DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

10 វិច្ឆិកា 2014

អាជ្ញាធរខេត្តកំពតប្រារព្ធ​ទិវាឯករាជ្យជាតិ​​លើកទី៦១

នាបរិវេណ​សួន​ច្បារ​​ឆ្នេរ​​ព្រែក​កំពង់​​បាយ​​មុខ​​សាលា​ខេត្ត កាលពី​​ព្រឹក​​ទី៩​​ខែ​វិច្ឆិកា​​ឆ្នាំ២០១៤ អាជ្ញាធរ​ខេត្ត​​កំពត​​បាន​​ប្រារព្ធ​​ពិធី​មិ​ទ្ទីង​​រំលឹក​ខួបលើកទី​​៦១​​​នៃ​​​ទិវា​​បុណ្យ​​​ឯករាជ្យ ជាតិ៩​វិច្ឆិកា និងទិវា​កំណើត​កង​យោធពល​​ខេមរៈ​ភូមិន្ទ (៩​វិច្ឆិកា​​១៩៥៣​- ៩វិច្ឆិកា ២០១៤)​​​ក្រោម​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​​ឯកឧត្តម សូត យា ឣភិបាល​​​ស្តីទី​ខេត្តកំពត និង​លោកជំទាវ កង សៅរ៍ធន សមាជិកា​ក្រុម​ប្រឹក្សា​​ខេត្តកំពត ព្រមទាំង​​សមាជិក​​សមាជិកា ក្រុម​​ប្រឹក្សាខេត្ត អភិបាល​រង​​នៃ​​គណៈអភិបាល​ខេត្ត មន្ត្រីរាជការ កងកម្លាំង​​ប្រដាប់​អាវុធ ទាំង​៣​​ប្រភេទ ប្រជាពល​រដ្ឋ លោកគ្រូឣ្នកគ្រូ សិស្សានុ​សិស្ស​ជា​ច្រើន​កុះករ ។

ក្នុងពិធី​នេះ​​ឯកឧត្តម សូត យា ឣភិបាល​ស្តីទី​ខេត្តកំពត​​បាន​ឣាន​សុន្ទរកថា​ស្តីអំពី ឣត្ថន័យ និង​ខ្លឹមសារ​​ពាក់ព័ន្ធ​​ជាមួយ​ថ្ងៃឯករាជ្យ ព្រមទាំងថ្ងៃកំ​ណើត​​កងយោធពល​ខេមរ​ភូមិន្ទ (៩វិច្ឆិកាឆ្នាំ១៩៥៣) ក្រោម​ព្រះរាជកិច្ច​ដឹកនាំរបស់​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា៕

 

Latest News

Social News

Statistics

You are visitor no. 357,401
since 18.10.2011