DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

21 January 2014

ពលរដ្ឋ២.៣៩៣គ្រួសារ​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី

កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៤ គណៈ​​កម្មាធិការ​គ្រប់គ្រង​ដី​​រដ្ឋខេត្តកំពត បានធ្វើពិធីប្រគល់​ប័ណ្ណកម្ម​​សិទ្ធិ​​ដីធ្លី​ជូនប្រជាពលរដ្ឋ​​មកពី​ឃុំ​ត្រពាំង​ព្រីង ឃុំស្ទឹងកែវ ឃុំថ្មី ស្រុកទឹកឈូ និងឃុំ​ត្រពាំងភ្លាំង ស្រុកឈូក ចំនួន២.៣៩៣ គ្រួសារក្រោម​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតីដោយ ឯកឧត្តម​ខូយ ឃុនហ៊ួរ អភិបាលខេត្ត និងលោកជំទាវ អ៊ុន សុគន្ធា តំណាង​រាស្ត្រ​មណ្ដល​ខេត្តកំពត។  លោកយិន វុឌ្ឍ ប្រធានមន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ ​និងសុរិយោដី​ខេត្តកំពត បានរាយការណ៍​ឱ្យដឹងថា បន្ទាប់ពីផ្អាក​ជាបណ្តោះ​អាសន្ន​តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០១៣ នៃយុទ្ធនា​ការអនុវត្តន៍​​បទបញ្ជា​​លេខ០១បប. របស់រាជរដ្ឋាភិបាល ថ្ងៃនេះ​ជាលើក​ដំបូង​ដែលគណៈកម្មាធិការ គ្រប់គ្រង​ដីរដ្ឋ​ខេត្តកំពត​ចែក​ជូន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដល់ពលរដ្ឋ​បន្តទៀត។ ប្រជាពលរដ្ឋ​ដែល​ត្រូវទទួល ប័ណ្ណកម្មសិទ្ធិ​ថ្ងៃនេះ​មាន​ចំនួន​២.៣៩៣គ្រួសារ មកពីឃុំ​​ចំនួនបួន គឺឃុំត្រពាំងព្រីង ឃុំថ្មី ឃុំស្ទឹងកែវ នៃ ស្រុកទឹកឈូ និងឃុំត្រពាំងភ្លាំងរបស់ស្រុកឈូក ដើម្បី​កាន់​កាប់​លើផ្ទៃដី​ទំហំ​៥.៤៣៥,៣០៩៦​ហិកតា ស្មើនឹង​៤.២៤១​ក្បាលដី។

          សំណេះសំណាល និងផ្តាំផ្ញើក្នុងឱកាសនេះ​ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្ត និងជា​ប្រធា​ន​គណៈកម្មាធិការ​គ្រប់គ្រង​ដីរដ្ឋ​ខេត្តកំពត​បានមាន​ប្រសាសន៍​ថា​ជាច្រើនជំនាន់​មក​ហើយ​ប្រជាជន នៅតំបន់ខ្លះមិនដែលមានប័ណ្ណកម្មសិទ្ធិដីធ្លីទេ។ ប្រការនេះមានមូលហេតុច្រើនយ៉ាង ជា​អាទិ៍ ដោយ សារសង្គ្រាមនៅឆ្នាំ១៩៧០ និងឆ្នាំ​បន្តបន្ទាប់​ដែលបង្ខំ​ឱ្យប្រជាពលរដ្ឋ​ត្រូវរត់​ចេញ​ពី​តំបន់មួយទៅតំបន់ មួយដោយបោះបង់ចោលដីធ្លីធ្លាប់បានកាន់កាប់។ លើសពីនេះទៀត​ជំនាន់​ប៉ុល ពត ដែលបានដក ហូតកម្មសិទ្ធិ​ទាំងអស់ពី​ប្រជាជន។ ក្រោយឆ្នាំ១៩៧៩ ប្រជាពលរដ្ឋ​រួមកម្លាំងគ្នា​ធ្វើការបង្កបង្កើនផល នៅលើដីធ្លីដើម្បីចែកគ្នារស់នៅតាមលទ្ធភាព និងទីកន្លែងជាក់ស្តែង​តាមអាច​ធ្វើ​​បានដែលទឹកដីនៃប្រ ទេសនាពេលនោះពោរពេញដោយគ្រាប់មីន និងគ្រាប់រំសេវមិនទាន់ផ្ទុះ។ ក្នុងទសវត្ស​ឆ្នាំ១៩៨០យើង បានប្រឹងប្រែង​ពង្រឹងកម្មសិទ្ធិដីធ្លី​ដោយចេញ​លិខិត​ស្នាមរដ្ឋបាល និងប័ណ្ណ​ភោគៈ​ជូន​ប្រជាពលរដ្ឋ។  ឯកឧត្តមអភិបាលខេត្ត បន្តទៀត​ថា​ប័ណ្ណកម្ម​សិទ្ធិ​ដីធ្លី​ពិតជា​ធ្វើឱ្យ​ដីធ្លីក្លាយ​ជាទ្រព្យ​ដ៏មាន​តម្លៃ​ដើម្បីប្រើ ប្រាស់សម្រាប់ការ​ទទួល​​បានទុន​យក​មក​​អភិវឌ្ឍន៍ដីធ្លី និងផលប្រយោជន៍ខាងផ្លូវច្បាប់ផ្សេងៗទៀត។ ដោយឆ្លងកាត់​ដំណាក់កាលប្រវត្តិសាស្ត្រដ៏សែន​​លំបាកជាច្រើនរាប់មិនអស់ពីបញ្ហាដីធ្លីនោះ ទើបរាជរដ្ឋាភិបាលកំណត់ថា ដរាបណា​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែដឹកនាំ​ប្រទេស ដីធ្លីរបស់ប្រជាកសិករ ដែលប្រកប​អាជីវកម្ម​ជាលក្ខណៈ​គ្រួសារ​​នឹងមិនត្រូវបានយកពន្ធទេ។ ដូច្នេះ បន្ទាប់ពីទទួលបានប័ណ្ណ កម្មសិទ្ធិនេះ​សូមបងប្អូន​យកទៅ​រក្សាទុក​​ឱ្យគង់វង្ស និងប្រើប្រាស់មានប្រយោជន៍យូរអង្វែង៕

Latest News

Social News

Statistics

You are visitor no. 308489
since 19.10.2011