DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

31 ឧសភា 2014

ផ្សព្វផ្សាយការងារទីក្រុងស្អាត សម្រាប់ឆ្នាំ២០១៤-២០១៥

       នៅសាលប្រជុំសាលាខេត្តកំពត កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ មាន​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ទីក្រុងស្អាត​សម្រាប់​ឆ្នាំ២០១៤-២០១៥ ដែលមានការ អញ្ជើញ​ចូល​ជា​​គណៈអធិបតី​ពីសំណាក់ ឯកឧត្តម ឃឹម សាម៉ន ប្រធានក្រុមប្រឹក្សា ខេត្តកំពត និង ឯកឧត្តម ខូយ ឃ៊ុនហ៊ួរ អភិបាលនៃ​គណៈអភិបាល​​ខេត្តកំពត។

        ឯកឧត្តម សូត យា អភិបាលរង​នៃគណៈអភិបាល​ខេត្តកំពត បានរាយការណ៍ ឱ្យដឹង​ថា​តាមរយៈ​​កិច្ចពិភាក្សា​​ពិគ្រោះ​យោបល់​គ្នា សម្រាប់​ការងារ​នេះ ខេត្តបានបង្កើត នូវគណៈកម្មការ​ចំនួន៦​ដើម្បី​ដំណើរការ​ថែទាំ និងសម្អាត​ទី​ក្រុងកំពត​ឱ្យមានលក្ខណៈ ស្រស់ស្អាត ប្រកប​ដោយ​ពណ៌បៃតង បំណង​​ចូលរួម​ក្នុង​ចលនា​ប្រឡង​ប្រណាំង​ទីក្រុងស្អាត​នៅ​ពេល​ខាងមុខ។

        ណែនាំក្នុងកិច្ចផ្សព្វផ្សាយនេះ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាល ខេត្តកំពត​បានមានប្រសាសន៍ថាដើម្បីឱ្យកិច្ចការថែទាំ សម្អាតក្រុងប្រកបដោយភាព ជោគជ័យ​តម្រូវ​ឱ្យមាន​ការចូលរួម​ទាំងអស់គ្នា ទាំងវិស័យរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ​គ្រប់រូប ពោលគឺ​អាជ្ញាធរ​តែឯង​មិនអាច​សម្រេចលទ្ធផល​ដូចអ្វីដែលចង់បាន នោះឡើយ។ ដូច្នេះដើម្បី​ឱ្យក្រុងកំពត​របស់យើង​ទទួល​បាន​នូវការផ្តល់ជូននិម្មិតរូប ផ្ការំដួល៣ទង ចាំបាច់ត្រូវរួមគ្នាជួយថែទាំ និងសម្អាត​ទីក្រុងយើង​ទាំង​អស់​គ្នា៕

Latest News

Social News

Statistics

You are visitor no. 316,448
since 18.10.2011