DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

24 មករា 2014

ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ​មន្ត្រី​នគរបាល​ខេត្តកំពត

កាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ នៅស្នងការដ្ឋាន​នគរបាល​ខេត្តកំពត មានរៀបចំពិធី ផ្ទេរភារកិច្ច តែងតាំង និងបំពាក់ឋានន្តរ​សក្តិ​មន្ត្រី​នគរបាល​ជាស្នងការរង នាយ នាយរង​ការិយា​ល័យ ព្រមទាំងថ្នាក់អធិការរង ជំនួសមន្ត្រីចូលនិវត្តន៍ មន្ត្រីផ្លាស់ប្តូរមុខតំណែង និងមន្ត្រី​មាន​ស្នាដៃ​ល្អ។ ពិធី នេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសណាក់ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្ត​កំពត និង ឯកឧត្ត ឧត្តមសេនីយ៍ឯក ចាន់ អ៊ាន អគ្គស្នងការរង​នៃអគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ។

          តាមប្រកាសឱ្យដឹងថាត្រូវបានតែតាំងមន្ត្រី៥រូប ជាស្នងការរងជំនួសមន្ត្រីចូលនិវត្តន៍ មន្ត្រីផ្លាស់ ប្តូរតួនាទី និងតែងតាំងនាយ នាយរងការិយាល័យ៥រូប ព្រមទាំង​តែងតាំង​មន្ត្រីថ្នាក់​អធិការ​រង​ចំនួន២រូប។ ក្នុងចំណោមនោះ​ក៏មានការបំពាក់​ឋានន្តរសក្តិ​ពីថ្នាក់អនុសេនីយ៍​ឯកដល់វរ​សេនីយ៍​ទោផងដែរ។

          ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត​ និងជាប្រធានគណៈ​បញ្ជាការឯកភាព​ខេត្ត​បាន​មាន ប្រសាសន៍កោត​សរសើររាល់ស្នាដៃ​របស់មន្ត្រីនគរបាល​នៃស្នងការដ្ឋានខេត្ត​ដែល​បាន​បំពេញកន្លងមក ពិសេសលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់។ ឯកឧត្តម បញ្ជាក់ថា​កំណើន​ទេសចរណ៏​ចូលមកកម្សាន្ត ក្នុងខេត្តកំពត បើប្រៀបធៀប​នឹងឆ្នាំកន្លង​ទៅឃើញ​ថាមានសន្ទុះខ្លាំង​ឡើងនាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបង្ហាញឱ្យឃើញថាទាំងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ​មានជំនឿ​ទុកចិត្តចំពោះ​ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់​កើតឡើងពីកិច្ចខិតខំ​ពង្រឹងរបស់មន្ត្រី​នគរបាល​ទាំងអស់។

          ផ្តាំផ្ញើក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ អ៊ាន អគ្គស្នងការរង​នគរបាល​ជាតិ​បានមាន ប្រសាសន៍ថា បន្ទាប់ពីទទួលភារកិច្ច និងតំណែងថ្មី មន្ត្រីទាំងអស់​ចាំបាច់ត្រូវបង្កើន​គុណភាពការងារ របស់ខ្លួនទ្វេឡើងដើម្បីឆ្លើយតប​ទៅនឹងទំនុកចិត្តរបស់​ថ្នាក់ដឹកនាំ​នគរបាលជាតិ ក៏ដូចជាអាជ្ញាធរខេត្ត។ ឯកឧត្តម ឧត្តមសេនីយ៍ បន្តថា​ លើសពីនេះទៀត គ្រប់មន្ត្រី​ចំណុះ​ឱ្យ​ស្នង​ការដ្ឋាន​នគរបាលខេត្តទាំង អស់ត្រូវរក្សាសាមគ្គីផ្ទៃក្នុង និងជាមួយ​ផ្នែកពាក់ព័ន្ធដើម្បី​បំពេញការងារ​ទទួល​បានលទ្ធផលល្អ៕ 

Latest News

Social News

Statistics

You are visitor no. 344,099
since 18.10.2011