DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

18 មករា 2014

ពលរដ្ឋ១.៧៥០គ្រួសារ​ទទួល​អំណោយ​ពី​កាកបាទ​ក្រហម​កម្ពុជា

         ប្រជាពលរដ្ឋ​ជា​អ្នក​ផ្ទុក​មេរោគអេដស៍ កុមារកំព្រា ចាស់ជរា​គ្មានទីពឹង និងជនពិការ មកពី ស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ខេត្តកំពត ចំនួន១.៧៥០គ្រួសារ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ បានជួបជុំគ្នា​នា​ឃុំ​សំរោងលើ ស្រុកបន្ទាយមាស ដើម្បី​ស្តាប់ការ​​សំណេះ​សំណាល និង ទទួលអំណោយ​ដែល​ចែក​ជូន​ដោយផ្ទាល់​ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហមកម្ពុជា។

          ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត​បាន​រាយការណ៍​ឱ្យ​ដឹង​ក្នុង​ពិធីនេះថា ក្រោម ការដឹកនាំ​ដ៏ឆ្លាសវៃ​របស់​រាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា​ដែលមាន សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា​ អាជ្ញាធរខេត្ត រួមជាមួយមន្ទីរអង្គភាពជំនាញ និងអាជ្ញាធរស្រុកក្រុង ឃុំសង្កាត់ កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សាខាកាកបាទ​ក្រហមខេត្ត គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និងថ្នាក់​ដឹកនាំ​​ជាតិជាន់ខ្ពស់​​មួយចំនួន​បាន​ដឹកនាំ​ប្រតិភូ​ចុះសំណេះ សំណាល សួរសុខទុក្ខ និងពិនិត្យមើលភូមិសាស្ត្រដែលរងគ្រោះ ថែមទាំង​បានចាត់​វិធានការ​ប្រមូល ផ្តុំមធ្យោបាយដឹកជញ្ជូន សង្គ្រោះប្រជាពលរដ្ឋនៅតាមផ្ទះសម្បែង ព្រមទាំង​ផ្តល់​អំណោយឧបត្ថម្ភ មួយចំនួន​ដូចជា​ស្បៀងអាហារ សម្ភារៈប្រើប្រាស់ តង់កៅស៊ូ ស័ង្កសី ថ្នាំពេទ្យ​ តាមដែល​អាចធ្វើទៅ បានសម្រាប់ប្រជាពលរដ្ឋរងគ្រោះ។ នេះជាការផ្តល់នូវភាពកក់ក្តៅ និងក្តីសង្ឃឹមជឿជាក់ពីសំណាក់ ប្រជាពលរដ្ឋចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា​ដល់ មូលដ្ឋានរងគ្រោះផ្ទាល់។ កាលពីឆ្នាំ២០១៣ កន្លងទៅ គណៈ​កម្មា​ធិ​ការ​​សាខាកាកបាទ​ក្រហមខេត្ត បានចំណាយ​ថវិកា​ឧបត្ថម្ភចំនួន​៧៨.៦៤៥.០០០រៀល មី​ សារុង ភួយ ក្រមា ត្រីខ តង់ ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ សម្ភារៈផ្ទះបាយ អង្ករ..។ល។ ក្នុងនោះកាកបាទក្រហមកម្ពុជា​បានជួយឧបត្ថម្ភ​ដល់ប្រជាពលរដ្ឋរងគ្រោះ​​ដោយខ្យល់ព្យុះ​ចំនួន​១.០៨៥គ្រួសារ អ្នកផ្ទុកមេរោគអេដស៍២០៧គ្រួសារ ចាស់ជរាគ្មាន ទីពឹង១៤០គ្រួសារ និងកុមារ​កំព្រា​៣២៥គ្រួសារ។ ឯកឧត្តមអភិបាលខេត្ត បន្តទៀតថា សម្រាប់ថ្ងៃ នេះ ប្រជាពលរដ្ឋ​មកពី​ស្រុក​ចំនួន​២ គឺ ស្រុកអង្គរជ័យ និងស្រុកបន្ទាយមាស ដែលជាអ្នកផ្ទុកមេរោគ អេដស៍ កុមារកំព្រា ចាស់​ជរា​គ្មាន​ទីពឹង និងគ្រួសារជនពិកា ចំនួន១.៧៥០គ្រួសារ ដែលត្រូវទទួល អំណោយ​ពីកាក​បាទ​ក្រហម​កម្ពុជា។

          សំណេះសំណាល និងផ្តាំផ្ញើក្នុងឱកាសនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិទ ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបាននាំយកនូវការផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហា ទាំងបី ជូនចំពោះជនរងគ្រោះ ក៏ដូចជាប្រជាជនក្នុងទូទាំងខេត្តកំពតទាំងមូល។ នៅចំពោះមុខវត្តមានរបស់ លោកជំទាវ ប៊ូជៀនគូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេច​ប្រធាន​កាកបាទ​ក្រហម កម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា អង្ករ​ដែលជាផ្នែកមួយ​នៃការឧបត្ថម្ភ​ក្នុងថ្ងៃនេះ​ជា​អំណោយ​ដ៏ ថ្លៃថ្លាពីសប្បុរសធម៌របស់បងប្អូនប្រជាជនចិនជាមិត្ត។ ជារឿយៗ ថ្នាក់ដឹកនាំ ក៏ដូចជា​ប្រជាជន​ចិន​ ទូទាំងប្រទេស មិនដែល​ព្រងើយ​កន្តើយចំពោះសេចក្តី​ទុក្ខលំបាក​ ការខ្វះខាត​របស់​ប្រជាជន​កម្ពុជា ឡើយ។ លើសពីនេះ ថ្នាក់ដឹកនាំ និងប្រជាជន​ចិនជាបងប្អូន​បានផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជាជា ច្រើនវិស័យ ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការ​មកវិនិយោគ​ដើម្បី​ផ្តល់ការងារជូនកូន​ចៅខ្មែរឱ្យមានជីវភាពធូរធារ។ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទទួលអំណោយក្នុង ថ្ងៃនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើថា ការឧបត្ថម្ភនាពេលនេះគ្រាន់តែជាផ្នែកតូចមួយសម្រាប់ បងប្អូនយក​ទៅ​ដោះស្រាយ​បាន​មួយគ្រាប៉ុណ្ណោះ។ ពេលត្រឡប់ទៅវិញ សូមបងប្អូនមេត្តាយកចិត្ត ទុកដាក់ ខិតខំ​ប្រកបមុខរបរ​ចិញ្ចឹម​ជីវិត ថែរក្សាសុខភាព ពិសេសអ្នកកំពុងផ្ទុកមេរោគអេដស៍ត្រូវ បញ្ចៀស​ឱ្យបាន​នូវការ​ចម្លង​ដល់​អ្នកដទៃ និងអនុវត្តឱ្យបានទៀងទាត់នូវអ្វីដែលគ្រូពេទ្យបានណែនាំ។

          អំណោយដែលបានចែកជូនទាំង១.៧៥០គ្រួសារ រួមមាន អង្ករទម្ងន់២៥គីឡូក្រាម មីយើង ១កេស ត្រីខ១០កំប៉ុង ថវិក១ម៉ឺនរៀល ទឹកបរិសុទ្ធ២ដប និងឃីដមួយកញ្ចប់ ក្នុងនោះមាន សារុង១ ក្រមា១ ភួយ១ មុង១ និងក្រណាត់ស១ដុំ សម្រាប់មួយគ្រួសារៗ៕

Latest News

Social News

Statistics

You are visitor no. 357,450
since 18.10.2011