DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

05 កុម្ភៈ 2015

តំណាងរាស្រ្ត និងថ្នាក់ដឹកនាំ​ខេត្តកំពត ចុះជួយ​បណ្តុះ​កូនកោងកាង​នៅ​សហគមន៍​នេសាទ​ត្រពាំង​សង្កែ

ក្នុងន័យបង្កភាពកក់ក្តៅ និងបំណង​ស្វែងយល់​ពីសកម្មភាព​របស់​អ្នក​សហគមន៍​នេសាទ​ត្រពាំងសង្កែ​ស្ថិតនៅ​ក្នុង​ឃុំ​ត្រពាំង​សង្កែ ស្រុកទឹកឈូ ខេត្តកំពត កាលពី​រសៀល​ថ្ងៃ​ទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ លោកជំទាវ អ៊ុន សុគន្ធា តំណាង​រាស្ត្រ​មណ្ឌល​កំពត និងលោកជំទាវ យូ សុគន្ធ អភិបាលរង​នៃ​គណៈអភិបាល​ខេត្ត​កំពត​បាន​នាំ​ក្រុមការងារ​ចុះដល់ទីតាំងផ្ទាល់ ព្រមទាំង​ជួយ​បណ្តុះ​កូនកោង​កាង​ដើម្បី​ទុក ដាំបន្ថែមដែល​ជាផ្នែក​មួយ​ជួយ​អភិវឌ្ឍន៍​ធនធាន​​សមុទ្រ និងថែរក្សា ក៏ដូច​ជា​​បង្កើន​ជីវ​ចម្រុះ​នានា។

សម្តែង​នូវ​មនោ​សញ្ចេតនា​ដ៏ជ្រាលជ្រៅ​ជាមួយ​សហគមន៍ លោកជំទាវ​តំណាង​រាស្ត្រ​បានណែនាំ និង​ផ្តាំផ្ញើ​ចំពោះ​ប្រធាន ក៏ដូចជា​សមាជិក​សហគមន៍​ទាំងអស់​បន្តយកចិត្ត​ទុកដាក់​ក្នុងកិច្ចការងារ សហគមន៍​​ដោយ​គិត​ពីផលប្រយោជន៍​រួមជាធំ ព្រមទាំង​ប្រើប្រាស់​អ្វីដែលមាន​ឱ្យចំ​ទិសដៅ​ដើម្បីទទួល បាននូវ​ការគាំទ្រ​​ពីមជ្ឈដ្ឋាន​​ខាងក្រៅ​​បន្ថែម​ទៀត។ ជាមួយគ្នា​នេះដែរ លោកជំទាវ អ៊ុន សុគន្ធា បានប្រ គល់​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១០០ដុល្លារ​ដល់​សហគមន៍​ដើម្បី​យកទៅ​ជួសជុល​ផែទូកនេសាទ​ឱ្យមានភាព សមរម្យ​សម្រាប់​ប្រើប្រាស់​ទាំង​ប្រជា​នេសាទ​ក្នុង​មូលដ្ឋាន ទាំងទូក​ដឹកភ្ញៀវ​ទេសចរណ៍​របស់​សហគមន៍​។

ថ្លែងអំណរគុណ​តបនឹង​ទង្វើខាងលើ លោកសឹម ហ៊ីម ប្រធាន​សហគមន៍​នេសាទ​ត្រពាំងសង្កែ បាន​សម្តែង​​នូវមោទនភាព​​បំផុត​ដែល​លោកជំទាវតំណាងរាស្ត្រ និងលោក​ជំទាវ​អភិបាលរង​ខេត្តបាន ផ្តល់​កិត្តិយស​ចុះ​ដល់សហគមន៍​ផ្ទាល់​​ដើម្បី​យល់ពីសកម្មភាព​ពិតក៏ដូចជា​ការជួយបណ្តុះកូនកោងកាង ដែល​​ជា​ផ្នែកមួយ​ជំរុញ​លើកទឹកចិត្ត​សមាជិក​សហគមន៍​ក្នុងដំណើរការ​ទៅមុខទៀត។ លោកសឹម ហ៊ីម ក៏បាន​ប្រាប់ឱ្យ​ដឹងផង​​ដែរ​ថាកាល​ពីពេលថ្មីៗ​កន្លងទៅ ខណៈពេល​​ចុះមក​ដល់​សហគមន៍​​នេសាទនេះ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃគណៈអភិបាលខេត្ត​កំពតបាន​ផ្តល់នូវ​អនុសាសន៍​ល្អៗ​យ៉ាងច្រើន សម្រាប់​ជាទុន​ចំពោះ​សហគមន៍​ក្នុងការអនុវត្តន៍​ការងារ​អភិវឌ្ឍន៍ និងអភិរក្ស​ធនធាន​សមុទ្រ​​បន្តទៀត។ លោកប្រធាន​សហគមន៍​បញ្ជាក់ឱ្យដឹង​ផងដែរថា​កាលនោះ ឯកឧត្តម​អភិបាលខេត្ត​បានជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន១០០​ដុល្លារ​ដើម្បីបាន​ជួសជុល​ផ្លូវសម្រាប់​ចេញ​ចូល​សហគមន៍​ឱ្យមានល្អប្រសើរ​ជាង​មុន៕

Latest News

Social News

Statistics

You are visitor no. 357,462
since 18.10.2011