DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

27 តុលា 2014

អាជ្ញាធរខេត្តកំពត​ប្រារព្ធ​ពិធី​ថ្វាយ​ព្រះពរ ព្រះមហាក្សត្រ​ទិវា​ខួបទី​១០នៃការ​ឡើងគ្រង​រាជសម្បត្តិ

ស្ថិតនៅ​លើសួនច្បារ​ទល់មុខ​សាលា​ខេត្តកំពត ក្រោមពន្លឺ​ដ៏ត្រចេះត្រចង់ វាយោ​សមុទ្រគ្រប ដណ្តប់​ត្រជាក់​​គ្រប់កាយ ប្រកប​ដោយ​ផាសុកភាព នៅព្រឹក​ថ្ងៃ​ទី២៧ ខែតុលា ឆ្នាំ២០១៤ អាជ្ញាធរខេត្ត ដែល​មាន​ការនិមន្ត និងអញ្ជើញ​ចូលរួមពី​សំណាក់​ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ ប្រជាពលរដ្ឋ  និស្សិត សិស្សានុសិស្ស រាប់រយ​នាក់បាន​ប្រារព្ធពិធី​ថ្វាយ​ព្រះពរ​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី  ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស​ព្រះរាជពិធី​បុណ្យ​ខួបទី១០​នៃការឡើង​គ្រង​រាជសម្បត្តិ(២៩ តុលា ២០០៤-២៤ តុលា ២០១៤)។

          ឯកឧត្តមខូយ ឃុនហ៊ួរ អភិបាលនៃ​គណៈអភិបាលខេត្ត​កំពត​បានអាន​លិខិត​ថ្វាយព្រះពរ ព្រះ បាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្ស្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា មានខ្លឹមសារថា ទូលបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា​សូម​ថ្វាយ​ព្រះពរសព្វ​សាធុការ បវរមហា​ប្រសើរ​ចំពោះ ព្រះករុណា​ថ្លៃ​វិសេស សូមព្រះ​អង្គ​គង់​នៅក្នុង​ព្រះបរម​រាជសម្បត្តិ​យូរអង្វែង មានព្រះរាជ​សុខភាព​ប្រសើរបរិបូរណ៍ មាន​ព្រះជន្មាយុ​យឺនយូរ មានព្រះកាយ​ពល​មាំមួន មានព្រះបញ្ញា​ញាណ​ឈ្លាសវៃ និងសម្រេច​បាននូវ មហាជោគជ័យ​ជានិច្ច​និរន្តរ៍​ក្នុងរជ្ជកាល​ដ៏ឧត្តុង្គឧត្តម​ជាប្រវត្តិសាស្ត្រ​របស់ព្រះអង្គ។ ក្នុងឱកាសដ៏មហា វិសេស​វិសាល​នេះ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា​សូមព្រះបរមរាជា​នុញ្ញាត សម្តែង​នូវកត្តញ្ញូតាធម៌ យ៉ាង​ជ្រាលជ្រៅ​បំផុត និងទឹកចិត្ត​គោរពកោតស្ញប់ស្ញែង​ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់​ជីវិតតម្កល់ លើត្បូង ដែលព្រះអង្គ​ទ្រង់បានយក​ព្រះរាជហឫទ័យ​ទុកដាក់ និងលះបង់ព្រះកាយពលជាប្រចាំ​បំពេញ​ព្រះរាជសកម្មភាព​ដ៏ឧត្តុង្គឧត្តម​ថ្លៃថ្នូរ​ដើម្បីការរស់​នៅរបស់ប្រជាជន​កម្ពុជា​គ្រប់​ទិសទី ព្រមទាំង បាន​ជំរុញ​​យ៉ាងខ្លាំងក្លា​ដល់ការអភិវឌ្ឍន៍​ប្រទេស​លើគ្រប់វិស័យ និងកិច្ចការ​បរទេស​នាពេលកន្លង​មក ដែល​ញ៉ាំង​ឱ្យកិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជាខ្ពស់ត្រដែតនៅឆាកអន្តរជាតិ៕

Latest News

Social News

Statistics

You are visitor no. 316,385
since 18.10.2011