DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

10 June 2014

ប្រកាសចូលកាន់តំណែង​ក្រុមប្រឹក្សា​ខេត្តកំពត​អណត្តិទី២

          កាលពីព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំ​សាលាខេត្តកំពត មានរៀបចំពិធី ប្រកាសចូល​កាន់តំណែងប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តសម្រាប់អាណត្តិទី២ ក្រោមការ អញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សា ហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពត។

          ប្រធាន និងសមាជិក្រុមប្រឹក្សាខេត្តកំពត ដែលប្រកាសចូលកាន់តំណែងក្នុងឱកាសនេះ ចំនួន១៧រូប រួមមាន១. ឯកឧត្តម អ៊ឹង ម៉េងហួរ ជាប្រធានក្រុមប្រឹក្សា, ២. លោកជំទាវ កង សៅរ៍ធន, ៣. ឯកឧត្តម ទន់ ចន្ថា, ៤. ឯកឧត្តម អ៊ឹង លីស៊ាង, ៥. លោកជំទាវ អ៊ឹង យ៉ានី, ៦. ឯកឧត្តម មាស សាវ៉ន, ៧. ឯកឧត្តម ញ៉ូវ សាឯម, ៨. ឯកឧត្តម ស៊ាង លី, ៩. ឯកឧត្តម វ៉ាន់ ដារ៉ា, ១០. ឯកឧត្តម ឡៅ វណ្ណា, ១១. ឯកឧត្តម លី សារី, ១២. ឯកឧត្តម ង៉ាន សែត, ១៣. ឯកឧត្តម ជា ចាន់លី, ១៤. លោកជំទាវ សំ ចរិយា, ១៥.យិន ឈូករ័ត្ន, ១៦. ឯកឧត្តម កូវ យិតឡាយ, ១៧. ឯកឧត្តម ម៉ែន សំអូល។

បន្ទាប់ពីស្តាប់របាយការណ៍របស់ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាល ខេត្តកំពតស្តីអំពីលទ្ធលនៃកិច្ចសហការការងាររវាងរដ្ឋបាលខេត្ត និងក្រុមប្រឹក្សាខេត្តអាណត្តិទី១ រួចមក ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពតបានមានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណ ចំពោះប្រធាន និងសមាជិក្រុមប្រឹក្សាខេត្តអាណត្តទី១​ដែលបានធ្វើកិច្ចការរួមគ្នាជាមួយរដ្ឋបាល ខេត្តប្រកបដោយភាពជោគជ័យ។ ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិ បាន ផ្តាំផ្ញើដល់ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តកំពតអាណត្តិទី២​ ទាំងអស់បន្តប្រពៃណីរួមសហ ការ និងសាមគ្គីរវាងគ្នាបំណងបំពេញការងារដើម្បីផលប្រយោជន៍សម្រាប់ប្រទេសជាតិទាំងមូល៕

Latest News

Social News

Statistics

You are visitor no. 308432
since 19.10.2011