DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

21 ឧសភា 2014

ពិធីប្រគល់,​ទទួល​ប្រព័ន្ធ​ធារាសាស្ត្រ​​អំណោយ​អូស្ត្រាលី

     ព្រឹក​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ នៅ​ស្រុក​បន្ទាយមាស មាន​ធ្វើ​ពិធី​ប្រគល់ ទទួល​ប្រ ឡាយ​ទឹក​ចំនួន​៥ខ្សែ​ជា​​ជំនួយ​របស់​​ប្រទេស​អូស្ត្រាលី​​ដែល​​អនុវត្ត​​គម្រោង​ស្ថាបនា​​ដោយ​អង្គការ កា​វ៉ា​ក់(CAVAC)មានតម្លៃ​​ជិត៣លាន​ដុល្លារ ដើម្បី​ជួយ​ដល់​​កសិករ​​ជិត៦០០គ្រួសារ​​ក្នុងស្រុក​ជុំ​គិរី ស្រុក​បន្ទាយមាស និង​ស្រុ​កំពង់ត្រាច។ ពិធី​នេះ​មានការ​អញ្ជើញ​​ចូលរួម​​ជា​គណៈអធិបតី ពី ឯកឧត្តម ខូ​យ ឃុន​ហ៊ួ​រ អភិបាល​​នៃ​គណៈ​អភិបាល​​ខេត្តកំពត លោកជំទាវ អា​លី​សុន ប៊ើ​រ៉ូ​វ អគ្គរដ្ឋទូត​អូ​ស្ត្រាលី​ប្រចាំ​កម្ពុជា និង ឯកឧត្តម វេ​ង សាខុន រដ្ឋលេខាធិការ​​ក្រសួង​ធនធានទឹក និង​ឧតុនិយម។

          ក្នុង​ពិធី​ប្រគល់ ទទួល​នេះ ឯកឧត្តម ខូ​យ ឃុន​ហ៊ួ​រ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា​កម្មវិធី​កា​វ៉ា​ក់​ជា​កម្មវិធី​អភិវឌ្ឍ​ដ៏​​ធំ​មួយ​សម្រាប់​វិស័យ​កសិកម្ម​នៅ​កម្ពុជា។ តាមរយៈ​ការជួយ​ស្ថាបនា ការផ្សព្វផ្សាយ​ចំណេះដឹង​ក្នុងការ​ប្រើប្រាស់​ពូជ ប្រើប្រាស់​​ជី​ធ្វើឱ្យ​​ប្រជា​កសិករ​ទទួលបាន​បន្ថែម​នូវ​បច្ចេកទេស​នៃ​ការដាំដុះ ក៏ដូចជា​ការបង្កើន​ចំណូល​សម្រាប់​គ្រប់គ្រង​ជីវភាព​គ្រួសារ។ ប្រឡាយទឹក​​ទាំង៥ខ្សែ​​ដែលជា​ជំនួយ​​ដ៏​ថ្លៃថ្លា​​របស់​​ប្រជាជន​​អូស្ត្រាលី​នេះ គឺជា​ភ័ព្វសំណាង​យ៉ាង​ខ្ពង់ខ្ពស់​ចំពោះ​ប្រជាកសិករ​ក្នុងស្រុក​ទាំង៣របស់​ខេត្តកំពត។ ដូច្នេះ​ដើម្បី ទុក​ជាការ​តបស្នង​សងគុណ​ដល់​ម្ចាស់ជំនួយ សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹក​តាមរយៈ​ប្រ ឡាយ​ទាំងនេះ​ឱ្យ​អស់ពី​លទ្ធភាព។ ម្យ៉ាងទៀត ទាំង​ប្រជាកសិករ​ផ្ទាល់ ទាំង​អាជ្ញាធរ​មូលដ្ឋាន​ចាំ បាច់​ត្រូវ​រួមគ្នា​ថែរក្សា​ប្រព័ន្ធ​ធា​រា​សស្ត្រ​ដែល​ទទួលបាន​ឱ្យនៅ​គង់វង្ស​ដើម្បី​ប្រើប្រាស់​យូរអង្វែង។

