DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

26 June 2014

សម្ពោធអគារសម្ភព​ត្រពាំងរពៅ​អំណោយ​កងទ័ព​អាមេរិក

          បន្ទាប់ពី​សាងសង់​រួចរាល់​នូវអគារ​សម្រាក​មួយខ្នង​មាន២​បន្ទប់​បម្រើ​ឱ្យ​ផ្នែក​សម្ភព​ក្រោយ​ឆ្លង​ទន្លេ​​សម្រាប់​មណ្ឌល​សុខភាព​ត្រពាំង​រពៅ​ដែលជា​អំណោយ​របស់កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក ក្នុង​ភាពជា​ដៃគូតំបន់​ប៉ាស៊ីហ្វិក ត្រូវបានសម្ពោធ​ដាក់​ឱ្យប្រើប្រាស់​ជាផ្លូវការ​កាលពីរ​សៀលថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០១៤ នៅចំពោះ​មុខ​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អាវុធ ព្រះសង្ឃ សិស្សានុ សិស្ស​ លោកគ្រូ អ្នកគ្រូ ព្រមទាំងម្ចាស់ជំនួយ ​និងតំណាង​ស្ថានទូត​សហរដ្ឋអាមេរិក ក្រោមភាពអធិក អធម​បំផុត។

ថ្លែងក្តីអំណរ​គុណ​ចំពោះ​ម្ចាស់​អំណោយ ក៏ដូច​ជា​តំណាង​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅក្នុងពិធី សម្ពោធ​នេះ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃគណៈអភិបាលខេត្ត​កំពត​បាន​មាន​ប្រសាសន៍ថា ក្នុង​ន័យ​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​យ៉ាងប្រពៃ​នៃប្រទេស​ទាំង២ កម្ពុជា-សហរដ្ឋ អាមេរិក ដោយ​ឡែកខេត្ត​កំពត​ជាមួយ​បេសកកម្ម​កងទ័ពជើង​ទឹក​សហរដ្ឋអាមេរិក តាមរយៈការផ្តល់ នូវ​អគារ​សម្ភព​ក្រោយ​សម្រាល​ក្នុងមណ្ឌល​សុខភាព​ត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ដែលជា ជំនួយ​សប្បុរសធម៌​ដ៏ថ្លៃ​ថ្លា​នាពេលនេះ​សង្ឃឹមថា​ប្រទេសទាំង២ និងមូលដ្ឋានអង្គភាពទាំង២បន្តបាន នូវ​ប្រពៃណី ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​យ៉ាងរឹងមាំ​សម្រាប់រយៈកាលយូរលង់​បន្ថែមទៀត៕

Latest News

Social News

Statistics

You are visitor no. 308492
since 19.10.2011