DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

30 មេសា 2014

អាជ្ញាធរ​បដិសេធ​ពី​ការ​កំណត់​ប្រាក់​បរិច្ចាក​សម្រាប់​កម្មវិធីទិវា​កាកបាទ​ក្រហម

បន្ទាប់ពី​ការចេញផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី ស្តីពី​ការ​កំណត់​ចំពោះ​សប្បុរសជន​ក្នុង​ការបរិច្ចាកថ​វិកា​សម្រាប់​កម្ម​វិធី​ទិវាកាកបាទ​ក្រហម​កម្ពុជា​ដែលផ្តល់​ព័ត៌មាន​ដោយ​សមាជិក​ក្រុមប្រឹក្សាស្រុកជុំគិរី មកពី​គណបក្សសម រង្ស៊ី មួយរូប នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ ក្នុងនាម​ប្រធានគណៈ កម្មាធិការ​សាខាកាកបាទក្រហមខេត្តកំពត ឯកឧត្តម អ៊ឹង ម៉េងហួរ បាន​បដិសេធ​​តាមរយៈ​អង្គភាព សាព័ត៌មាននានា។ ឯកឧត្តម ប្រធានគណៈកម្មាធិការ បានអះអាងថា​អាជ្ញាធរ​​មិនបាន​កំណត់ ឬដាក់ កម្រិតចំនួនថវិកាដូចការចោទប្រកាន់នោះទេ ពោលគឺ​កម្មវិធី​នេះធ្វើឡើងតាមរយៈ​ការអំពាវ​នាវ​របស់ ឯកឧត្តម អភិបាល​នៃគណៈអភិបាល​ខេត្តកំពត ផ្អែក​លើការស្ម័គ្រ​ចិត្ត​ពី​សំណាក់​សប្បុរសជនទាំងអស់ ដែលមានបំណង​ចូលរួម​សម្រាប់​កម្មវិធី​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា។

          ឯកឧត្តម អ៊ឹង ម៉េងហួរ អភិបាលរងនៃគណៈអភិបាលខេត្ត និងជា​ប្រធាន​គណៈកម្មាធិការ​សាខាកាកបាទក្រហមខេត្តកំពត បានមានប្រសាសន៍ថាកាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤ វិទ្យុ អាស៊ីសេរី ដោយស្រង់សម្តីរបស់លោកស៊ិន ទុន សមាជិកក្រុមប្រឹក្សាស្រុកជុំគិរី មក​ពី​គណបក្ស​សម រង្ស៊ី បាននិយាយថាកម្មវិធីរៃអង្គាសថវិកាគាំទ្រទិវាកាកបាទក្រហម ៨ ឧសភា អាជ្ញាធរបានតម្រូវឱ្យ សប្បុរសជនទាំងអស់បរិច្ចាកក្នុងម្នាក់៤០.០០០រៀល។ ឯកឧត្តម បញ្ជាក់ថា​នេះជាការផ្សាយព័ត៌មាន បែបមួលបង្កាច់ទាំងស្រុងព្រោះទាំងសាខាកាកបាទក្រហម ទាំងអាជ្ញាធរ​ស្រុកជុំគិរីដែលចាប់ផ្តើម អនុវត្តតាំងពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ នូវការអំពាវនាវរបស់ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល ខេត្តនោះគឺមិនបានកំណត់ ឬដាក់​កម្រិត​ឱ្យសប្បុរសជន​ត្រូវបរិច្ចាក​ប៉ុន្មាន​ៗ​ឡើយ ពោលគឺអាស្រ័យ លើការស្ម័គ្រចិត្តសម្រាប់គាំទ្រសកម្មភាព​របស់សាខាកាកបាទក្រហម​ខេត្ត​កំពត ដែលនឹងប្រារព្ធពិធី ខួបលើកទី១៥១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៤ ខាងមុខនេះ។

          បញ្ជាក់ស្រដៀងគ្នានេះដែរ លោក ខៀវ ឫទ្ធិភ័ណ្ឌ អភិបាលនៃគណៈអភិបាលស្រុកជុំគិរី បាន ឱ្យដឹងថានេះមិនមែនជាលើកទី១ទេ ពោលគឺជាលើកទី៣ទៅហើយដែលលោក ស៊ិន ទុន សមាជិក ក្រុមប្រឹក្សាស្រុកជុំគិរី មកពីគណបក្សសម រង្ស៊ី បាននិយាយ​បែបមួល​បង្កាច់​ចំពោះ​អាជ្ញាធរ​។ គ្រប់ស្រោម សំបុត្រដោយមានសញ្ញាកាកបាទក្រហម ហើយភ្ជាប់​ជាមួយ​នូវ​លិខិត​អំពាវ​នាវ​របស់ ឯកឧត្តម អភិ បាលខេត្ត ដែលអនុសាខា​កាកបាទក្រហម​ស្រុកប្រគល់ជូននោះ​មិន​បាន​សរសេរ​អ្វីទេ គឺទុកឱ្យសប្បុ រសជនដាក់ឈ្មោះ និងចំនួនថវិកាស្ម័គ្រចិត្តចូលរួមដោយខ្លួនឯង៕

Latest News

Social News

Statistics

You are visitor no. 357,466
since 18.10.2011