DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

19 មិនា 2015

សម្ពោធដាក់ឱ្យប្រើប្រាស់​រង្វង់មូល មិត្តភាព​កម្ពុជា-កូរ៉េ

    ក្រោយស្ថាបនា​រួចរាល់​នូវរង្វង់​មូល​មិត្តភាពកម្ពុជា-កូរ៉េ ដែលរំលេច​ដោយ​រូបសញ្ញា​ទឹករលក សមុទ្រ ស្ថិតនៅ​លើដងផ្លូវជាតិ​លេខ៣​ ក្បែរស្ពាន​កំពង់បាយ​ក្នុងក្រុងកំពត​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ ប្រើប្រាស់​ជាផ្លូវការ​កាល​ពីព្រឹកថ្ងៃ​ទី១៩ ខែមីនា ឆ្នាំ២០១៥។ ជាមួយ​នឹងការ​បើក​ឱ្យប្រើ​ប្រាស់រង្វង់ មូល​ប្រកប​ដោយ​សោភ័ណភាព​ដ៏ល្អប្រណីត​មួយនេះ​ក៏មានកម្មវិធី​ប្រគល់​ទទួល​សមិទ្ធផល​គម្រោង បំពាក់​បរិក្ខារ​សុវត្ថិភាព​ចរាចរ​លើផ្លូវជាតិ​លេខ៣ និងផ្លូវជាតិ​លេខ​៤៨​ផងដែរ​ក្រោម​មាន​ការអញ្ជើញ ចូលរួម​ពីសំណាក់​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋ​កូរ៉េ​ប្រចាំកម្ពុជា។

    ស្វាគមន៍ក្នុងពិធីនេះ ឯកឧត្តខូយ ឃុនហ៊ួរ អភិបាល​នៃគណៈអភិបាល​ខេត្តកំពត​បានមានប្រ សាសន៍ថា ក្នុងនាម​ថ្នាក់ដឹកនាំ​ខេត្ត​សូម​វាយតម្លៃ​ខ្ពស់ចំពោះ​សមិទ្ធផល​ជារង្វង់​មូលមិត្ត​ភាពកម្ពុជា- កូរ៉េ ព្រមទាំង​សមិទ្ធផល​នៃការបំពាក់​បរិក្ខារ​សុវត្ថិភាព​លើផ្លូវជាតិ​លេខ៣ ​និងផ្លូវជាតិ​លេខ៤៨ ដែល ជា​ហេដ្ឋា​រចនាសម្ព័ន្ធ​យ៉ាងមាន​សារសំខាន់​សម្រាប់​បញ្ចៀស​ករណី​គ្រោះថ្នាក់​ចរាចរ និងជាការរួម​ចំណែក​ក្នុងការ​បំពេញលក្ខណៈវិនិច្ឆ័យ​របស់​ចលនាប្រឡង​ប្រណាំង​ទី​ក្រុងស្អាត រមណីយដ្ឋាន​ស្អាត សេវាល្អ។ ជាមួយគ្នា​នេះ សូមថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​អង្គការ KOICA នៃសាធារណ រដ្ឋកូរ៉េ ព្រមទាំង​ក្រសួង​សាធារណការ​ដែលបាន​ចំណាយ​ថវិកា​ស្ថាបនា​សមិទ្ធផល​​ទាំងនោះ និងខិត ខំ​យកចិត្ត​ទុកដាក់​ជំរុញ​ការអនុវត្គន៍​ម្រោង​បានឆាប់រហ័ស​រហូតលេចចេញ​ជារូបរាង​នៅចំពោះមុខ។

          ឯកឧត្តមគីម វុនជីន ឯកអគ្គរដ្ឋទូត​នៃសាធារណរដ្ឋ​កូរ៉េប្រចាំ​កម្ពុជា​បានមាន​ប្រសាសន៍ក្នុង ពិធីនេះ​ថាតាម​ស្ថិតិរាជរដ្ឋាភិបាល​កម្ពុជា​នៅឆ្នាំ​២០១៣បាន​បញ្ជាក់​ឱ្យឃើញថា​ប្រទេស​កូរ៉េ​ជាប់លំដាប់​ថ្នាក់លេខ៥ ចំណោម​បណ្តា​ប្រទេស​ដែលជួយ​ក្នុងផ្នែក​ជំនួយ​អភិវឌ្ឍផ្លូវការ ហើយ​សម្រាប់ឆ្នាំ ២០១៥​ តាមរយៈ KOICA បានផ្តល់​ជំនួយ​ថវិកា​ប្រមាណ​ជា២១​លាន​៥០ម៉ឺនដុល្លារ។ ក្រៅពីនោះកូរ៉េ មាន​គម្រោង​ផ្តល់​ជំនួយឥតសំណង​ប្រមាណ​១០លាន​ដុល្លារ​បន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត បាន​បន្តថា​​សម្រាប់​​ក្រសួង​​សាធារណការ និងដឹកជញ្ជូន KOICA បានសហការ និងផ្តល់​នូវជំនួយឥត សំណង​​ព្រមទាំង​កម្ចី​ពីធនាគារកូរ៉េដើម្បីរួមគ្នា​ក្នុងការ​កែលម្អ អភិវឌ្ឍ​លើផ្នែក​ហេដ្ឋរចនា​សម្ព័ន្ធនៅ កម្ពុជា។ ដើម្បីកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាមានភាពប្រសើរឡើងទាមទារឱ្យមានការចូលរួមសហ ប្រតិបត្តិការ និងកិច្ចជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំក្រសួងសាធារណការ ព្រមទាំងសហការី ក៏ដូចជា គ្រប់​អ្នក​ពាក់ព័ន្ធ​​ទាំងអស់​​ព្រោះ​​ហេដ្ឋា​រចនាសម្ព័ន្ធ​​ជាផ្នែក​មួយ​ដ៏​មាន​សារសំខាន់​​ក្នុង​ការអភិវឌ្ឍន៍។

