DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

08 May 2014

សិក្ខាសាលាស្តីពីការងារ ទីក្រុងស្អាតសម្រាប់ ឆ្នាំ២០១៤-២០១៥

         សិក្ខាសាលាមួយស្តីពីការងារទីក្រុងស្អាតសម្រាប់ឆ្នាំ២០១៤-២០១៥ របស់ក្រុងកំពត បាន រៀបចំឡើងនៅសាលប្រជុំសាលាខេត្តកាលពីព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ ក្រោមអធិបតីភាព របស់ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត ដែលមានការអញ្ជើញចូល រួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជីវករ និងផ្នែកសេវាពាក់ព័ន្ធជាច្រើនរយនាក់។

          ឯកឧត្តម សូត យា អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានមានប្រសាសន៍ថា តាម រយៈលទ្ធផលនៃការវាយតម្លៃកន្លងមកឃើញថាក្រុងកំពតទទួលបាននូវការប្រគល់និម្មិតសញ្ញា ផ្ការំដួលមួយទងដែលជាមោទនភាពមួយ បើប្រៀបធៀបនឹងក្រុងចំនួន១៧ ដោយមិនបានទទួល និម្មិតសញ្ញានេះនៃចំណោមបេក្ខភាពក្នុងការប្រឡងប្រណាំងទាំង៣៥ក្រុង។ ប៉ុន្តែជារឿងគួរឱ្យ សោកស្តាយដោយក្រុងកំពតរបស់យើងខ្វះតែប៉ុន្មានពិន្ទុប៉ុណ្ណោះនឹងទទួលបាននិម្មិតសញ្ញាផ្ការំដួល ពីរទងស្មើខេត្តនៅជាប់ខេត្តកំពតដែរ។ អ្វីដែលយើងឈានមិនដល់ដោយសារការធ្វេសប្រហែស ពីអ្វីជាពិន្ទុនៅចំពោះមុខហើយបែរជាបណ្តោយឱ្យថ្លោះធ្លោយ នោះគឺបញ្ហាអនាម័យ។ ឯកឧត្តម បន្តថា សួនកុមារ ផ្សាររាត្រី និងបង្គន់ យើងមានគ្រប់គ្រាន់ តែការគិតគូរថែទាំ ពិសេសបង្គន់គ្មាន ភ្លើងបំភ្លឺ និងពេលខ្លះបិទទ្វារមិនបើកឱ្យភ្ញៀវប្រើប្រាស់តែម្តង។ យ៉ាងណាមិញ បញ្ហាសណ្តាប់ធ្នាប់ សោភ័ណភាព ក៏ជារឿងសំខាន់ក្នុងការប្រគល់ពិន្ទុសម្រាប់វាយតម្លៃជាទីក្រុងស្អាតផងដែរ។

          ណែនាំ និងផ្តាំផ្ញើក្នុងឱកាសនេះ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្ត កំពតបានមានប្រសាសន៍ថាកំពតជាទីក្រុងចំណាស់ដែលភ្ញៀវទេសចរបរទេសចាប់អារម្មណ៍ក្នុង ការមកកម្សាន្ត ពិសេសជនជាតិបារាំង ព្រោះទីនេះបានបន្សល់ច្រើននូវសំណង់កើតឡើងក្រោម របបអាណានិគមនិយម។ ដូច្នេះការគ្រប់គ្រងសំណង់បុរាណទាំងនោះឱ្យបានល្អគឺជាគន្លឹះយ៉ាង សំខាន់ក្នុងការស្រូបទាញភ្ញៀវបរទេស។ ទេសចរកើនឡើងក៏ជាចលករមួយជំរុញឱ្យក្រុងមានមុខ មាត់ និងពិន្ទុខ្ពស់ក្នុងការប្រឡងប្រណាំងចលនាទីក្រុងស្អាត ហើយអាចឈានទៅទទួលបាននូវ និម្មិតសញ្ញាផ្ការំដួលពីរទង ឬបីទងផងដែរ ដែលនោះជាកិត្តិយសសម្រាប់អភិបាលក្រុង មិនមែន ដើម្បីថ្នាក់ដឹកនាំខេត្តទេ។ ឯកឧត្តម បន្តថា ដូច្នេះគ្រប់សង្កាត់ទាំង៥ចំណុះឱ្យក្រុងកំពតត្រូវចូល រួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ទាំង៩ចំ ណុចស្តីពីភូមិសង្កាត់មានសុវត្ថិភាព។

          លោកនាក់ សុវណ្ណារី អភិបាលក្រុងកំពត បានប្តេជ្ញាថានឹងខិតខំពុះពារ ជម្នះរាល់បញ្ហាប្រ ឈមដើម្បីទទួលបាននូវការផ្តល់តម្លៃខ្ពស់ពីគណៈកម្មការក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីជាកិត្តិយសសម្រាប់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក្រុងកំពតទាំងមូល៕

Latest News

Social News

Statistics

You are visitor no. 308486
since 19.10.2011