DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

27 តុលា 2014

កិច្ចប្រជុំបូកសរុបលទ្ធផល​ការងារ​និង​លើកទិសដៅ អនុវត្តបន្ត​របស់​ក្រុមការងារ​ថ្នាក់ខេត្តចុះជួយមូលដ្ឋាន​ក្រុងស្រុក

បន្ទាប់ពីបានដំណើរការចប់រួចរាល់នូវវេទិកាសធារណៈ​គ្រប់ឃុំ​សង្កាត់ក្នុង​ខេត្តកំពត​បំណងស្តាប់ បញ្ហា​ប្រឈម​ក៏ដូចជាសំណូមពរ​ផ្សេងៗរបស់ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ កាលពីព្រឹកថ្ងៃទី២៦ខែ​តុលា​ឆ្នាំ​២០១៤ នៅសាលប្រជុំ​សាលាខេត្ត​មានបើក​កិច្ចប្រជុំ​បំណង​ស្វែង​រកមធ្យោបាយ​ដោះស្រាយ ព្រមទាំង​បូកសរុបលទ្ធផល​ការងារ និងលើកទិស​ដៅ​អនុវត្តបន្ត​របស់​ក្រុមការងារ​ថ្នាក់ខេត្តចុះ​ជួយមូល ដ្ឋានក្រុងស្រុកដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចប្រជុំ​​នេះ​ស្ថិតក្រោម​​អធិបតីភាព​​ឯ​កឧត្តម​​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះមូលដ្ឋាន។

          ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត និងជាអនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ថ្នាក់ជាតិ ចុះមូលដ្ឋាន​បានរាយការណ៍​ឱ្យដឹងថា សម្រាប់​ខេត្តកំពត រយៈពេល១០​ខែ​នៃការអនុវត្តន៍​ភារកិច្ចរបស់ ក្រុម​ការងារ​ជាតិ​ចុះមូលដ្ឋាន​ដើម្បីត្រួតពិនិត្យ និងគាំទ្រ​ការអនុវត្តន៍​កម្មវិធី​ន​យោបាយ និងយុទ្ធសាស្ត្រ ចតុកោណ​​ដំណាក់​កាល​ទី៣​រ​បស់​រាជរដ្ឋា​ភិបាលកម្ពុជា រដ្ឋបាល​គ្រប់ថ្នាក់ និងជំនាញពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងអនុវត្តការងារ​យ៉ាងសកម្ម ព្រមទាំង​ទទួលបាន​ជោគជ័យ​គួរឱ្យ​មោទនៈ។ ជាមួយ ការបង្កើត​នូវក្រុមការងារ​ជាតិចុះមូលដ្ឋាន​ដើម្បីត្រួត​ពិនិត្យ គាំទ្រការអនុវត្តន៍​កម្មវិធីនយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណដំណាក់​កាលទី៣​​របស់រាជរដ្ឋាភិបាល​កម្ពុជា នៅខេត្តកំពតក្រោមការដឹកនាំ របស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ខេត្តបាន​សម្រេច​​ការងារ​​ជាច្រើន​​ដូចជា​​ការបង្កើត ក្រុមការងារ​​ជាតិចុះ​ជួយ​ស្រុកក្រុង ការបង្កើត​វេទិកាសាធារណៈ​រួមនៅ​ឃុំថ្មី ការចុះដោះស្រាយពាក្យ បណ្តឹង និងសំណូមពររបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ការបន្តចុះក្តាប់ព័ត៌មាន និងតម្រូវការរបស់ ប្រជាពលរដ្ឋ ចៀសវាង​ប្រជាពលរដ្ឋលើកឡើង​ពេលមាន​កម្មវិធី​វេទិកា​សាធារណៈ។ ពិសេស រយៈ ពេល​​៣ខែកន្លមក​​នេះ​ខេត្តបាន​ចុះ​បើកវេទិកា​សាធារណៈនៅ​តាមឃុំ​សង្កាត់ទាំង៩៣​ក្នុង៨​ស្រុកក្រុង​ ជាផែនការ​ដែលបានដាក់ចុះដោយ​ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក្រោមការចុះដឹកនាំ ផ្ទាល់ពីសំណាក់ឯកឧត្តម លោកជំទាវជាប្រធាន និងអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក​ក្រុង រួមជាមួយថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីជំនាញមកពីគ្រប់មន្ទីរ ស្រុកក្រុងក្នុងទូទាំងខេត្ត។

          ផ្តាំផ្ញើក្នុងឱកាសនេះឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង​សិប្បកម្ម និងជាប្រធាន​ក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋានបានមាន​ប្រសាសន៍ថា​ជាបទ​ពិសោធន៍​ដែល​បានទទួល​កន្លងមក សង្ឃឹមថាឯកឧត្ត លោកជំទាវ និងលោក លោកស្រី​ទាំងអស់​នឹងយក​ទៅ​អនុវត្ត​បន្តទៀត។ ក្នុងនោះដែរដើម្បីប្រសិទ្ធភាព និងរឹតតែទទួលនូវភាពជោគជ័យ មុនបើក​វេទិកា​សាធារណៈ​នៅ​មូលដ្ឋាន​​នានា​​ត្រូវគិត​គូរ​​អំពី​​ពេលវេលា ទីកន្លែង និងការប្រើប្រាស់​រយៈវេលា​កុំយូរអង្វែង​ពេកជា​ពិសេស ត្រូវប្រើ​ពាក្យ​សម្តី កាយវិកា​ទន់ភ្លន់​ជាមួយ​ប្រជាពលរដ្ឋ ទោះបី​សំណួរ​ខ្លះ​​មាន​លក្ខណៈ​​មិន​គប្បី​ក្តី៕

Latest News

Social News

Statistics

You are visitor no. 357,478
since 18.10.2011