DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

04 July 2014

អង្គភាពប្រឆាំងអំពើ​ពុក​រលួយ​ប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្តកំពត សម្រាប់​ដំណើរ​ការ​តាមដាន​សកម្មភាព​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ

     ដោយសារ​​សម័យ​​ប្រឡង​​យក​​សញ្ញាបត្រ​​ទុតិយភូមិ​​កាន់តែ​​ខិតជិត​​មកដល់ ស្រប​ពេល​​ដែល រាជ​រដ្ឋា​ភិ​បាល​អាណត្តិ​ទី៥​មាន​ការកែ​ទម្រង់ស៊ី​ជម្រៅ ក្នុងបំណង​ពង្រឹង​គុណភាព​​អប់រំ​ឱ្យមាន​លក្ខណៈ ល្អ​ប្រសើរ ឆ្នាំនេះ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នឹង​បញ្ជូន​ភ្នាក់ងារ​សង្កេត​ការណ៍​ចូល​ក្នុង​មណ្ឌល ប្រឡង​នីមួយៗ​នៅទូទាំង​ប្រទេស។ ជាមួយគ្នា​នោះអង្គភាព​ឯករាជ្យ​មួយនេះ​ក៏អំពាវនាវ​ឱ្យមានការ ចូលរួម​ដោយស្ម័គ្រចិត្ត​ពីគ្រប់​ផ្នែក​ពាក់ព័ន្ធ​សម្រាប់​សកម្មភាព​ក្នុងសម័យ​ប្រឡង​ក្រោម​​ការរៀបចំ​ពី សំណាក់​ក្រសួង​អប់រំ​ដែលជា​ស្ថាប័នសាមី។ ដូច្នេះ​ហើយ​ទើប​​កាលពី​ព្រឹកថ្ងៃ​ទី៣ ខែកក្កដា ឆ្នាំ២០១៤ មាន​បើក​កិច្ចប្រជុំ​រវាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​ជាមួយ​អាជ្ញាធរ​ខេត្តកំពត នៅសាលប្រជុំរបស់ សាលា​ខេត្ត​ដែល​មាន ឯកឧត្តម ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ឯកឧត្តម អ៊ឹង ម៉េងហួរ​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត និង​ ឯកឧត្តម ជួង ស៊ីវវុធ អភិបាលរង​ខេត្តកំពត ជា​គណៈ អធិបតី ក្រោម​ការចូលរួម​ពីសំណាក់ថ្នាក់​ដឹកនាំ​នៃកងកម្លាំង​ប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរ ក្រុងកំពត និងផ្នែក​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ពិភាក្សា​នូវដំណើរ​ការ​ចូលរួម​តាមដាន​ការប្រឡង។

          សូមបញ្ជាក់​ថា​ការប្រឡង​​យក​សញ្ញាបត្រ​ទុតិយភូមិ​​ឆ្នាំសិក្សា​២០១៣-២០១៤ នាថ្ងៃទី៤ ខែ សីហា ឆ្នាំ២០១៤ ខាងមុខ សម្រាប់​ខេត្តកំពត​មាន​បេក្ខជន​ចំនួន​៤.៣៧២នាក់ មកពី​ក្រុង១ និងស្រុក ៧ដែល​មាន​មណ្ឌល​​ប្រឡង​ចំនួន៨ ស្មើនឹង​១៧៦បន្ទប់ ប្រព្រឹត្ត​ឡើង​ក្នុង​ក្រុងកំពត ដោយមានគណៈ កម្មការ​ស្ថិត​នៅក្របខ័ណ្ឌ​ក្រសួងអប់រំ​​៥១៨នាក់ សម្រាប់​ផ្នែក​សំណេរ៕

Latest News

Social News

Statistics

You are visitor no. 308442
since 19.10.2011