DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

10 June 2014

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះជួបជាមួយជនពិការ​នៅ​មជ្ឈមណ្ឌល ៣១៧ កោះស្លា

          កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៤ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​សម្តេច​​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​ជួប​សំណេះសំណាលជាមួយ​ជនពិការនៅ​មជ្ឈមណ្ឌលយោធិន​ពិការ ៣១៧ កោះស្លា។​

​          លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត ម៉េង​ឡុង ប្រធាន​មជ្ឈមណ្ឌល​ពិការ ៣១៧ កោះស្លា បាន​រាយ ការណ៍ឱ្យ​ដឹងថា យោធិន​ពិការ​ដែល​មករ​ស់នៅ​ភូមិ​តេ​ជោអភិវឌ្ឍន៍​ដែលជា​ភូមិដែល​ទើប​បង្កើត​ថ្មី ក្រោម​គំ​និ​ត​ផ្តួចផ្តើមរបស់សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត មកដល់​ពេលនេះ​មាន​​រយៈពេល​ ជាង​៦​ឆ្នាំ​​មកហើយ ដោយ​ក្នុង​មួយ​​គ្រួសារ​ទទួលបាន​​ដី១​​ហិកតា​កន្លះ និងត្រូវ​បាន​​កាប់ឆ្ការ ឈូស ឆាយ ព្រមទាំង​​ដាំដំណាំ​គ្រប់​ប្រភេទរួចរាល់​។ សព្វថ្ងៃប្រជាពលរដ្ឋបាន​ប្រមូល​ទិន្នផល​ជា​បណ្តើរៗ និង​ធ្វើឱ្យ​ជីវភាពរបស់​ក្រុមគ្រួសារ​យោធិនពីមួយ​ទៅមួយថ្ងៃកាន់តែ​ល្អប្រសើរឡើង​។ នៅទីនេះ បង ប្អូន​យោធិនបានដាំដុះនូវដំណាំ​យូរអង្វែងដូចជាស្វាយ ខ្នុរ ទៀប សាវម៉ាវ ទុ​រេ​ន..ជាដើម​។ ចំណែក ​ដំណាំ​រួមផ្សំ​ដទៃទៀតរួមមានដំឡូង​មី ពោត សណ្តែក...។ល។ ពេលនេះបងប្អូន​មាន​ភាពងាយស្រួល ក្នុងការ​ដោះដូរកសិផល​ដែល​ដាំ​ដុះ​បានពីព្រោះ​​​ផ្សារ​តេ​ជោ​អភិវឌ្ឍន៍ដែលមានតូបលក់ដូរប្រមាណ ជាង៩០ស្ថិតនៅជិតបង្កើយ។  ​    ​    ​    ​

