DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

29 May 2014

តែងតាំងលោកវ៉ែន ស៊ីថា អភិបាលស្រុកឈូក ជំនួសលោកខឹម ហម

ផ្អែកតាមអនុក្រឹត្យ​លេខ​៥០២ ចុះថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ២០១៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតាំង​លោក​វ៉ែន ស៊ីថា មកពីនាយករង​រដ្ឋបាល​​សាលាខេត្តកំពត ជាអភិបាលនៃគណៈ អភិបាលស្រុក​ឈូក ជំនួស​លោកខឹម ហម ដល់វ័យ​ត្រូវចូល​និវត្តនោះ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ មានរៀបចំ​ពិធី​ប្រកាស​ចូល​កាន់មុខ​តំណែង​ជាផ្លូវការ ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ជា អធិបតីពីសំណាក់ ឯកឧត្តម ​ខូយ ឃុនហ៊ួរ អភិបាល​នៃ​គណៈអភិបាល​ខេត្តកំពត ។

          បន្ទាប់ពីលោកវ៉ែន ស៊ីថា ទទួលអនុក្រឹត្យ និងការប្តេជ្ញាចិត្ត​ក្នុងនាម​ជាអ្នកដឹកនាំ​ស្រុកឈូក ក្នុងពិធីនេះ ឯកឧត្តម ខូយ ឃុនហ៊ួរ  អភិបាល​នៃគណៈអភិបាល​ខេត្តកំពត​បាន​មាន​ប្រសាសន៍​ថាផ្តើម​ចេញ​ពីគ្រប់សកម្មភាព និងឆន្ទៈដឹកនាំដើម្បីឱ្យ​កិច្ច​អនុវត្ត​ការងារ​កាន់តែ​ប្រសើរ​ឡើង ពិសេស​ជំរុញ ដល់មន្ត្រីនៅគ្រប់ថ្នាក់គ្រប់​ផ្នែកចូលរួមបានល្អ​ អ្នកដឹកនាំ​ចាំបាច់​ត្រូវ​ធ្វើអ្វីស្ថិត​ក្នុង​ក្របខ័ណ្ឌច្បាប់ ព្រម ទាំងមានក្រមសីលធម៌ វិជ្ជាជីវៈជាមន្ត្រីរាជការ ដោយគិតគូរ​នូវស្មារតី​សាមគ្គី​ផ្ទៃ​ក្នុង​ជាកត្តាចម្បង។ ក្នុងនាមគណៈអភិបាលខេត្ត ឯកឧត្តម ខូយ ឃុនហ៊ួរ បានកោតសរសើរ​រាល់​ស្នាដៃ និងបទពិសោធន៍ របស់លោក ខឹម ហម ដោយបន្សល់​ទុកនូវលទ្ធផលល្អៗ​សម្រាប់​អ្នក​ក្រោយ​អនុវត្តបន្ត។ សម្រាប់ លោកអភិបាលស្រុកដែលទើបចូលកាន់តំណែងវិញ ឯកឧត្ត អភិបាលខេត្ត បានដាក់ក្តីសង្ឃឹម និង ផ្តាំផ្ញើថា លោកវ៉ែន ស៊ីថា ជាមន្ត្រីដឹកនាំ​ដ៏ល្អ​មួយរូបមាន​បទពិសោធន៍ សមត្ថភាព ជំនាញគ្រប់គ្រាន់ មានមនសិការការងារប្រកបដោយវិជ្ជាជីវៈ មាន​គុណធម៌ និងទេពកោសលខ្ពស់ជាទីទុកចិត្តរបស់រាជ រដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់។ បន្ថែមលើនេះដើម្បីឱ្យការងារសម្រេចបាននូវ លទ្ធផលកាន់តែល្អប្រសើរ ជាទីគោរព​នៃ​មន្ត្រីក្រោម ឱវាទទាំងអស់ ថ្នាក់ដឹកនាំថ្មីត្រូវបន្តការសាមគ្គី ផ្ទៃក្នុង និងមាន​ទំនាក់ទំនង​ល្អជាមួយ​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានប្រកបដោយស្មារតីស្និទ្ធស្នាលបំផុត៕ 

Latest News

Social News

Statistics

You are visitor no. 316,416
since 18.10.2011