DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

25 មេសា 2014

ប្រកាសតែងតាំង​ព្រះរាជអាជ្ញា​អមសាលា​ដំបូងខេត្ត

     នៅសាល​ប្រជុំ​សាលាខេត្តកំពត កាលពីព្រឹក​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤ មានរៀបចំពិធី ប្រកាស​តែងតាំង និង​ចូលកាន់​មុខតំណែង​ព្រះរាអាជ្ញាអម​សាលា​ដំបូង​ក្រោមការ​ចូលរួម​ជាគណៈ អធិបតី​ពីសំណាក់ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃគណៈអភិបាល​ខេត្តកំពត និង ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌។

      យោងតាម​ព្រះរាជក្រិត​ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ សម្រេចថា ត្រូវបាន​តែងតាំង​លោក​ ឯក ឆេងហួត ជាព្រះរាជអជ្ញា​អមសាលាដំបូង​ខេត្តកំពត ជំនួស​លោកជុំ សំបាន ដែលត្រូវ​ទៅបំពេញ តួនាទី​ជាព្រះអាជ្ញា​នៅតុលាការ​កំពូល។

          ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់​មុខតំណែង​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្តកំពត​នេះ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃគណៈអភិបាល​​ខេត្តកំពត និង ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមាន​ប្រសាសន៍​ណែនាំ និងផ្តាំផ្ញើ​ដល់លោក​ព្រះរាជអាជ្ញា​ក៏ដូច​ជា​មន្ត្រី​ចំណុះ សាលាដំបូង​ខេត្តទាំងអស់​ឱ្យបង្កើន​​ការសាមគ្គី​ផ្ទៃក្នុងកាន់​តែប្រសើរ​ដើម្បី​សម្រេច​​កិច្ចការ​បានល្អ។ ជាមួយគ្នានេះ លោកព្រះរាជអាជ្ញា​ត្រូវមាន​កិច្ចសហការល្អ​​ជាមួយ​ផ្នែក​​ពាក់ព័ន្ធ​​ទាំងកង​កម្លាំង​​ប្រដាប់ អាវុធ ទាំងអាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់។ សំណូមពរជាពិសេស ឯកឧត្តម រដ្ឋមន្ត្រីសូមឱ្យ ឯកឧត្តម អភិបាល​នៃគណៈអភិបាលខេត្ត​ជួយបង្ក​លក្ខណៈងាយស្រួល​ចំពោះ​លោក​ព្រះរាជអាជ្ញា និង​​មន្ត្រី តុលាការ​ទាំងអស់​ក្នុងកិច្ចការងារ​ស្វែង​រកយុត្តិធម៌​ជូនប្រជាពលរដ្ឋ ក៏ដូចជា​ជនរង​គ្រោះ​ទូទៅ៕

Latest News

Social News

Statistics

You are visitor no. 344,108
since 18.10.2011