          ថ្លែងក្នុងឱកាសនេះ ឯកឧត្តមត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារការ និងដឹកជញ្ជូនបានមាន ប្រសាន៍ថាសមិទ្ធផលជារង្វង់មូលសាងសង់នៅក្រុងកំពត និងជាបរិក្ខារសុវត្ថិភាពដែលបានបំពាក់រួម ទាំងការ​កែសម្រួល​លើផ្នែក​ខ្លះ​នៃ​កំណាត់ផ្លូវជាតិលេខ៣ ពីកំពត​​ដល់​​វាលរេញ ប្រវែង​៥៣,៤០គីឡូម៉ែត្រ និងលើ​ផ្លូវជាតិលេខ៤៨ ពីចម្ការ​ហ្លួងដល់​​ទីរួមខេត្តកោះកុង ប្រវែង​១៥៨,៥០​គីឡូម៉ែត្រ​នេះមិន ត្រឹម​តែ​ជួយ​ការពារ​អាយុ​ជីវិតប្រជាពលរដ្ឋ​កម្ពុជា​ឱ្យរួចផុតពីគ្រោះថ្នាក់​ចរាចរប៉ុណ្ណោះ​ទេ សមិទ្ធផល នោះបាន​ជួយដល់​ការជំរុញ​កំណើន​​សេដ្ឋកិច្ច​​សង្គម​កម្ពុជា និងប្រជាពលរដ្ឋ​​ក្នុងតំបន់​​អាស៊ាន​​ទាំងមូល តាមរយៈ​ការជួយ​​សម្រួល​​ដល់​ចរាចរ​​ដឹកជញ្ជូន​​នៅ​តាម​ផ្លូវ​ទាំងនេះ​​ដែល​ជាផ្នែក​មួយ​​នៃផ្លូវអាស៊ាន ហាយវេ លេខ​១២៣ ភ្ជាប់ពីព្រំ ដែនកម្ពុជា-ថៃនៅ​ខេត្តកោះកុង​មកកំណាត់​ផ្លូវជាតិ​លេខ៣ កាត់តាម ផ្លូវជាតិ​លេខ​៣៣​ទៅនឹងព្រំដែនកម្ពុជា-​វៀតណាម​នៅលក​នៃខេត្តកំពត។ ការតភ្ជាប់​នេះអាច​សម្រួល ដោយផ្ទាល់​​ដល់​ការ​ដឹកជញ្ជូន និងទំនាក់ទំនងរវាងកម្ពុជា-វៀតណាម និងថៃ លើចម្ងាយផ្លូវដ៏ខ្លីជាង បណ្តាញ​ផ្លូវ​ដទៃ​ទៀតនៅ​ទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង​សាធារណការ​បានសំណូមពរ​ចំពោះ​សាធារណ​រដ្ឋកូរ៉េ តាមរយៈឯកឧត្តម​​ឯកអគ្គរដ្ឋទូត និងតំណាងអង្គការ KOICAប្រចាំកម្ពុជា បន្តជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​​ដ៏វិសេសវិសាល​​ទាំងនេះ​​ដើម្បីជួយ​​ដល់​រាជរដ្ឋាភិបាល ក៏ដូចជាប្រជា ពលរដ្ឋកម្ពុជា​ក្នុងការ​កាត់បន្ថយភាព​​ក្រីក្រ​​របស់​​ពលរដ្ឋ​កម្ពុជា​ឱ្យបាន​​​កាន់តែឆាប់​រហ័ស និងបានរឹង មាំបន្ថែមទៀត។ ជាពិសេស​​សូមបន្ត​ជួយ​លើវិស័យ​​សាធារណការ និងដឹកជញ្ជូន ព្រមទាំង​សុវត្ថិភាព ចរាចរ​​​ដើម្បី​សម្រាល​​​​បន្ទុក​ការ​ដឹកជញ្ជូន​​តាមផ្លូវគោក​​ដោយ​បង្វែ​រ​​តាមរយៈ​ការជំរុញ​លើកកម្ពស់ ការដឹក​​ជញ្ជូន​តាម​ផ្លូវដែក និងផ្លូវទឹក ព្រោះការ​​ជួសជុល ថែទាំ សាងសង់​​ផ្លូវថ្នល់​ត្រូវ​ចំណាយ​​ថវិកា យ៉ាងច្រើន ហើយ​បរិមាណ និងសុវត្ថិភាព​នៃការដឹកជញ្ជូន​​ក៏មាន​កម្រិត​​ទៀតផង៕

Latest News

Social News

Statistics

You are visitor no. 334,158
since 18.10.2011