានា ស្ដីពីការងារដល់កម្មករ និយោជិត  និងនិយោជក

-បង្កើនការទប់ស្កាត់ពលកម្មកុមារនៅគ្រប់វិស័យការងារ

-បង្កើនការបណ្ដុះបណ្តាលវិជ្ជាជីវៈ មុខរបរដល់ប្រជាពលរដ្ឋ

-ជំរុញការគ្រប់គ្រងរដ្ឋបាល និងយេនឌ័រ

៧-វិស័យយេនឌ័រ

-បង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចស្ដ្រី

-លើកកម្ពស់ការអប់រំដល់ស្រ្តី-ក្មេងស្រី និងការផ្លាស់ប្តូរឥរិយាបទ អាកប្បកិរិយា

-បង្កើនកិច្ចការពារផ្លូវច្បាប់ដល់ស្រ្តី និងក្មេងស្រី

-លើកកម្ពស់សុខភាព អាហារូបត្ថម្ភសម្រាប់ស្រ្តី និងកុមារ ទប់ស្កាត់ការរីករាលដាលជំងឺអេដស៍

-លើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងការធ្វើសេចក្តីសម្រេចចិត្ត នៅវិស័យសាធារណៈ និងនយោបាយ

 

៤.៣.  យុទ្ធសាស្ដ្រប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន

ដើម្បីសម្រេចបាននូវគោលបំណងនៃការអភិវឌ្ឍក្នុងផ្នែកប្រើប្រាស់ដីធ្លី គ្រប់គ្រងធនធានធម្មជាតិ និង      បរិស្ថាននេះ ខេត្តបានរៀបចំជាយុទ្ធសាស្ត្រ អភិវឌ្ឍន៏ជាគន្លឹះសំខាន់ៗ និងត្រូវអនុវត្តដោយមន្ទីររៀបចំដែនដី         នគរូបនីយកម្ម និងសំណង់ ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងមន្ទីរបរិស្ថាន ។

១-ការងារគ្រប់គ្រងដីធ្លី

-បង្កើនការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ភូមិបាល និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងដីធ្លី

-បង្កើនកិច្ចសហការជាមួយអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើអត្តសញ្ញាណកម្មក្បាលដី

-ជម្រុញការកសាងប្លង់គោល  និងប្លង់ប្រើប្រាស់ដីធ្លីនៅទីក្រុង និងទីប្រជុំជន

-បង្កើនការចុះបញ្ជីដីធ្លី  និងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី

២-ការងារគ្រប់គ្រងព្រៃឈើ

-បង្កើនការផ្សព្វផ្សាយ និងអនុវត្ដច្បាប់ស្តីពីព្រៃឈើ

-បង្កើនការបណ្ដុះ និងដាំកូនឈើ

-បង្កើត និងពង្រឹងសហគមន៍ព្រៃឈើ

-អភិរក្ស និងអភិវឌ្ឍន៍ព្រៃឈើ និងជីវចម្រុះ

-ជំរុញការកំណត់ព្រំប្រទល់ព្រៃឈើ ការចាត់ថ្នាក់ និងចុះបញ្ជីការ

-ទប់ស្កាត់ការបរបាញ់សត្វព្រៃ

៣-ការងារគ្រប់គ្រងជលផល

-បង្កើនការផ្សព្វផ្សាយនិងពង្រឹងការអនុវត្តច្បាប់ជលផល

-បង្កើនការបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមត្រី និងពង្រីកស្ថានីយបង្កាត់-ភ្ញាស់កូនត្រី

-ពង្រឹងសហគមន៍នេសាទ និងបង្កើនការដាំព្រៃកោងកាង

-បង្កើនការលែងមេពូជត្រីក្នុងស្រះសហគមន៍  និងបឹងធម្មជាតិ

៤-ការងារបរិស្ថាន

-បង្កើនការផ្សព្វផ្សាយច្បាប់ និងសារប្រយោជន៍នៃធនធានធម្មជាតិឱ្យ ដល់ប្រជាពលរដ្ឋ

-បង្កើនការរៀបចំថ្នាលបណ្ដុះ និងដាំកូនឈើឡើងវិញ

-ពង្រឹងការអនុវត្ដច្បាប់ស្ដីពីកិច្ចការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ

