DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

17 កក្កដា 2014

អាជ្ញាធរខេត្តប្រារព្ធពិធីរុក្ខទិវា​៩​កក្កដា

          នៅបរិវេណ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​ត្រង់ចំណុច​មុខ​សាលា​ខេត្ត​កំពត កាលពីព្រឹក ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ២០១៤ ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កំពត សហការ​ជាមួយ​អាជ្ញាធរ​ខេត្តបាន រៀប​ចំ​ប្រារព្ធ​ពិធី​មិទ្ទីង​អបអរសាទ​ររុក្ខ​ទិវា​៩​កក្កដា ក្រោមអធិបតីភាព​របស់​ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃ​គណៈអភិបាល​ខេត្តកំពត។ ក្នុង​ពិធីនេះ​ក៏​មាន​ការដាំដើម​ស្ងាវ​ចំនួន​២០០​ដើមតាម បណ្តោយ​ផ្លូវមាត់​ព្រែក​ចាប់​ពី​គល់ស្ពាន​កំពង់បាយ​ក្នុង​ភូមិកំពង់បាយ​ខាងជើង សង្កាត់កំពង់បាយ រហូត​ដល់​ផែកំពង់​កណ្តាល​នៃ​ភូមិ​កំពង់​កណ្តាល សង្កាត់កំពង់កណ្តាល ក្រុងកំពតផងដែរ។

          លោក កង គឹមលី នាយ​ខណ្ឌរដ្ឋបាល​ព្រៃឈើ​កំពត​បានរាយការណ៍​ឱ្យ​ដឹង​ថា​សហគមន៍ ព្រៃ​ឈើ​​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​មាន​ចំនួន​៤៩កន្លែង​ដែលមាន ផ្ទៃដី​១៦.៣៩៣​​ហិកតា គ្របដណ្តប់​លើ​ភូមិ​ចំនួន​១០៨ នៃ៣៦ឃុំ ក្នុង៧ស្រុក មានប្រជាពលរដ្ឋ ប្រមាណ​១៧.៤៦៩​គ្រួសារ។ ក្នុងនោះ​ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​ដោយ​ក្រសួង​កសិកម្ម រក្ខា ប្រមាញ់ និង​នេសាទ​ចំនួន​២១​សហគមន៍ មាន​ផ្ទៃដី​៩.៩០៧ហិកតា និង​បាន​ចុះកិច្ច​ព្រមព្រៀង ចំនួន​២០​សហគមន៍ ស្មើ​នឹង​ផ្ទៃ​ដី​​៨.៦៧២​ហិកតា។ លោកនាយ​ខណ្ឌ​ក៏​បានថ្លែង​អំណរ​គុណចំពោះ​គណៈអធិបតី និង​សមាជិក​​ទាំងអស់​​ដែល​​បាន​ចូលរួម​ក្នុង​ការដាំដើម​ស្ងាវនា​ឱកាស​ប្រារព្ធ ពិធី​អបអរសាទរ​រុក្ខទិវា ៩ កក្កដា ឆ្នាំ២០១៤ នេះផងដែរ។

          ថ្លែងក្នុងពិធីនេះ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពត​បានមាន ប្រសាសន៍​ថា​បុណ្យ​រុក្ខទិវា​គឺ​ជា​ការដង្ហែ​តាម​ព្រះរាជ​តម្រិះ​ដ៏ខ្ពង់ខ្ពស់​របស់​ព្រះករុណា សម្តេច នរោត្តម សីហនុ ព្រះមហាវរក្សត្រ ព្រះបរមរតនកោដ្ឋ ដែល​ព្រះអង្គ​តែង​បានយក​ព្រះទ័យ​ទុក  ដាក់​ជា​អាទិភាព​វិស័យ​ព្រៃឈើ និងការដាំ​ដើម​ឈើ​ជាអាយុជីវិត​របស់​ប្រជារាស្ត្រ​ខ្មែរ​ហើយព្រះអង្គ​ផ្ទាល់​បាន​ចូល​រួមក្នុងគ្រប់​ពិធី​បុណ្យ​រុក្ខទិវា​តាំងពី​សម័យ​សង្គមរាស្ត្រ​និយម​ក៏​ដូច​បច្ចុប្បន្ន។ ម្យ៉ាងទៀត​បុណ្យ​រុក្ខទិវា​នា​ឱកាស​នេះ​ជាការ​ឆ្លុះ​បញ្ចាំង​ឱ្យឃើញ​ជាក់ស្តែង​នូវ​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជា​ដែលកំពុង​ខិតខំ​អនុវត្ត​ដ៏សកម្ម​នូវគោលនយោបាយ​ដាំព្រៃឈើ​ឡើងវិញក្នុង ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ដោយ​ផ្សា​ភ្ជាប់​​ការងារ​ដាំឈើ​នេះជាមួយ​និង​ការថែរក្សា​ការពារ​ទ្រព្យ សម្បត្តិ​ព្រៃឈើ​របស់ជាតិ ព្រមទាំង​ការ​ប្រើប្រាស់​ឈើឱ្យ​បានត្រឹមត្រូវ​តាម​វិចារណញ្ញាណ។ក្នុង ពិធីនេះផងដែរ ឯកឧត្តម​អភិបាលខេត្ត​បាន​អំពាវ​នាវ​ចំពោះ​ព្រះសង្ឃ មន្ត្រីរាជការ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និស្សិត សិស្សា​នុ​សិស្ស ឱ្យយកចិត្តទុកដាក់ក្នុងការថែរក្សាដើមឈើ ពិសេស​ចូលរួម​គ្រប់​សកម្មភាព​ដាំកូន​ឈើ​ក្នុង​ក្រុងកំពត​ដែលជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវ ឱ្យមានការចាប់អារម្មណ៍បន្ថែមទៀតសម្រាប់ថ្ងៃខាងមុខ៕        

Latest News

Social News

Statistics

You are visitor no. 357,484
since 18.10.2011