DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

03 សីហា 2016

សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និង​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​ខេត្តកំពត

នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោងជាងបី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​សំណេះ​​សំណាលជាមួយ​​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត និង​មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់​អាវុធ ប្រមាណ​៣៥០ នាក់ នៅសាលប្រជុំ​សាលា​ខេត្តកំពត ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់​បាន​​ប្រកាសថា សម្តេច​នឹង​ធ្វើ​យុទ្ធនាការ ចុះគ្រប់​២៥រាជធានី-ខេត្ត ដើម្បីជួបសំណេះសំណាល​ជាមួយ​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ ហើយ​ក្នុងនោះ​ដែរ សម្តេច​មាន​ប្រសាសន៍​ថា ស្ពានឥន្ទូ នឹងបើក​អោយ​ប្រើប្រាស់​ឡើងវិញ ចំពោះម៉ូតូ កង់ និងថ្មើរជើង បន្ទាប់​ពី​ជួសជុស​សម្រួល​ផ្នែកមួយចំនួន ។

នៅក្នុងកិច្ចប្រជុំនេះ​ សម្តេចបាន​ណែនាំ​​អោយមន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់អាវុធ​ ទាំងអស់​អោយ​យកចិត្ត​ទុកដាក់​ ការកសាងអំពើល្អ​ ការផ្តល់សេវា​សាធារណះ​ជូន​ប្រជាពលរដ្ឋ​អោយបានល្អ​និង​ឆាប់រហ័ស​ ខិតខំការពារបរិស្ថាន​ ធនធានធម្មជាតិ​ ព្រៃឈើ​ ព្រៃកោងកាង​ ជម្រុញ​ការអនុវត្ត​ច្បាប់​អោយ​បាន​ម៉ឺងម៉ាត់​ និងខិតខំ​ដោះស្រាយ​សម្របសម្រួល​​ទំនាស់​អោយបាន​ល្អប្រសើរ​ ។

Latest News

Social News

Statistics

You are visitor no. 365,104
since 18.10.2011