DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

07 មិនា 2014

សន្និបាតបូកសរុបលទ្ធផលការងារ​អាណត្តិទី១ របស់ក្រុមប្រឹក្សា​ខេត្តកំពត

       រយៈពេល២ថ្ងៃ គឺថ្ងៃទី៥​​ និងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ នៅសាលប្រជុំ​សាលា​ខេត្តមានធ្វើ ពិធីសន្និបាត​បូកសរុប​លទ្ធផល​ការងារ​រយៈពេល​៥ឆ្នាំ (២០០៩-២០១៤) អាណត្តិទី១ របស់​ក្រុមប្រឹក្សា​​ខេត្ត​កំពត។

        ក្នុងពិធីបើក​នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ មានការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ឃឹម សាម៉ន ប្រធានក្រុម​ប្រឹក្សា​ខេត្ត និង ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃគណៈអភិបាល​ខេត្តកំពត ជាគណៈអធិតី។

បន្ទាប់ពីដំណើរ​ការ​បើក​អង្គសន្និបាត​ដែល​ថ្លែង​ដោយ ឯកឧត្តម ឃឹម សាម៉ន ប្រធានក្រុម ប្រឹក្សា​ខេត្តកំពត អង្គសន្និបាត​បានស្តាប់​របាយការណ៍​សង្ខេបស្តីពីលទ្ធផល​ការងារ​របស់​អាជ្ញាធរខេត្ត ឆ្នាំ​២០១៣ និងទិសដៅ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៤ ដែលអាន​ដោយ​លោក ស៊ុក សារ៉ាដ នាយក​រដ្ឋបាល​សាលា​ខេត្ត ព្រមទាំង​ស្តាប់​របាយការណ៍​​​លម្អិត​​ស្តីអំពី​លទ្ធផល​ការងាររបស់​ក្រុមប្រឹក្សា​ខេត្តកំពត អាណត្តិទី១ រយៈពេល៥ឆ្នាំ​ (២០០៩-២០១៤) អានជូនដោយ ឯកឧត្តម មាស សាវ៉ន សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពត។ អង្គពិធី​បានដំណើរ​ការយ៉ាងផុលផុស​ជាមួយ​នឹងការណែនាំពីសំណាក់ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃគណៈអភិបាលខេត្ត​អំពីកិច្ចពិភាក្សា​ក្នុងអង្គសន្និបាតនេះ។

ក្រោយពីដំណើរការស្ទើររពេញរយៈពេល២ថ្ងៃ នៅរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤ អង្គសន្និ​បាត​មានកិត្តិយសដោយបានការអញ្ជើញចូលរួមបិទពីសំណាក់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស ខេង ឧបនាយករដ្ឋ មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ ឯកឧត្តមគណៈអធិបតីបានផ្តល់ការគាំទ្រចំពោះអាជ្ញាធរខេត្តកំពត ដែល​សម្រេច​បានលទ្ធផលការងារល្អប្រសើរសម្រាប់ឆ្នាំ២០១៣ ក៏ដូចជាកោតសរសើរដល់ ក្រុម​ប្រឹក្សាខេត្ត​កំពត​ដែលបានបំពេញកិច្ចការរបស់ខ្លួនរយៈពេល៥ឆ្នាំនៃអាណត្តទី១នេះ។

មុននឹងបញ្ចប់នៃងង្គសន្និបាត ឯកឧត្តម សក់ សេដ្ឋា ក៏បានបំពាក់ឯកសណ្ឋាន និងសញ្ញាស័ក្តិ​ជូន​មន្ត្រី​រដ្ឋបាលជាន់ខ្ពស់ចំនួន៩នាក់ និងមន្ត្រីក្រមការ១០នាក់ដែលមានស្នាដៃផងដែរ៕

Latest News

Social News

Statistics

You are visitor no. 365,088
since 18.10.2011