DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

21 មករា 2014

សម្ពោធអគារទីបញ្ជាការ​​តំបន់​ប្រតិបត្តិការ​សឹករង​កំពត

ក្រោយចំណាយ​អស់រយៈពេល​បីឆ្នាំ បន្ទាប់ពីដំណើរ​ការសាងសង់​រួចរាល់​​នូវ​អគារ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹករងកំពត​ដ៏ល្អប្រណីត​ដែលប្រើប្រាស់​ថវិកា​រហូត​ដល់ជាង​២០ម៉ឺនដុល្លារ កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ កម្មវិធីសម្ពោធ​ដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​បានប្រារព្ធឡើង ដោយមាន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​រងកង​យោធពល​ខេមរ​ភូមិន្ទ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត និងលោក ង្វៀង អាញ់លៀន មេបញ្ជា​ការ​កងទ័ពខេត្ត គៀងយ៉ាងនៃប្រទេសវៀតណាម ជាគណៈអធិបតី។ មួយភាគធំ​នៃការ​ចំណាយ​ក្នុងការ​សាងសង់ អគារដ៏ស្កឹមស្កៃ​នេះបានមក​ពីការជួយឧបត្ថម្ភ​ពីសំណាក់​ប្រជាជន និងកង​ទ័ពខេត្ត​គៀង​យ៉ាង។

          តាមរបាយការណ៍​​របស់​​​លោកឧត្តមសេនីយ៍ត្រី អ៊ុង វណ្ណរិទ្ធ មេបញ្ជាការ​​តំបន់​​ប្រតិបត្តការ សឹករងកំពតបានឱ្យ​ដឹងថា​​សំណង់​​អគារ​នេះ​​បានចាប់​ផ្តើម​​ដំណើរការ​​សាងសង់​​កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១០ មានកម្ពស់​២ជាន់ រួមមាន២៤បន្ទប់ និងសម្រេច​រួចរាល់​​បន្ទាប់ពី​​ចំណាយ​អស់​រយៈពេល ជិត៣ឆ្នាំ ដោយប្រើប្រាស់​ថវិកាអស់ចំនួន​២៣ម៉ឹនដុល្លារ។ លោកឧត្តម​សេនីយ៍​បញ្ជាក់ថា​ក្នុងទំហំ ទឹកប្រាក់ទាំងនេះបានការជួយ​ឧបត្ថម្ភ​ពី​គណៈបញ្ជាការ​​យោធា​ខេត្តគៀងយ៉ាង ប្រទេស​វៀតណាម ជាមិត្ត៥ដំណាក់កាល​ចំនួន១៧៤.០០០ដុល្លារ។ ក្រៅពីសំណង់​អគារ​សម្រាប់​បម្រើ​ការងារ សាលប្រជុំ និងបន្ទប់ទទួលភ្ញៀវនេះ បញ្ជាការដ្ឋាន​បានសាងសង់​​សំណង់​​មួយ​ចំនួន​ទៀត​លើ​មូលដ្ឋាននៃ ការឧបត្ថម្ភរបស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយទឹកឈូ និងប្រជាជន កងទ័ព​ខេត្តគៀង​យ៉ាង គួបផ្សំជា មួយអង្គភាពម្ចាស់ការ រួមមាន ខ្លោងទ្វារខាងមុខ ឆ្លាក់ស្លាកឈ្មោះអង្គភាព ខឿន និងដងទង់ជាតិ របងទីបញ្ជាការ រោងដាក់រថយន្ត ...ជាដើម។

          ក្នុងនាមម្ចាស់ជំនួយក្នុងការបង្កើតសមិទ្ធផល​សម្រាប់​បញ្ជាការដ្ឋាន​តំបន់ប្រតិបត្តិការ​សឹករង នេះ លោក ង្វៀង អាញ់លៀន មេបញ្ជាការ​កងទ័ពខេត្ត​គៀងយ៉ាង​នៃប្រទេសវៀតណាម បានរៀប រាប់ថាការចូលរួមជួយ​ឧបត្ថម្ភជាថវិកា​ពីសំណាក់​ប្រជាជន និងកងទ័ពខេត្តគៀង​យ៉ាង​សម្រាប់សាង សង់អគារទីបញ្ជាការនេះបង្ហាញឱ្យឃើញនូវចំណង​សាមគ្គីភាពរ​វាងប្រជាជន កងទ័ពនៃប្រទេស ជិតខាងទាំង២។ នេះជាផ្នែកមួយនៃការជួយគ្នាទៅវិញទៅមកក្នុងគ្រាកំពុងជួបការលំបាកនានា។

          សំណេះសំណាលក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការ រងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថាចំណងមិត្ត ភាពរបស់កងទ័ពកម្ពុជា វៀតណាម បានធ្វើឱ្យប្រជាជន​នៃប្រទេស​ទាំង២​មានសន្តិសុខ សុវត្ថិភាព មានភាពងាយស្រួលក្នុងការដោះដូរ ចរាចរទំនិញរវាងគ្នា​ដើម្បីបង្កើន​ជីវភាព​ក្នុងគ្រួសារ​ឱ្យធូរធារ និង ឈានដល់ការ​ជួយគ្នា​ទៅវិញ​​ទៅមក។ ជាក់ស្តែងបើមិនមានការជួយ​ជ្រោមជ្រែង​ពីប្រជាជន និង​​កងទ័ព​នៃខេត្តគៀងយ៉ាង​ទេនោះសមិទ្ធផល​​ដ៏ល្អប្រណីត​នាពេលនេះ​ក៏មិនអាច​កើតឡើង​បានដែរ៕

Latest News

Social News

Statistics

You are visitor no. 357,465
since 18.10.2011