DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

20 កុម្ភៈ 2014

សន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅអនុវត្ត កិច្ចសហប្រតិបត្តិការ​រវាងខេត្តកំពត​ជាមួយ​ខេត្តគៀងយ៉ាង

     កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសាលប្រជុំ​សាលា​ខេត្តកំពត មានប្រារព្ធសន្និបាត បូកសរុបលទ្ធផល​​កិច្ចសហប្រតិបត្តិការ​​រយៈពេល១ឆ្នាំ​(២០១៣) និងលើកទិស​ដៅ​​អនុវត្ត​​សម្រាប់​ឆ្នាំ បន្ត(២០១៤) រវាងខេត្តកំពត​(កម្ពុជា) ជាមួយខេត្ត​គៀងយ៉ាង​(វៀតណាម) ក្រោមការ​អញ្ជើញ​ចូល​រួម​ជា គណៈអធិបតីភាព​ពី​សំណាក់​ឯកឧត្តមហេង វន្ថា អភិបាលរង​នៃ​គណៈអភិបាល​ខេត្តកំពត និងឯកឧត្តម ឡឹម ហ្វាងសារ អនុប្រធាន​គណៈកម្មា​ធិការ​​ប្រជាជន​ខេត្ត​គៀងយ៉ាង។

          បើកអង្គសន្និបាតក្នុងឱកាសនេះ ឯកឧត្តម ហេង វន្ថា អភិបាលរង​នៃគណៈអភិបាល​ខេត្ត​កំពត និងឯកឧត្តម ឡឹម ហ្វាងសារ ប្រធានប្រតិភូ​មកពី​ខេត្តគៀងយ៉ាង​នៃភាគី​វៀតណាម បានមាន​ប្រសាសន៍ ថាតាមរយៈ​កិច្ចសហប្រតិបត្តិការ​​ការងារ​កន្លងមក​​យើងកត់​សម្គាល់​​ឃើញថា​លោក លោកស្រី ជាថ្នាក់ ដឹកនាំមន្ទីរអង្គភាពនានា និងមន្ត្រីក្រោមឱវាទ អភិបាលក្រុង ស្រុក លោកស្នងការ លោកមេបញ្ជាការ នៃខេត្តជាមិត្ត​ទាំងពីរ​​បានដឹកនាំ​អនុវត្ត​គោលនយោបាយ​​របស់​រដ្ឋាភិបាល​របស់ប្រទេសទាំងពីរ និយាយ ជារួម និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិ​ការ​រវាង​ខេត្តកំពត និងខេត្តគៀងយ៉ាងក្នុងឆ្នាំ២០១៣ កន្លងទៅនេះអនុវត្ត​ប្រកប​ដោយ​ជោគជ័យ និងគួរ​ជាទី​មោទនៈ ដោយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមាន ភាពរឹងមាំសំដៅធានា​បាននូវ​សុខសន្តិភាព ស្ថេរ​ភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ​តាម​តំបន់​​ព្រំដែន។ កត្តាជ័យជម្នះដែលលេចធ្លោគួរឱ្យកត់សម្គាល់ក្នុងឆ្នាំកន្លងមកមានចំណុចសំខាន់ៗ​មួយ​ចំនួន​ដូចជា កិច្ច សហប្រតិបត្តិការលើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈតាមបណ្តោយព្រំដែន ដោយបាន បង្ការទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពបទល្មើសគ្រប់ប្រភេទទាំង​ផ្នែក​ដែនទឹក ទាំងដែនគោក។ កិច្ច សហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ សេដ្ឋកិច្ច សង្គមកិច្ច ហេដ្ឋា​រចនា​សម្ព័ន្ធរូបវ័ន្ត ការទំ នាក់ទំនងច្រកទ្វារព្រំដែន ការប្រកបមុខរបរ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ និងជំនាញបច្ចេកទេស ការរៀបចំ ជីវភាពរស់នៅរបស់ប្រជាជននៃខេត្តទាំងពីរ។ សកម្មភាពស្វែងរក និងធ្វើមាតុភូមិនិវត្តន៍នូវអធ្ឋិធាតុកងទ័ព ស្ម័គ្រចិត្ត និងជំនាញ​ការ​វៀតណាម​ដែល​បាន​ពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជាចំនួន៦០អធ្ឋិធាតុ ប្រកបដោយ​ស្មារតី​សាមគ្គីភាព មិត្តភាព និងមោទនភាពខ្ពស់។ សកម្មភាពការងារសប្បុរសធម៌ និងជំនួយ ឧបត្ថម្ភនានា​ដល់ខេត្តដែល​ជួបប្រទះ​ការខ្វះខាត និងគ្រោះមហន្តរាយ ការងារកសាងហេដ្ឋា​រចនាសម្ព័ន្ធ៕

Latest News

Social News

Statistics

You are visitor no. 365,099
since 18.10.2011