-ពង្រឹងសហគមន៍ការពារធនធានធម្មជាតិតំបន់ឆ្នេរ និងឧទ្យានជាតិព្រះមុន្នីវង្សបូកគោ

-ជំរុញការដាំដើមឈើតាមដងផ្លូវសាធារណៈ និងនៅតាមដីទំនេរ

-បង្កើនការផ្សព្វផ្សាយច្បាប់ស្ដីពីការបំពុលបរិស្ថាន

-បង្កើតសហគមន៍គ្រប់គ្រងសំណល់រឹង

-បង្កើនក្រុមល្បាតត្រួតពិនិត្យ  ការចោលសំរាម  និងផាកពិន័យ

-ពង្រឹងសេវាដឹកជញ្ជូនសំរាម

-បង្កើនការដាក់់ធុងសំរាមតាមទីសាធារណៈ

-រៀបចំទីលានទុកដាក់សំរាម

-ជំរុញការកសាងប្រព័ន្ធចម្រោះទឹកកខ្វក់

-បង្កើនការប្រើប្រាស់ឡជីវឧស័ន្ម

-ពង្រឹងការប្រមូល និងគ្រប់គ្រងទិន្នន័យប្រភពបំពុល

-បង្កើនការសាងសង់ និងកែលំអសួនកំសាន្តសាធារណៈ

-ពង្រឹងសមត្ថភាពមន្ដ្រីតាមរយៈការបណ្ដុះបណ្ដាលជំនាញ

-បង្កើនការសិក្សាផលប៉ះពាល់បរិស្ថានលើគម្រោងអភិវឌ្ឍន៍នានា

៤.៤.  យុទ្ធសាស្ដ្រគ្រប់គ្រងគ្រោះមហន្ដរាយ និងការប្រែប្រួលអាកាសធាតុ

ដើម្បីសម្រេចបាននូវគោលបំណងនៃការគ្រប់គ្រងនិងកាត់បន្ថយគ្រោះភ័យ គ្រោះថ្នាក់ ការបំផ្លិចបំផ្លាញ នានា បណ្ដាលមកពីគ្រោះមហន្ដរាយ និងការផ្លាស់ប្ដូរ ឬឥទ្ធិពលជាអវិជ្ជមានដែលបាន និងឬអាចកើតមាន ឡើងដោយធម្មជាតិ និងឬដោយការធ្វេសប្រហែសរបស់មនុស្សមានប្រសិទ្ធភាព ខេត្តបានរៀបចំជាយុទ្ធសាស្ត្រ អភិវឌ្ឍន៏ជាគន្លឹះសំខាន់ៗ និងត្រូវអនុវត្តដោយមន្ទីរកសិកម្ម ខណ្ឌរដ្ឋបាលព្រៃឈើ ខណ្ឌរដ្ឋបាលជលផល និងមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ... ។

១-ការងារគ្រប់គ្រងគ្រោះមហន្តរាយ

-ជំរុញការដាំឈើតាមលំនៅដ្ឋាន  និងទីសាធារណៈ

-បង្កើនការផ្សព្វផ្សាយច្បាប់ព្រៃឈើ និងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ

-បង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ននៅពេលមានគ្រោះមហន្ដរាយ​កើតឡើង

-រៀបចំទីទួលមានសុវត្ថិភាព និងបង្កើនមធ្យោបាយដឹកជញ្ជូន និងជម្លៀស ប្រជាជន

-បង្កើនការរៀបចំមធ្យោបាយ ឧបករណ៍  សំភារៈ  ស្បៀង

-បង្កើតប្រព័ន្ធទំនាក់ទំនង និងផ្សព្វផ្សាយព័ត៌មាន

-បង្កើនវិធានការការពារជំងឺឆ្លង ( AH1N1,H5N1)

