DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

17 June 2014

អាជ្ញាធរ​ខេត្តកំពត​ទទួល​ពលករ​មកពី​ប្រទេស​ថៃ​​ចំនួន​៨២នាក់

​​​​​     កាលពី​ព្រឹក​ថ្ងៃ​ទី១៦ ខែមិថុនា ឆ្នាំ២០១៤ នៅ​សាលាស្រុក​ឈូក មានពិធី​ទទួល​ពលករធ្វើ ចំណាក​ស្រុក​ចំនួន​៨២នាក់​ដែល​រាជរដ្ឋាភិបាល​ថៃ​ចាប់បញ្ជូន​ឱ្យ​ត្រឡប់​មកវិញ​ទាំងបង្ខំ។

បន្ទាប់ពី​រថយន្ត​របស់​ក្រសួងការពារជាតិ​ចំនួន៣គ្រឿង​ដឹកជញ្ជូន​បងប្អូន​ពលករ​ដល់ទីដៅ នៃការ​រង់​ចាំ​ទទួល លោកជំទាវយូ សុគន្ធ អភិបាលរងខេត្ត តំណាង​ឱ្យ​ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្ត​កំពត​បានមាន​ប្រសាសន៍​សំណេះ​សំណាល​ជាមួយ​បងប្អូន​ថាពិតមែន​ហើយពេល បងប្អូន​ចាកចេញ​ទៅទោះ​មិនបាន​ឱ្យអាជ្ញាធរ​ដឹងក៏ដោយ ប៉ុន្តែ​ក្នុងនាម​ជា​អ្នក​អាណាព្យាបាល ពេល​អាជ្ញាធរ​គេចាប់​បញ្ជូន​បងប្អូន​ត្រឡប់​មកវិញ ខេត្តត្រូវ​តែ​ស្វាគមន៍ និងបន្ត​ចាត់ចែង​ជូនបងប្អូន​បាន​ដល់​លំនៅ​ស្ថាន​វិញ​ប្រកប​ដោយ​សុវត្ថិភាព។ បងប្អូន​ទាំងអស់គ្នា​សុទ្ធតែ​មាន​ភូមិស្ថាន ផ្ទះសម្បែង និងមុខរបរ​មុន​ពេល​ចាក​ចេញ​ទៅ តែដោយសារបងប្អូនមានបំណងស្វែងរកប្រាក់ចំ​ណូល​បានច្រើន​ក្នុងការផ្គត់ផ្គង់​គ្រួសារ​បន្ថែម​ទើបសម្រេចចិត្ត​ធ្វើចំណាក​ស្រុក​ដើម្បី​ប្រកប​ការងារ នៅប្រទេសគេ។ ដូច្នេះ​ពេល​ដល់ភូមិ​កំណើត​រៀងៗ​ខ្លួន សូម​បងប្អូន​បន្តប្រកបរបរ​អាជីវកម្ម​ដែល ធ្លាប់បានធ្វើកន្លងមក និងត្រូវ​ជឿជាក់​ថាមាន​តែ​ការងារ​ជិត​ផ្ទះ ឬក្នុងស្រុកឯងទេទើបសុវត្ថិភាព។ លោកជំទាវ​ បន្តថា​បច្ចុប្បន្ន​នេះប្រទេសថៃ​កំពុង​មាន​ភាព​ចលាចល ប្រជាជនរស់នៅក្នុងការភ័យ ខ្លាចជាមួយ​នឹងរដ្ឋាភិបាល​ដែលកើតឡើង​មិន​តាមរយៈ​បែប​ប្រជាធិបតេយ្យ​នោះងាយ​ប្រឈមនឹង ការកើតសង្គ្រាមណាស់។ ការចាប់បងប្អូន និងដឹក​យកមក​ចោល​នៅ​ព្រំដែន​តាមរបៀប​រំលោភ​សិទ្ធិ មនុស្សនេះ​គេ​មិនបាន​ជូនដំណឹង ឬទំនាក់​ទំនង​ជាមួយ​ស្ថានទូត​យើង​ទេ។

ក្នុងពិធីនេះ លោកជំទាវ យូ សុគន្ធ បានចែកជូនដល់ពលករក្នុងម្នាក់ៗនូវបាយរួមទាំងម្ហូប ១ប្រអប់ ទឹកបរិសុទ្ធ១ដប និងថវិកា១ម៉ឺនរៀលដែលជាការចំណាយផ្ទាល់ពីឯកឧត្តម ខូយ ឃុនហ៊ួរ

Latest News

Social News

Statistics

You are visitor no. 308464
since 19.10.2011