DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

25 សីហា 2014

ឯកឧត្តមអភិបាលខេត្ត​ចុះ​ពិនិត្យ​មើល​ការងារ សាងសង់​​សំណង់​នានា​នៅ​ប៉ុស្តិ៍​ច្រកទ្វារអន្តរជាតិ​ព្រែកចាក

​   កាលពី​ព្រឹកថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពត​​រួមដំណើរ​ដោយថ្នាក់​ដឹកនាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​បានចុះ​ពិនិត្យ​មើល​លទ្ធផល​ការងារ នៃ​ការ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​បម្រើ​ឱ្យ​សេវាកម្ម​របស់​រដ្ឋ​នៅ​ប៉ុស្តិ៍​ព្រំដែន​​កម្ពុជា-វៀតណាម ដែលជា​ច្រក​ទ្វារ​អន្តរជាតិស្ថិត​ក្នុង​ទឹកដី​ភូមិថ្កូវ ឃុំ​ឫស្សី​​ស្រុកខាងលិច ស្រុកកំពង់ត្រាច។ ក្នុងកិច្ចពិភាក្សាជា មួយ​ក្រុម​ការងារ​នា​សាលាប្រជុំ​របស់​​ស្នាក់ការ​គយ និងរដ្ឋាករ​ប៉ុស្តិ៍​ព្រែក​ចាក​បន្ទាប់​ពី​ពិនិត្យ​​ឃើញ​លទ្ធផល​សម្រេច​បាន​ប្រមាណ​ពី៧០​ទៅ៨០ភាគរយ​សម្រាប់​គ្រប់សំណង់​ទាំងអស់​ដែល​កំពុង​ដំណើរ​នោះ​ឯកឧត្តម​អភិបាល​ខេត្ត​បានជំរុញ​ដល់​ក្រុមហ៊ុន​សាងសង់​​ឱ្យពន្លឿនការងាររបស់ខ្លួន ក៏ដូចជាយកចិត្ត ទុក​ដាក់លើ​បញ្ហា​គុណភាព​ជាចម្បងត្បិត​តាម​កិច្ចសន្យា​ត្រូវ​ប្រគល់​ទទួល​នឹងមកដល់នា​ប៉ុន្មានខែ​ខាង មុខ​នេះ​ហើយ។ ជាមួយគ្នានោះដែរ ផ្នែកខាង​ការស្ថាបនា​ផ្លូវថ្នល់ ឯកឧត្តម ខូយ ឃុនហ៊ួរ តម្រូវឱ្យ មន្ត្រី​សាធារណការ​ពិភាក្សា​ជាមួយ​សម​ភាគី​​វៀតណាម​ដើម្បី​កែលម្អ សម្អាត​អនាម័យ បរិស្ថាន រហូត ទៅ​ដល់​បរិវេណ​​​បង្គោល​​ព្រំដែន​លេខ​៣១៣ ព្រោះ​ច្រកនេះ​ភាគី​កម្ពុជាទទួលផល​ចំណេញ​តាមរយៈ​លំហូរ​ចូល​នៃភ្ញៀវ​ទេសចរ​ក្នុង​កម្រិតខ្ពស់។ បើភាគី​វៀតណាម​គេ​ស្ម័គ្រចិត្ត​ធ្វើ​នោះ​យើង​នឹង​មិន​ជំទាស់ ទេដោយ​គ្រាន់​តែ​បង្ហាញ និងប្រគល់​គំរូប្លង់​ដល់​សម​ភាគី​ជា​ការស្រេច។ ដោយឡែក​​សម្រាប់​ការងារ ទូទៅវិញ ឯកឧត្តម​អភិបាលខេត្ត បានណែនាំ​ដល់​មន្ត្រី​ទាំងអស់សហការគ្នាធ្វើ​កិច្ចការឱ្យ​បាលទទួល លទ្ធផលល្អ​ព្រោះ​ទាំងការតាមដាន​ទំនិញ ក៏ដូចជា​ការត្រួត​ពិនិត្យ​អ្នកឆ្លង​ដែនជា​បញ្ហា​សំខាន់​បំផុត៕

Latest News

Social News

Statistics

You are visitor no. 357,453
since 18.10.2011