DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

03 មិនា 2014

ប្រារព្ធខួបលើកទី១០៣ ទិវាអន្តរជាតិនារី ៨មីនា

        នៅសាលប្រជុំ​សាលា​ខេត្ត​កំពត កាលពីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ មន្ទីរកិច្ចការ​នារីខេត្ត បានរៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួបអនុស្សាវរីយ៍​លើកទី​១០៣ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រ ធានបទ «សមភាព​នៃ​ការអប់រំមាន​សារសំខាន់​ក្នុង​កិច្ចអភិវឌ្ឍន៍​សង្គម» ដែលមានការអញ្ជើញចូល រួមជា​គណៈ​អធិបតី​ពីសំណាក់ ឯកឧត្តមខូយ ឃុនហ៊ួរ អភិបាលខេត្ត និង លោកជំទាវ អ៊ុន សុគន្ធា តំណាង​រាស្ត្រ​មណ្ឌល​កំពត ដោយមានវត្តមាន​ជាសមាជិក​សមាជិកា​ប្រមាណ​ប្រហែល​៣០០នាក់។

          បន្ទាប់ពីស្តាប់​របាយការណ៍​របស់​លោកស្រី​ទិត សេដ្ឋា ប្រធានមន្ទីរ​កិច្ចការ​នារី​ខេត្តកំពត និង ការអានសារ​របស់​​សម្តេច​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតា​ជាតិ​ខ្មែរ​ក្នុង​ឱកាស​អបអរសាទរ​ខួបអនុស្សាវរីយ៍​លើកទី​១០៣ ទិវាអន្តរជាតិ ៨ មីនា ដោយ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល នៃគណៈអភិបាលខេត្តកំពត  លោកជំទាវ អ៊ុន សុគន្ធា តំណាង​រាស្ត្រ​មណ្ឌល​កំពត បានមានប្រសាសន៍ សំណេះ សំណាលក្នុងពិធី​នេះ​ថា​ការ​អប់រំ​សម្រាប់ស្ត្រី និងកុមារី​ជា​អា​ទិ​ភាព​មួយ​របស់​រាជរដ្ឋាភិបាលកម្ពុជា​ដែល​បានកំណត់​នៅក្នុងគោលនយោបាយ និងកម្មវិធី​ជាតិ​នានា ដូចជាផែនការយុទ្ធសាស្ត្រ ជាតិគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ផែនការ​យុទ្ធសាស្ត្រ​នារី​រតនៈ​ជាដើម។ ការបណ្តុះបណ្តាល វិជ្ជាជីវៈដល់ក្មេងស្រី និងស្ត្រី​ជាកត្តា​ចាំបាច់​ដើម្បី​ជំរុញ​ពួកគេ​ឱ្យ​បានចូលរួមយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ច ក្នុងប្រព័ន្ធ និងអាចបង្កើតមុខរបរ ព្រមទាំង​គ្រប់គ្រង​មុខជំនួញ​ដោយខ្លួនឯង។ ការអប់រំសម្រាប់ស្ត្រី និង កុមារីជាធាតុ​ចាំបាច់ក្នុងកិច្ច​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពរបស់​ប្រទេសជាតិ។ លោកជំទាវបន្តថា ទាំង ស្ត្រី ទាំងយុវតី ក៏ដូចជាកុមារី​ទាំងអស់​ត្រូវ​បង្កើនការអប់រំ ដើម្បីជួយខ្លួនឯងឱ្យមានភាពរឹងមាំ ពេញ ដោយសមត្ថភាព​ឈានទៅ​ជម្នះ​ឱ្យ​បាន​​នូវពាក្យថា«ស្ត្រីមិនអាចធ្វើការងារធំដុំបាន»។ ដូច្នេះ គ្រប់ ស្ត្រី យុវតីទាំង​អស់ត្រូវ​ខិតខំប្រឹង​ប្រែង​ជួយខ្លួនឯងតាមរយៈការអប់រំ អភិវឌ្ឍន៍សមត្ថភាពដើម្បីជួយ គ្រួសារ និងសង្គមជាតិ៕

Latest News

Social News

Statistics

You are visitor no. 334,165
since 18.10.2011