DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

19 កញ្ញា 2014

កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​គ្រប់គ្រងដីរដ្ឋខេត្តកំពត

    ដោយសារទាំងបញ្ហាចាស់ទាំងថ្មីដែលបាន និងកំពុងកើតឡើងសម្រាប់យុទ្ធនាការវាស់ វែង​ដី្លធ្លី​ដើម្បី​ប្រគល់​​សិទ្ធិ​កាន់កាប់​អចលន​ទ្រព្យ​ស្របច្បាប់​​នៃគោលនយោបាយ​ចាស់សកម្មភាព ថ្មី​លើ​វិស័យ​ដីធ្លីរបស់​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​សេស​សល់ កាលពីព្រឹក​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤​ ក្រោម​អធិបតីភាព​ឯកឧត្តម ខូយ ឃុនហ៊ួរ ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដីរដ្ឋ​ខេត្តកំពត កិច្ចពិភាក្សា​បានបើកដំណើរការ​នាសាលប្រជុំសាលា​ខេត្តដោយ​ទទួលលទ្ធផល​វិជ្ជមាន​ជាច្រើន​ចំណុច​។ នេះជាការ​ខិតខំប្រឹងប្រែង​របស់ថ្នាក់ដឹកនាំ​ខេត្ត ពិសេស​គណៈកម្មាធិការ​គ្រប់គ្រងដីរដ្ឋ ដើម្បី​ផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ។

    បន្ទាប់ពីស្តាប់នូវកង្វល់ សំណូមពរ តម្រូវការពីមន្ត្រីជំនាញតាមក្រុមនីមួយៗរបស់​បណ្តាគោល​ដៅ​ក្នុងខេត្ត កិច្ចពិភាក្សារបស់គណៈកម្មាធិការ​បានឯកភាពអនុម័តម្តងមួយចំណុចៗ ដើម្បី ធ្វើសំណើដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជាសុំកិច្ចសម្រេចក្នុងការចេញប័ណ្ណកម្មសិទ្ធិ ក្នុងនោះ រួមមានៈ ១.ទំនាស់រវាងកងពលលេខ១១ជាមួយបុគ្គលមួយរូប អង្គប្រជុំបានឯកភាពប្រគល់ជូន កងពល​ដើម្បីបាន​គ្រប់គ្រង​ដោយផ្អែក​លើបទបញ្ជា​លេខ០១ និងការប្រគល់ឱ្យដោយគណៈកម្ម ការអភិវឌ្ឍន៍​យោធិនពិការ​៣១៧។ ២. ទំនាស់រវាងក្រុមហ៊ុន JNJ ជាមួយពលរដ្ឋ១៦គ្រួសារ​ នៅ ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក លើទំហំ២៩,៥៥៤២ហិកតា ស្មើនឹង២១ក្បាលដី ឯកភាព ប្រគល់ជូនប្រជាពលរដ្ឋ។ ៣. ទំនាស់រវាងក្រុមហ៊ុនខេមទ្រីជាមួយពលរដ្ឋមួយគ្រួសារ នៅភូមិ ជ័យសេនា ឃុំតាកែន ស្រុកឈូក ឯកភាពប្រគល់ជូនប្រជាពលរដ្ឋ។ ៤.ទំនាស់ដណ្តើមកាន់កាប់ ដីទំហំ៥,១១៨១ហិកតា ស្មើនឹង៥ក្បាលដីរវាងប្រ​ជាពលរដ្ឋ៥គ្រួសារជាមួយសាលារៀននៅភូមិ កោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក ឯកភាពវាស់កាត់ជូនប្រជាពលរដ្ឋតាមជាក់ស្តែងដោយទុក ប្រមាណជាង៣ហិកតាផ្អែកលើសាលារៀនមិនទាន់មានប័ណ្ណកម្មសិទ្ធិកាន់កាប់នៅឡើយ។

៥. ទំនាស់រវាងក្រុមហ៊ុនកូរ៉េជាមួយប្រជាពលរដ្ឋ១៧គ្រួសារនៅឃុំល្បើក ឯកភាពប្រគល់ជូនប្រ ជាពលរដ្ឋ។ ៦. ទំនាស់រវាងប្រជាពលរដ្ឋ៧គ្រួសារ ជាមួយបុគ្គលម្នាក់ លើទំហំជាង១៦ហិកតា ស្មើនឹង៧ក្បាលដី នៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ឯកភាពប្រគល់ជូនប្រជាពលរដ្ឋ។ ៧.ដីមួយកន្លែងក្នុងឃុំកោះតូចជាប្រភេទព្រៃបុស្សដែលកន្លងមកអាជ្ញាធរខេត្តទុកជាដីសម្បទាន សង្គមកិច្ចខ្នាតតូច​ហើយត្រូវបានប្រជាពលរដ្ឋ៤១គ្រួសារក្នុងភូមិព្រែកចេក ភូមិព្រែកអម្ពិល និង ភូមិ​គីឡូ​ដប់ពីរ​តវ៉ាព្រោះធ្លាប់កាន់កាប់ ឯកភាពប្រគល់ជូនប្រជាពលរដ្ឋ។ ៨. ដីនៅតំបន់ដំរីផុង ប្រមាណជាង១០០ហិកតាជាប្រភេទដីព្រៃរបោះកន្លងមកអាជ្ញាធរមានគម្រោងទុកធ្វើជាដីសម្បទាន​សង្គមកិច្ច ឯកភាពប្រគល់ជូនប្រជាពលរដ្ឋ២៥គ្រួសារដែលបានកាន់កាប់ និងប្រើប្រាស់។

          ក្រៅពីនេះទំនាស់មួយចំនួនត្រូវរកដំណោះស្រាយបន្តតាមរយៈតម្រូវឱ្យជំនាញ អាជ្ញាធរ ចុះសម្របសម្រួល និងកន្លែងខ្លះបង្កើតគណៈកម្មការចុះស្រាវជ្រាវលម្អិតបន្ថែមទៀត៕     

Latest News

Social News

Statistics

You are visitor no. 344,083
since 18.10.2011