          ថ្លែង​ក្នុងឱកាស​នេះដែរ លោកជំទាវ អា​លី​សុន ប៊ើ​រ៉ូ​វ អគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន មានប្រសាសន៍ថា​ប្រព័ន្ធ ធារាសាស្ត្រ​ទាំង៥ដែល​ត្រូវ​ប្រគល់ជូន​បងប្អូន​ក​សិ​ករ​ក្នុង​ខេត្តកំពត​នា ថ្ងៃនេះ​ចំណាយ​ថវិកា​វិនិយោគ​អស់២,៩៥លាន​ដុល្លារ​អាមេរិក មាន​សក្តានុពល​ស្រោចស្រព លើ​ទំហំ​ផ្ទៃដី​៦.៣៦៣ ហិកតា និង​ផ្តល់​ផលប្រយោជន៍​ជូន​កសិករ​ចំនួន៦.៥១៧គ្រួសារ។ ក្នុង នាម​ប្រជាជន​អូស្ត្រាលី លោកជំទាវ​សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា និង​អាជ្ញាធរ គ្រប់លំដាប់​ថ្នាក់​ដែល​បាន​បង្ក​ភាពងាយស្រួល​ដល់​ក្រុមការងារ​ស្ថាបនា​រហូត​សម្រេច​ជោគជ័យ។

          សំណេះសំណាល និង​ផ្តាំផ្ញើ​ក្នុងឱកាស​នេះ ឯកឧត្តម វេ​ង សាខុន រដ្ឋ​លេខ​ធិ​ការ​ក្រសួង ធនធានទឹក និង​ឧតុនិយម​បាន​មានប្រសាសន៍ថា​វិស័យ​កសិកម្ម​​ជា​កត្តា​មួយ​ដ៏​សំខាន់​នៃ​កិច្ច សហប្រតិបត្តិការ​​ផ្នែក​អភិវឌ្ឍ​របស់​ប្រទេស​អូស្ត្រាលី​ជាមួយ​កម្ពុជា ដែល​វិស័យនេះ​ជា​ចំណុច ស្នូល​ចំពោះ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព និង​ការកាត់បន្ថយ​ភាពក្រីក្រ។ ចាប់ពី​ឆ្នាំ ១៩៨៧ មក ការគាំទ្រ​របស់​ប្រទេស​អូស្ត្រាលី​លើ​ការអភិវឌ្ឍន៍​ផ្នែក​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ផ្តោត​សំខាន់​ទៅលើ​ការស្រាវជ្រាវ ការផ្សព្វផ្សាយ និង​ប្រព័ន្ធ​ផលិតកម្ម​ស្រូវពូជ។ តាមរយៈ​ក្រសួង ធនធានទឹក និង​ឧតុនិយម អូស្ត្រាលី​បាន​ជួយ​កសិករ​កម្ពុជា​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព គ្រប់គ្រង​ទឹក​ក្នុង​ស្រែ ព្រមទាំង​ដោះស្រាយ​ផលប៉ះពាល់​ដោយ​ការរាំងស្ងួត និង​ទឹកជំនន់។ ដូច្នេះ បន្ទាប់ពី​ទទួលបាន​ប្រព័ន្ធ​ធារាសាស្ត្រ​ទាំងនេះ សូមជួយ​គ្នា​ថែរក្សា​ដោយ​យកចិត្តទុកដាក់​​បំផុតព្រោះ​​ជា​​ទ្រព្យសម្បត្តិ​រួម​របស់​បងប្អូន​ក្នុង​មូលដ្ឋានរៀងៗខ្លួន៕ 

Latest News

Social News

Statistics

You are visitor no. 344,115
since 18.10.2011