DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

04 សីហា 2014

ប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត​​លើកទី៣ អាណត្តិទី២

     ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ នៅ​សាល​ប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​មាន​បើក​កិច្ចប្រជុំ​សាមញ្ញ លើកទី៣ អាណត្តិទី២ ក្រោម​​អធិបតីភាព ឯកឧត្តម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សា​ខេត្ត និង ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃ​គណៈអភិបាល​ខេត្តកំពត។

      របៀបវារៈ​នៃកិច្ចប្រជុំ​ក្នុង​ថ្ងៃនេះ​រួមមនាៈ ១. ពិនិត្យពិភាក្សា និងអនុម័ត​លើ​កំណត់ហេតុ នៃកិច្ច​ប្រជុំ​​សាមញ្ញលើក​ទី២​របស់​ក្រុមប្រឹក្សាខេត្ត, ២. ពិនិត្យពិភាក្សា និងអនុម័ត​លើ​កំណត់ហេតុ នៃកិច្ច​ប្រជុំ​វិសាមញ្ញ​លើក​ទី១របស់​ក្រុមប្រឹក្សា​ខេត្ត, ៣. ពិនិត្យពិភាក្សា និងអនុម័តលើ​រ​បាយការណ៍ ប្រចាំ​ខែ​កក្កដា ស្តីពី​ការអនុវត្តន៍​ការងារ​របស់​រដ្ឋបាលខេត្ត, ៤. ពិនិត្យពិភាក្សា និងអនុម័តរបាយ ការណ៍​ប្រចាំ​ឆមាស​ទី១ ស្តីពី​ការអនុវត្តន៍​ការងារ​របស់​រដ្ឋបាលខេត្ត, ៥. ពិនិត្យពិភាក្សា និងឯកភាព​លើ​របាយការណ៍​ស្តីពីលទ្ធផល​កិច្ចប្រជុំ​ពិភាក្សា​​ជ្រើសរើស​​មុខងារ​ជា​កាតព្វកិច្ច និងមុខងារ ជា​ជម្រើស​សម្រាប់​ដាក់​បញ្ចូល​​ក្នុង​ផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ(២០១៥-២០១៩), ៦. ផែនការចំណូល ចំណាយថវិកាឆ្នាំ២០១៥ របស់​រដ្ឋបាលខេត្ត, ៧. សេចក្តីសម្រេចស្តីពីការទទួលស្គាល់ប្រធាន អនុ ប្រធាន និង​សមាជិក​​ក្រុម​ការងារ​​​កសាង​ផែនការ​អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគខេត្តកំពត៕

Latest News

Social News

Statistics

You are visitor no. 365,050
since 18.10.2011