DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

05 August 2014

ឯកឧត្តមអភិបាលខេត្ត​ចូលរួមបើក​ហិបវិញ្ញាសារ​ប្រឡង​សញ្ញាបត្រទុតិយភូមិ នាសម័យប្រឡងថ្ងៃទី៤ ខែសីហា

     ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃគណៈអភិបាល​ខេត្តកំពត កាលពីព្រឹកថ្ងៃទី៤ ខែ សីហា ឆ្នាំ២០១៤ បានចូលរួម​ជាអធិបតី​ក្នុងពិធី​កាត់សោហិប​វិញ្ញាសារ​សម្រាប់​ប្រឡង​យក​សញ្ញាបត្រ ទុតិយភូមិ​​នៅមណ្ឌល​មួយក្នុង​ចំណោម​មណ្ឌលទាំង៨​របស់ខេត្ត គឺអនុវិទ្យាល័យ​មិត្តភាពកម្ពុជា ជប៉ុន ដើម្បី​ចែកជូនដល់​បេក្ខជន។ ក្រៅពីការណែនាំ​ឱ្យមាន​ការគោរព​តាមបទបញ្ញត្តិ​ផ្សេងនោះ ឯកឧត្តម អភិបាលខេត្ត ក៏បាន​ជូនពរ​ដល់បេក្ខជន​ឱ្យជួបសំណាងល្អ គឺធ្វើត្រូវគ្រប់វិញ្ញាសារ និង ប្រឡង​បាន​ជាប់​ទាំងអស់គ្នា។

    សូមបញ្ជាក់​ថា​​ការប្រឡង​​​យក​​សញ្ញាបត្រ​​ទុតិយភូមិ​​​ឆ្នាំសិក្សា​​២០១៣-២០១៤ នាថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៤ សម្រាប់​ខេត្តកំពត​​មាន​បេក្ខជន​​ចំនួន​​៤.៣៧២នាក់ មកពី​ក្រុង ស្រុកទាំង៨ ដែល​មាន​មណ្ឌល​​​​ប្រឡង​​​ចំនួន៨ ស្មើនឹង​​១៧៦បន្ទប់ ប្រព្រឹត្ត​​ឡើង​​ក្នុង​​ក្រុងកំពត។ មណ្ឌល ទាំង៨​ដែល​ដំណើរ​ការ​សម្រាប់​ការប្រឡង​នេះ​រួមមានៈ ​១. វិទ្យាល័យព្រះរាជសម្ភារ, ២. សា លាបឋមសិក្សាហ៊ុន សែន ១មករា, ៣. អនុវិទ្យាល័យមហាសាមគ្គីឌី ប៉ុក, ៤. អនុវិទ្យាល័យ ហ៊ុន សែន ក្រាំងអម្ពិល, ៥. សាលា​ចំណេះ​ទូទៅ​ឯកជន​វឌ្ឍនវិជ្ជា, ៦. សាលាបឋមសិក្សាសម្តេចតា, ៧.សាលាគរុកោសល្យ និងវិក្រឹតការ, ៨. អនុវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន ៕

Latest News

Social News

Statistics

You are visitor no. 308423
since 19.10.2011