DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

12 មិថុនា 2014

ក្រុមប្រឹក្សាខេត្តអាណត្តិទី២ បើកកិច្ចប្រជុំលើកដំបូង

     ព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៤ នៅសាល​ប្រជុំ​សាលា​ខេត្តកំពត មានបើកកិច្ចប្រជុំលើក ដំបូង​នៃក្រុមប្រឹក្សា​ខេត្ត​អាណត្តិទី២ ក្រោមការ​អញ្ជើញ​ចូលរួមដោយ​ឯកឧត្តម អ៊ឹង ម៉េងហួរ ប្រធាន ក្រុម​ប្រឹក្សា​ខេត្ត និងឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃគណៈអភិបាល​ខេត្តកំពត ជាគណៈអធិបតី។

      របៀបវាៈ​សម្រាប់កិច្ចប្រជុំ​នៅព្រឹកនេះរួមមាន ១. ផ្សព្វផ្សាយសេចក្តីណៃនាំលេខ​ ០១៥ សណន  របស់ក្រសួង​មហាផ្ទៃ​ស្តីពី​ការរៀបចំ​បទបញ្ជាផ្ទៃ​ក្នុង​នៃក្រុមប្រឹក្សា និងគំរូបទ​បញ្ជាផ្ទៃក្នុងក្រុមប្រឹក្សា។ ២. ការផ្តួចផ្តើម​រៀបចំសេចក្តីព្រាង​ប្រតិទិន​នៃកិច្ចប្រជុំ​សាមញ្ញ​​របស់ក្រុមប្រឹក្សា​សម្រាប់រយៈពេល​១២ខែ ( ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២ )។ ៣. របាយការណ៍​លទ្ធផលការងារ​របស់រដ្ឋបាលខេត្ត​នៃក្រុម​ប្រឹក្សា អាណត្តិទី១ និងការងារសេសសល់ ទិសដៅរយៈពេល​​៣ខែ​ដែលបាន​សម្រេច​ដោយក្រុម​ប្រឹក្សា​ខេត្ត អាណត្តិមុន។ ៤. ការផ្តួចផ្តើម​រៀបចំសេចក្តីព្រាង​ប្លង់សម្រាប់​អង្គុយរបស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី២ និង ៥. បញ្ហាផ្សេងៗ៕

Latest News

Social News

Statistics

You are visitor no. 344,147
since 18.10.2011