២-ការងារបំរែបំរួលអាកាសធាតុ

-បង្កើនការការពារ  និងដាំកូនឈើឡើងវិញ

-បង្កើនការជ្រើសរើសពូជដំណាំដែលសមស្របទៅ នឹងការប្រែប្រួល អាកាសធាតុ

-បង្កើនការផ្សព្វផ្សាយផលប៉ះពាល់ពីឧស្ម័នផ្ទះកញ្ចក់

-បង្កើនការស្ដារស្រះ  និងបឹងធម្មជាតិ

 ៤.៥.  យុទ្ធសាស្ដ្រគ្រប់គ្រងរដ្ឋបាល និងសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ

ដើម្បីសម្រេចបាននូវគោលបំណងនៃការគ្រប់គ្រងរដ្ឋបាលនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈមានលក្ខណៈ ល្អប្រសើរ ខេត្តបានរៀបចំជាយុទ្ធសាស្ត្រអភិវឌ្ឍន៏ជាគន្លឹះសំខាន់ៗដោយមានការគិតគូ គ្រប់ជ្រុង ជ្រោយ និងថ្លឹងថ្លែង សមស្របជាមួយនឹងផ្នែកគ្រប់គ្រងរដ្ឋបាលនិងសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ដូចដែលបានរៀបរាប់ក្នុងជំពូកទី១។ យុទ្ធសាស្ត្រុអភិវឌ្ឍន៏លើការងារនៃការគ្រប់គ្រងរដ្ឋបាលនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរួមមានដូចខាងក្រោម៖

១- ការងារគ្រប់គ្រងដែនដីរដ្ឋបាល

-ពង្រឹងប្រសិទ្ធភាពការងារ និងគ្រប់គ្រងការចុះបញ្ជីអត្រានុកូលដ្ឋានដល់ប្រជាជន។

-ពង្រឹងប្រសិទ្ធភាពការងារតាមរយៈការបណ្ដុះបណ្ដាលសមត្ថភាពមន្ដ្រី

-បង្កើនការផ្ដល់មធ្យោបាយ ឧបករណ៍ សំភារៈសមស្របទៅនឹងទំហំការងារ

-បង្កើនការទទួលខុសត្រូវរបស់ស្ថាប័ន  និងមន្ដ្រីដឹកនាំគ្រប់គ្រង

-បង្កើន និងពង្រឹងយន្ដការច្រកចេញចូលតែមួយគ្រប់វិស័យ

-ពង្រឹង និងពង្រីកប្រព័ន្ធរដ្ឋបាលព័ត៌មានវិទ្យា

-បង្កើនយន្ដការត្រួតពិនិត្យ និងវាយតម្លៃការងាររដ្ឋបាលសាធារណៈគ្រប់ថ្នាក់

-ពង្រឹងការអនុវត្ដច្បាប់សហលក្ខន្ដិកៈមន្ដ្រីរាជការស៊ីវិល

-កែលំអហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន

-ពង្រឹងតម្លាភាពនិងគណនេយ្យភាព

-ការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

-បង្កើនការផ្សព្វផ្សាយ  និងអនុវត្ដច្បាប់ពាក់ព័ន្ធនានា

-បង្កើនការគ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ

-ពង្រឹងសមត្ថភាពជំនាញបច្ចេកទេសដល់មន្ដ្រីជំនាញនិងមធ្យោបាយសម្ភារៈ

-បង្កើនការគ្រប់គ្រងអាវុធជាតិផ្ទុះ គ្រឿងញៀន និងក្មេងទំនើង

-ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព

ទាញយកសៀវភៅវិនិយោគរបស់ខេត្ត

Latest News

Social News

Statistics

You are visitor no. 445,546
since 18.10.2011