​          សូម​បញ្ជាក់ថាតំបន់​អភិវឌ្ឍ​ន៍យោធិនពិការនេះស្ថិតក្រោម​ការជួយឧបត្ថម្ភ​គាំទ្រពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ក្នុងនោះមាន​លំនៅស្ថានគ្រួសារ​យោធិន គ្រួសារ​គ្រូបង្រៀន ចំនួន​៣៤០​ខ្នង សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា ពីរ​ខ្នង ១២ បន្ទប់ ទីចាត់ការ​មួយ​ខ្នង៣​បន្ទប់ សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន ក្បាលដំរី ៦​បន្ទប់ សាងសង់​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន១​ខ្នង ២ ជាន់ ១២​បន្ទប់​។ ​វិស័យ​សុខាភិបាល សម្តេច​តេ​ជោ បាន​ឧបត្ថម្ភ​​ចំនួន៥អគារ រួមមាន អគារ​ពិនិត្យ​ជំងឺ អគារ​សម្ភព អគារ​ជំងឺឆ្លង អគារ​អាហា​រដ្ឋា​ន និង​អគារសម្រាប់​អ្នកជំងឺ​សម្រាក​ព្យា បាល ព្រមទាំងមាន​គ្រូពេទ្យ និងបុគ្គលិកចំនួន​៤៣​នាក់​។​ ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​កសាង​វត្ត​មួយឈ្មោះ​វត្ត​គី​រី​សែន​ជ័យ​កោះស្លា និង​បាន​ឧបត្ថម្ភ​ព្រះវិហារ​មួយ សាលាឆាន់​មួយ​ខ្នង សាលា​បុណ្យ​មួយ​ខ្នង កុដិ​មួយ​ខ្នង បន្ទប់ទឹក​មួយ​ខ្នង ដងទង់​មួយគូ និង​របង ខ្លោងទ្វារបានប្រ វែង​៣២៤​ម៉ែត្រ​។ មិនតែប៉ុណ្ណោះ សម្តេច​តេ​ជោ បាន​កសាង​ស្នាក់ការ​ភូមិ​១​ខ្នង ស្រះ​ទឹក១កន្លែង អណ្តូងទឹកចំនួន​៦៥ និងអណ្តូងស្នប់​ចំនួន​៣២​។ លើសពីនេះទៀតសម្តេចក៏បានឧបត្ថម្ភ​ថវិកាចំនួន ៣​លាន​រៀលក្នុង​មួយខែសម្រាប់​ទ្រទ្រង់ជីវភាព​គ្រួសារ​យោធិនចាប់តាំងពី​ឆ្នាំ​១៩៩៦ រហូតមកដល់​ បច្ចុប្បន្ន។ កន្លងមក​សម្តេច​​បាន​ឧបត្ថម្ភគ្រូពេទ្យ គ្រូបង្រៀនម្នាក់ៗ១០០​ដុល្លារ តែ​ក្រោយមកដោយ សារ​មាន​កំណើន​គ្រូពេទ្យ និង​គ្រូបង្រៀនទើប​ឧបត្ថម្ភ​ចំនួន៥០ដុល្លារ ក្នុង​មួយខែវិញ ព្រមទាំង​បាន​ឧបត្ថម្ភ​ម៉ូតូដល់​គ្រូពេទ្យ និង​គ្រូបង្រៀន ម្នាក់ៗ​១គ្រឿង​។ សម្តេច​ក៏នៅបានឧបត្ថម្ភក្នុងការកសាង​ប្រព័ន្ធអគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យមាន​កម្លាំង​៦០​គីឡូវ៉ាត់ សម្រាប់​បញ្ចូល​អាគុយ និង​បំប្លែង​ភ្លើង​ដើម្បី​ឱ្យ​បងប្អូន​យោធិនមាន​ភ្លើង​ប្រើប្រាស់២៤ម៉ោងលើ២៤ម៉ោង។ បច្ចុប្បន្ននេះអគ្គិសនី​ខេត្ត កំពតបាន​រាយខ្សែ​ភ្លើង​ចូលដល់​ក្នុងភូមិ​រួចរាល់ដោយ​នៅ​ខែធ្នូ ឆ្នាំ​២០១៤ គ្រួសារយោធិន​ទាំងអស់ នឹង​ទទួលបាន​ភ្លើង​ប្រើប្រាស់​គ្រប់​ផ្ទះហើយ​។​ ឯប្រព័ន្ធផ្លូវធ្វើដំណើរវិញ មកដល់​ពេលនេះផ្លូវ​ចូល​ពី​ ថ្នល់ជាតិលេខ៤ជា​ផ្លូវ​ក្រាល​កៅស៊ូងាយស្រួល​ក្នុងការ​ធ្វើដំណើរ ​ហើយ​កំពុង​សិក្សា​បញ្ហា​ទឹកដើម្បី​ឱ្យ​មាន​បណ្តាញដល់ផ្ទះ​ផងដែរ ។ គ្រប់ក្រុម​គ្រួសារយោធិន​ពិការ គ្រូពេទ្យ និង​គ្រូបង្រៀនដែលរស់ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧កោះស្លាទាំងអស់បាន​សម្តែង​នូវ​ការដឹងគុណ ចំពោះ​គុណបំណាច់ដ៍​ធំធេង​មិនអាច​កាត់ថ្លៃ​បានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជួយ​ឧបត្ថម្ភ ព្រមទាំងកសាង​សមិទ្ធផល​នានាក្នុង ​មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិន​ពិការ ៣១៧​ កោះស្លា នេះ​ឡើង៕   ​    ​

 

Latest News

Social News

Statistics

You are visitor no. 308495
since 19.10.2011