DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

17 June 2014

ឯកឧត្តម ខូយ ឃុនហ៊ួរ ចូលរួមបិទ​សក្ខាសាលា​ស្តីពី​ទំនាក់ទំនង​សង្គម​និង​ធម៌​វិន័យ​អ៊ីស្លាម

​    ​​​​កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈ អភិបាល​ខេត្តកំពត បានអញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុងពិធីបិទ​សិក្ខា​សាលា​ស្តីពី​ទំនាក់​ទំនង​សង្គម និង​ធម៌​វិន័យ​អ៊ិស្លាម បន្ទាប់​ពី​ដំណើរការ​អស់រយៈពេល​ពីរថ្ងៃ​នៅ​សាលប្រជុំ​សាលាខេត្ត​កំពត។

     ថ្លែងសុន្ទរកថា​​បិទអង្គ​សិក្ខា​សាលា​ក្នុង​ឱកាស​នេះ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈ អភិបាលខេត្តកំពត​បានមាន​ប្រសាសន៍​ថា​តាំងពី​ដើមរៀង​មករហូត​ដល់​បច្ចុប្បន្ន ថ្វីត្បិតតែ​រដ្ឋ​ធម្មនុញ្ញ​បានកំណត់​ថាព្រះពុទ្ធសាសនា​ជាសាសនា​របស់រដ្ឋ ប៉ុន្តែ​កម្ពុជា​បានផ្តល់​សិទ្ធិ ព្រមទាំង​បើកទូលាយ​សេរីភាព​​ឱ្យមាន​ការគោរព និងជំនឿលើ​​គ្រប់សាសនាទាំងអស់ លើកលែងតែក្នុងរបបប្រល័យ ពូជសាសន៍ប៉ុល ពត​ដែល​បាន​កម្ទេចស្ទើរ​សល់​តែផេះផង់។ ក្រោយថ្ងៃ​រំដោះ៧ មករា ១៩៧៩ អ្វីៗ ត្រូវ​បាន​រស់ឡើងវិញ ការកសាង​សង្គមជាតិ​បានចាប់ផ្តើម​​ពីចំណុចសូន្យ ប្រជាពលរដ្ឋ​បានងើបផុត ពី​សេចក្តី​ស្លាប់ ជំនឿ សិទ្ធិ សេរីភាព និងសាសនា​ក៏បើកឱ្យមាន​​ការគោរពឡើងវិញ។ ពីមួយថ្ងៃទៅ មួយ​ថ្ងៃ​គ្រប់​វិស័យរបស់ជាតិ​បាន​វិវត្តន៍​ប្រែប្រួលជា​លំដាប់ ក្នុងនោះ​ផ្នត់គំនិត​​អារម្មណ៍ ព្រមទាំងជំនឿ របស់​មនុស្ស​​កាន់តែ​រឹងមាំ និងបើក​​ទូលាយ ពិសេស​ជំនឿ​សាសនា រួមមាន ព្រះពុទ្ធ​សាសនា អ៊ីស្លាម សាសនា គ្រឹស្ត្រសាសនា និងសាសនាដទៃទៀតត្រូវបានធានា ការពារ និងអភិវឌ្ឍន៍។ ក្រោមការដឹក នាំដ៏​ឈ្លាសវៃរបស់​សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សាសនា​ទាំងអស់បាន​រួមរស់​នៅជាមួយគ្នា​យ៉ាងសុខសាន្ត ស្មើមុខ​ស្មើមាត់ និងមានការរីក​ចម្រើន​​​គួរ​ជាទីមោទនៈ។ ជាក់ស្តែង​នៅខេត្តកំពត​ក្នុងចំណោម​ប្រជាពលរដ្ឋ​ជាង៦៦ម៉ឺននាក់ មាន​បង​ប្អូន​ខ្មែរ​អ៊ិស្លាម​ជិត៣​ម៉ឺននាក់ ដែលមានវិហារ​៣៤ ស៊ូរ៉ាវ២៩ និងសាលា​បណ្តុះបណ្តាល​​ភាសា​ចំនួន​៣​។ ឯកឧត្តម អភិបាល​នៃ​គណៈអភិបាល​ខេត្តបញ្ជាក់ថា ជាមួយគោលការណ៍​​មូលដ្ឋាន គ្រឹះ​នៃ​សន្តិ​ពហុ​សាសនា​​​ក្នុងសង្គម​ខ្មែរ​​ដ៏មាន​សារ​សំខាន់​នេះទើប​ធ្វើឱ្យ​ព្រះរាជាណាចក្រកម្ពុជា រស់នៅ​ដោយ​សុខ​សន្តិភាព សម្បូរសប្បាយ គ្មានជម្លោះជាតិសាសន៍ និងមានសុខុដុម​នីយកម្ម លើកលែង​តែ​សកម្មភាព និង​គំនិត​អគតិ​របស់​អ្នកនយោបាយ​ប្រឆាំងមួយ​ចំនួន​ដែលមាន​មហិច្ឆតា បំផ្លាញសន្តិភាព និង​ការ​រស់​សុខសាន្ត​របស់​ប្រជាពលរដ្ឋ។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃក្រុមប្រឆាំង និងជន​អគតិ​ទាំងនេះ​កំពុង​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ​អស់ជំនឿ និងសាប​រលាបជា​បណ្តើរៗ៕

Latest News

Social News

Statistics

You are visitor no. 308440
since 19.10.2011