DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

15 កញ្ញា 2016

លោក សឹុម វុទ្ធា នាយករដ្ឋបាល​សាលាខេត្ត ត្រូវបាន​ប្រកាសឲ្យ​ចូលកាន់មុខ​តំណែង ជាអភិបាលរង​ខេត្តកំពត

លោក សឹុម វុទ្ធា នាយករដ្ឋបាល​សាលាខេត្ត​កំពត ត្រូវបាន​ប្រកាស​តែងតាំង ជាអភិបាលរង​ខេត្តកំពតជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ជំនួសលោក ហេង វន្ថា អភិបាលរង​ខេត្តកំពត ដែលត្រូវ​ចូលនិវត្តន៍។

ការប្រកាស​កាន់តំណែងនេះ បានរៀបចំធ្វើ នៅព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្ត​កំពតចាស់ ក្រោមវត្តមាន ឯកឧត្តម លេង វី អនុរដ្ឋលេខាធិការ តំណាង សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ពិធីនេះក៏​មានការចូលរួម​ពីសំណាក់ ឯកឧត្តមអភិបាល​ខេត្ត​កំពត ចាន់ ចេស្តា, ប្រតិភូអម​ដំណើរ, ប្រធាន​ក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត ជួរថ្នាក់​​ដឹកនាំ​ជាស្នងការ ស្នងការរងមេបញ្ជាការ បញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, ប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរង ក្រុង ស្រុក,លោកមេឃុំ ចៅសង្កាត់ ប្រធានប៉ុស្តិ៍​នគរបាលរដ្ឋបាល ឃុំ សង្កាត់ និងមន្ត្រីរាជការ​ជុំវិញខេត្ត​ដ៏ទៃទៀត ប្រមាណ​២៤០នាក់៕

Latest News

Social News

Statistics

You are visitor no. 365,046
since 18.10.2011