DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

04 មិថុនា 2014

ផ្ទេរភារកិច្ច និងតែងតាំង​មុខតំណែង​អភិបាលរង​ខេត្តកំពត

     រសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៤ នៅសាលប្រជុំ​សាលាខេត្ត មានរៀបចំ​ពិធីផ្ទេរ និង តែងតាំង​មុខ​តំណែង​អភិបាលរង​នៃគណៈអភិបាល​ខេត្តកំពត ក្រោមអធិបតីភាព​របស់ ឯកឧត្ត សក់​ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ។

     អនុក្រឹត្យ​ដែលអានជូន​ក្នុងពិធីនេះ​មានខ្លឹមសារ​ថា​ត្រូវបាន​តែងតាំង​លោក​ ស៊ុក សារ៉ាដ ជាអភិបាលរង​នៃគណៈ​អភិបាល​ខេត្តកំពត ជំនួសលោក អ៊ឹង ម៉េងហួរ ដែលត្រូវ​ទៅបំពេញ​ភារកិច្ច នៅក្រសួងមហាផ្ទៃ និងតែងតាំង​លោកស្រី យូ សុគន្ធ ជាអភិបាលរង​នៃ​គណៈអភិបាល ខេត្តកំពត ជំនួស​លោកស្រី កង សៅរ៍ធន ដែលត្រូវចូលនិវត្តន៍។ ក្នុងពិធីនេះក៏​មានការ​តែងតាំង លោកស៊ឹម វុទ្ធា ជានាយករដ្ឋបាល​សាលាខេត្ត​កំពត​ផងដែរ។

          មាន​ប្រសាសន៍​ក្នុងពិធីផ្ទេរភារកិច្ច និងតែងតាំងមុខ​តំណែង​នាឱកាសនេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ​បានបញ្ជាក់ថាដើម្បីជំរុញការ​ធ្វើកំណែទម្រង់លើគ្រប់ វិស័យ​ស្រប​តាម​យុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលទី៣នៃ​រាជរដ្ឋាភិបាលកម្ពុជា យើងត្រូវរួម គ្នា​​សម្រេចឱ្យបាននូវទិសដៅ​ជាយុទ្ធសាស្ត្រ​បីគឺ ១. ខិតខំរួមគ្នាដើម្បីធានាដល់​ប្រក្រតីភាពនៃ ស្ថាប័នជាតិ រដ្ឋបាលសាធារណៈ និងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិ រដ្ឋនៅកម្ពុជា។ ២. ត្រូវខិតខំរួមគ្នាដើម្បីបន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ និងជំរុញការចូលរួមរបស់​ប្រជាពលរដ្ឋ ជាពិសេស​ការចូលរួម​អនុវត្តន៍គោល នយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព និងគោលនយោបាយកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល។ ៣. ត្រូវខិតខំ​រួមគ្នា​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ការកាត់បន្ថយភាពក្រីក្រ ទប់ស្កាត់អតិផរណា ខិតខំបង្កើន​ការប្រមូលចំណូល ក្បិត​ក្បៀត​ការចំណាយ ដោយខិតខំ​ប្រើប្រាស់​ចំណាយឱ្យចំ គោលដៅជាអាទិភាពនានា និង​ជំរុញ​ផលិតកម្ម​លើគ្រប់ផ្នែក គ្រប់វិស័យ។ ឯកឧត្តម រដ្ឋលេខា ធិការក៏បានផ្តាំផ្ញើ​ផងដែរថាដើម្បី​​សម្រេច​បាន​នូវ​កិច្ចការ​​ខាងលើ​​ចាំបាច់​ត្រូវពង្រឹងស្មារតីសាមគ្គី ភាព ឯកភាពផ្ទៃក្នុងឱ្យ​បានល្អ​នៅក្នុង​ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងកង កម្លាំង​មានសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់​ដោយ​ឈរ​លើមូលដ្ឋាន​សហការ​លើក​កម្ពស់​ប្រសិទ្ធភាព ការងារ ការគោរពច្បាប់ គោរពគោលការណ៍នានារបស់រដ្ឋ និងពង្រឹង​របៀប​របបធ្វើការ ដើម្បី លើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់​របស់​មន្ត្រីក្នុងការបំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន៕

Latest News

Social News

Statistics

You are visitor no. 365,092
since 18.10.2011