DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

25 កុម្ភៈ 2014

កិច្ចប្រជុំស្តីពីការអនុវត្តន៍​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​​ទី៣

    កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសាលប្រជុំសាលា​ខេត្តកំពត មានរៀបចំកិច្ចប្រជុំ​ថ្នាក់​ជាតិ​មួយ​ដើម្បី​ត្រួតពិនិត្យ​លើការ​អនុវត្តន៍​កម្មវិធី​នយោបាយ និងយុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​កាល​ទី៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋ មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម សិប្បកម្ម និងជាប្រធាន​​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តកំពត។

       បន្ទាប់ពី ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាល​នៃគណៈអភិបាល​​ខេត្តកំពត​ធ្វើរបាយការណ៍​ជូន អង្គពិធី ឯកឧត្តម ចម ប្រសិទ្ធ បានអនុញ្ញាតឱ្យអភិបាលក្រុង ស្រុកទាំង៨ រាយការណ៍​ពីការ​គាំ​ទ្រ​អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងការគាំ​ទ្រយុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី ៣ ព្រមទាំងលើកឡើងនូវបញ្ហាប្រឈមនានា។ របាយការណ៍​បានបង្ហាញ​នូវសក្តានុពល​ដែលមាន ក្នុងក្រុង ស្រុកនីមួយៗ ព្រមទាំងលើកឡើងផងដែរនូវចំណុចប្រឈមមួយចំនួន ដូចជា សេវាទឹក ភ្លើង ការគ្រប់គ្រងផ្នែកអនាម័យ សំរាម បញ្ហាក្រុម​អាជីករ​ទំនាស់​ជាមួយ​អ្នកគ្រប់គ្រង​ផ្សារ​ជាដើម។

            មានប្រសាន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ចម ប្រសិទ្ធ បានណែនាំ និងលើក​ពីទិស​ដៅ​ការងារ​ទាំងឡាយ​សម្រាប់​​តំណាងក្រសួងនីមួយៗ និងត្រៀម​ដោះស្រាយ​រួមគ្នា​​ពេល​ក្រុមការងារ​ចុះដល់​មូលដ្ឋានផ្ទាល់នូវរាល់បញ្ហាប្រឈមដែលថ្នាក់ក្រុង ស្រុកបានលើកឡើង។ ឯកឧត្តម​មាន​ប្រសាសន៍បន្ត ថាការចុះមូលដ្ឋានត្រូវមានផែនការច្បាស់លាស់ ក្នុងនោះត្រូវក្តាប់ និងប្រមូល​ព័ត៌មាន​ឱ្យបានលម្អិត បំផុត។ បន្ទាប់ពីនោះត្រូវចុះដោះស្រាយឱ្យមានប្រសិទ្ធភាព ដូចជា ភូមិ​ពីរ​នៅក្បែរគ្នាបែរជាតម្លៃនៃ ការប្រើប្រាស់សេវាតែមួយខុសគ្នា ការប្រើប្រាស់សេវាទឹក ភ្លើង ជាដើម។ ទាំងនោះជាភាពមិនប្រ ក្រតីដែល​ចាំបាច់ក្រុមការងារ​ត្រូវរួមគ្នាដោះស្រាយ​ឱ្យមានភាព​ប្រក្រតីឡើង​វិញ។ ក្នុងពិធីនេះដែរ ឯកឧត្តម ប្រធានក្រុមការងារ​ថ្នាក់ជាតិក៏បាន​កោតសរសើរ​ចំពោះអាជ្ញាធរ​ខេត្ត ពិសេស ឯកឧត្តម  អភិបាលខេត្តដែលបានចង្អុលបង្ហាញ និងដឹកនាំ​អភិវឌ្ឍន៍ខេត្ត​ឱ្យមាន​ការ​រីក​ចម្រើន​គួរជាទីមោទនៈ នោះ។ ពីមុនមក ខេត្តកំពត​​មិនមាន​សោ័ណភាព មិនមានតំបន់​ឆ្នេរស្អាត មិនមាន​សួនច្បារ កន្លែង កម្សាន្ត និងភ្លើងភ្លឺព្រោងព្រាតដូចបច្ចុប្បន្ននេះទេ។ ម្ល៉ោះហើយ​ភ្ញៀវ​ទេសចរ​​​តែងតែធ្វើដំណើរហួស ទៅខេត្តផ្សេង។ ប៉ុន្តែពេលនេះ ភ្ញៀវបាន​មកដល់​ហើយ​តែង​តែ​មិន​ចង់ត្រឡប់ទៅវិញឡើយ៕

Latest News

Social News

Statistics

You are visitor no. 365,033
since 18.10.2011