DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

03 កញ្ញា 2014

ប្រតិភូទីក្រុងប៉ៃស៊ឺធ្វើ​ទស្សនកិច្ច​នៅ​ខេត្តកំពត

     ប្រតិភូទីក្រុងប៉ៃស៊ឺខេត្តក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ ឯកឧត្តម ហួង ជីវៃ អនុប្រធាន​អចិន្ត្រៃយ៍​នៃសភាប្រជាជន​ក្រុងបានអញ្ជើញ​មកបំពេញ​ទស្សកិច្ចស្វែងយល់​ពី​​សក្តានុពល​របស់​ខេត្តកំពតក្នុងនាមក្រុងសម្ព័ន្ធមេត្រីភាព។

      ក្នុងពិធីស្វាគមន៍ និងទទួលបដិសណ្ឋារកិច្ចនៅសាលប្រជុំសាលាខេត្ត កាលពីរសៀល ថ្ងៃទី២​ខែកញ្ញា​ ឆ្នាំ២០១៤ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពតបាន មានប្រសាសន៍​ថាក្នុងនាម​ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការ និងប្រជាជនទាំងអស់ ខ្ញុំសូមសម្តែង នូវកិច្ច​ស្វាគមន៍​ដ៏​កក់​ក្តៅ ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ នៃសភា​ប្រជាជន​ទីក្រុង​ប៉ៃស៊ឺ ខេត្តក្វាងស៊ីរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងន័យរឹតចំណង សាមគ្គីភាព កិច្ចសហប្រតិបត្តិ​ការ​រវាង​ខេត្តកំពតនៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងប៉ៃស៊ឺ ខេត្តក្វាងស៊ី​របស់​សាធារណរដ្ឋ​ប្រជាមានិត​​ចិន។ កំពតជាខេត្តមួយដែលមានអំណោយផល ល្អពី​ធនធាន​ធម្មជាតិ​សម្រាប់​ការអភិវឌ្ឍន៍​លើ​វិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ផ្នែកវិស័យកសិកម្ម កំពត​មានផ្ទៃ​ដីបង្កបង្កើន​ផល​១៣៧.៩៩១​ហិកតា ដោយទិន្នផលមធ្យម ៣,០៩៥តោនក្នុ១ហិកតា។ ក្នុងនោះដំណាំរួមផ្សំ៣ប្រភេទជានិម្មិតរូបសម្រាប់ខេត្តគឺម្រេច ដូង និងទុរេន។ ចំណែក​សក្តានុពល​ឧស្សាហកម្ម ខេត្តមានរ៉ែថ្មកំបោរដែលផ្គត់ផ្គង់ដល់រោងចក្រ ស៊ីម៉ងតិ៍ចំនួន៣  មានរ៉ែដែក រ៉ែ​ធ្យូង​ថ្ម​(កំពុងសិក្សា) មានរោងចក្រអគ្គិសនីផលិតពីចរន្តទឹក។ រីឯសក្តានុពលទេសចរណ៍ ខេត្តកំពត​ជា​សមាជិក​​ក្លឹបឆ្នេរស្អាតបំផុតនៅលើពិភពលោក និង មានរមណីយ​ដ្ឋាន​ទាក់ទាញ​ដ៏ល្បី​ល្បាញ​ជាច្រើន ពិសេសរមណីយដ្ឋានឋានសួគ៌បូកគោ។

          ឆ្លើយតបនឹងការរៀបរាប់ឱ្យដឹងនេះឯកឧត្តម ហួង ជីវៃ អនុប្រធានអចិន្ត្រៃយ៍នៃសភា ប្រជាជន​ក្រុងប៉ៃស៊ឺ ខេត្តក្វាងស៊ីបានមានប្រសាសន៍ថាក្នុងនាមប្រជាជននៃសាធារណរដ្ឋប្រជា មានិត​ចិន​និយាយ​ជារួម និងជាពលរដ្ឋក្រុងប៉ៃស៊ឺ និយាយដោយឡែក ឯកឧត្តមមានការចាប់ អារម្មណ៍យ៉ាង​ពិសេស​លើ​សក្តានុពល​ផ្នែក​វិស័យទេសចរណ៍ដែលខេត្តកំពតមានលក្ខណៈដ៏ វិសេសវិសាលនោះ។ ឯកឧត្តម​ប្រធាន​ប្រតិភូបន្ត​ទៀត​ថាចំពោះវិស័យឧស្សាហកម្ម ពិសេស លើបញ្ហា​​ធនធាន​រ៉ែ​ឃើញ​ថា​ខេត្តកំពត​សម្បូរ​ដោយភ្នំ​ដែលមានរ៉ែថ្មកំបោរដូចនៅក្រុងប៉ៃស៊ឺ ខេត្តក្វាងស៊ីដែរ។ ចំពោះបញ្ហាកសិកម្មវិញ ឯកឧត្តម​​​​បញ្ជាក់ថាប្រតិភូមានការចាប់អារម្មណ៍ចំពោះ​​ដីធ្លី​ដែល​​អាចដាំ​​ជាដំណាំ​​ស្វាយ​​បាន​ព្រោះ​នៅ​ប្រទេស​ចិនដំណាំ​នេះត្រូវបាន​ប្រជាជន​ដាំ នៅលើភ្នំឯណោះ។ ម្ល៉ោះហើយវិស័យនេះ ប្រតិភូ​នឹង​ពិចារ​ណា​​ដើម្បី​ឈាន​ទៅ​សិក្សា​ចាប់ដៃ គូជាមួយ​​ខេត្តកំពត​​ក្នុងនាមជា​បងប្អូន​ក្រុងសម្ព័ន្ធមេត្រីភាព។ក្នុងដំណើរ​បំពេញទស្សនកិច្ចរយៈពេល២ថ្ងៃលើទឹកដីខេត្តកំពតនេះ ប្រតិភូត្រូវបាននាំ ទៅកាន់​កន្លែង​សំខាន់ៗ ក៏ដូចជាតំបន់សក្តានុពលទាំងឡាយតាមបំណងដើម្បីស្វែងយល់៕

Latest News

Social News

Statistics

You are visitor no. 365,095
since 18.10.2011