DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

25 មករា 2014

ប្រគល់បរិញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​គ្រប់គ្រង និងសេដ្ឋកិច្ច

សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច​សាខាខេត្ត​កំពត​កាលពីព្រឹក​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ បានរៀបចំ​ពិធី​ប្រគល់​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្រ​រង​ដល់និស្សិត​ជ័យលាភី​ប្រមាណ ១.១៥៨នាក់ ក្រោមការចូលរួមជាគណៈអធិបតីដោយ ឯកឧត្តម អ៊ឹង ម៉េងហួរ អភិបាលរងខេត្តកំពត និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធាន​គណៈកម្មាធិការ​អាហា​រូបករណ៍​សិស្ស និស្សិតក្រីក្រ សម្តេច តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន

          លោកយក់ សម្បត្តិ នាយកសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចសាខា​ខេត្តកំពត​បានរាយ ការណ៍ថាថ្ងៃនេះជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់​និស្សិត​ជ័យលាភី​ចំនួន១.១៥៨នាក់ ដែលបានទទួល បរិញ្ញាបត្រពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈ​កម្មាធិការ​អាហារូបករណ៍​សិស្ស និស្សិតក្រី ក្រសម្តេចតេ ជោហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន បន្ទាប់ពីបានបញ្ចប់ការ សិក្សាដោយជោគជ័យនាពេលកន្លងមក។ លោកនាយកសាខាបញ្ជាក់ថាក្នុងចំណោមនោះ ជ័យលាភី ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​មានចំនួន​១២៥នាក់ បរិញ្ញាបត្រ៦៨៧នាក់ និងបរិញ្ញាបត្ររង៣៤៦នាក់។

          ផ្តាំផ្ញើក្នុងឱកាសនេះ ឯកឧត្តម អ៊ឹង ម៉េងហួរ អភិបាលរងខេត្ត​កំពត​បានមាន​ប្រសាសន៍​ថា​តាម រយៈការខិតខំសិក្សារហូតទទួលបានជោគជ័យ ទាំងបរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង សូមជ័យ​លាភី​ទាំងអស់​យកចំណេះ​ដឹងដែល​ទទួល​បាន​ទៅប្រើប្រាស់​ឱ្យមាន​ប្រយោជន៍​ទាំងកិច្ចការងារ បម្រើក្នុងស្ថាប័នរដ្ឋ ស្ថាប័នឯកជន ព្រមទាំងបន្តរំលឹកនូវគ្រប់មេរៀន បទពិសោធន៍ធ្លាប់ឆ្លងកាត់កន្លង មក ព្រោះមួយជីវិតរបស់មនុស្ស ការរៀន​សូត្រ​មិនមាន​ទី​បញ្ចប់​ទេ។ ម្យ៉ាងទៀតបើមានតែសន្លឹកបរិញ្ញា បត្រដោយគ្មានបទពិសោធន៍នោះក៏មិនមានន័យអ្វីដែរ ពោលគឺកត្តាទាំងពីរត្រូវដើរទន្ទឹមគ្នាជាចាំបាច់។

សំណេះសំណាលក្នុងពិធីនេះ ឯកឧត្តមបណ្ដិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អាចចាត់ ទុកជាសំណាងសម្រាប់បងប្អូនប្រជាពលរដ្ឋ ពិសេសនិស្សិតនៅខេត្តកំពត ដោយ​គ្រឹះស្ថាន​ឧត្តម​សិក្សា នានា ក៏ដូចជាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បានបង្ខិត​មកកៀក​លំនៅ​ស្ថានផ្ទាល់​ដែលជា ផ្នែកមួយចូលរួមជួយកាត់បន្ថយការលំបាក ការចំណាយ និងផ្តល់​ឱកាស​ចំពោះ​អ្នកសិក្សា​ទូទៅឱ្យមាន លទ្ធភាពគ្រប់គ្រាន់​ក្នុងការស្វែងរកចំណេះ​ទុកជាទុន​សម្រាប់យកទៅ​បំពេញការងារ​នាពេល​ខាងមុខ។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាល​បច្ចុប្បន្នតម្រូវ​ឱ្យក្រសួងអប់រំ​ដាក់ចេញ​នូវ​វិធាន​ការ​តឹងរ៉ឹង និងកែទម្រង់ ស៊ីជម្រៅ ព្រោះបើការអប់រំពុំមានគុណភាព នោះមិនត្រឹមតែ​​ផ្តល់ផល​អាក្រក់​​​ចំពោះ​និស្សិតប៉ុណ្ណោះទេ តែវានឹងបំផ្លាញ​ធនធាន​មនុស្ស​សម្រាប់​ប្រទេសជាតិ​នាពេល​អនាគត។ ដូច្នេះអ្វីដែលសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ច​សាខាខេត្តកំពត​ទទួលបាននា​ថ្ងៃនេះគឺជាកិច្ច​ឆ្លើយតបទៅនឹងសេចក្តីត្រូវការនៃ ក្រសួងអប់រំ ក៏ដូចជាតម្រូវ​ការរបស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន៕        

Latest News

Social News

Statistics

You are visitor no. 357,406
since 18.10.2011