DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

10 January 2014

ខេត្តកំពតប្រារព្ធខួបលើកទី៣៥ ទិវាជ័យជម្នះ៧មករា

     កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៤ នៅបរិវេណរង្វង់មូលទុរេន កណ្តាលក្រុងកំពត មានរៀប​ចំពិធី​មិទ្ទីង​អបអរសាទរ​ខួបអនុស្សាវរីយ៍​​លើកទី៣៥ ថ្ងៃជ័យជម្នះ៧មករា ដែលបាន​រំដោះ​ប្រទេស​ជាតិ ឱ្យរួចផុត​ពីរបប​ប្រល័យ​ពូជសាសន៍​ប៉ុល ពត ក្រោមការនិមន្ត និងអញ្ជើញ​​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ ប្រជាពលរដ្ឋ និស្សិត មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​​អាវុធ​ប្រមាណ​​ប្រហែល​ជិត​២ម៉ឺន​នាក់។

     ឯកឧត្តម នៃ ប៉េណា ប្រធានក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពត និងជាប្រធាន​គណៈកម្មការទី៧​​ព្រឹទ្ធសភា​​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​​បានអានសុន្ទរ​ក​ថា​របស់​សម្តេចអគ្គ​មហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ជាតិ​​មានខ្លឹមសារ​ថាថ្ងៃ៧​ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃ​រំដោះ​ប្រទេសជាតិ​ឱ្យរួចផុត ពីរបបប្រល័យពូជសាសន៍ ជាថ្ងៃផ្តល់កំណើត​ថ្មីដល់​ប្រជាជនកម្ពុជា​ទូ​ទាំង​ប្រទេស។ ថ្ងៃ៧ ខែមករា ឆ្នាំ ១៩៧៩ មានអត្ថន័យ​ជាប្រវត្តិសាស្ត្រ​​ដ៏ធំធេង​ដែល​​មិនធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រកម្ពុជា។ ឆ្លងតាមព្រឹត្តិការណ៍​ដ៏មានអត្ថន័យ​ជាប្រវត្តិសាស្ត្រ​នេះបានធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​យល់ច្បាស់ថែមទៀតថាថ្ងៃ៧មករា នៅតែមាន​តួនាទី​យ៉ាង​សំខាន់​ស្ថិតក្នុង​ដួងចិត្ត​ពលរដ្ឋ​គ្រប់គ្នាជាអមតៈ។

បន្ទាប់ពី​ស្តាប់​សុន្ទរកថា​របស់​សម្តេចអគ្គមហាពញាចក្រី អានដោយឯកឧត្តមនៃ​ប៉េណា រួចមក តំណាង​សមាជិក​អង្គមិទ្ទីងមយយរូប​បានធ្វើ​ចំណាប់​អារម្មណ៍​រៀបរាប់​ដោយផ្តោត​លើភាព​លំបាក​វេទនា​របស់​ប្រជាជនកម្ពុជា​ក្នុងទូទាំងប្រទេស​ក្រោម​របបកម្ពុជា​ប្រជាធិបតេយ្យ​រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ តំណាងរូបនេះបានពិពណ៌នាថា​ទោះបី​រយៈពេល​៣៥ឆ្នាំ​កន្លង​ផុត​ទៅហើយក៏ដោយ ក្តីឈឺចាប់របស់ប្រ ជាជនកម្ពុជានៅតែដក់ជាប់ក្នុងបេះដូងមិនអាចបំភ្លេចបាន នោះគឺ​អំពើ​សាហាវ​យង់ឃ្នងរបស់មេដឹកនាំ របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានប្រើនយោបាយកាប់ សម្លាប់ផ្តាច់ជីវិតមនុស្សជាឈាមជ័រ ដូចគ្នាជា៣លាននាក់ ការបំផ្លាញវត្តអារាម សាលារៀន ប្រពៃណី ទំនៀមទម្លាប់ ផ្ទះសម្បែង និងបំផ្លាញ គ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់។ ការរស់​នៅរបស់​ប្រជាជន​មានតែថ្ងៃធ្វើ ពលកម្មដូចសត្វធាតុដើម្បីដូរ យកបបរមួយវែក​។ការប្រាស្រ័យទាក់ទងរវាងគ្នាមិនអាចប្រព្រឹត្តទៅបាន ពោលគឺប្រៀបបានការរស់នៅ​ក្នុងគុក​ឥតជញ្ជាំង រស់សម្រាប់តែស្លាប់ និងគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់។ ដោយសារកម្លាំងចលនា តស៊ូ​របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដឹកនាំដោយ សម្តេចអគ្គមហា ទាំង​បី​ទើប​ប្រទេស​ជាតិ​ត្រូវបានរំដោះកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ដូច្នេះតំណាង​ឱ្យប្រជាជនកម្ពុជា​ទូទាំង​ប្រទេស​ដែលរួចផុត ពីសេចក្តី ស្លាប់សូម​សម្តែង​នូវការគោរព​ដឹងគុណជាទី​បំផុត​ចំពោះដួងវិញ្ញាណក្ខ័ន្ធ​អ្នក​ស្នេហាជាតិ កម្មាភិ បាល កម្មករ យុទ្ធជនយុទ្ធនារី​នៃកម្លាំងប្រដាប់អាវុធ​ដែលបានបូជា​ជីវិត​ដ៏ថ្លៃថ្លា​ក្នុងបុព្វហេតុរំដោះជាតិ មាតុភូមិ។ ទាំងនេះហើយដែលធ្វើឱ្យប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន និងគ្រប់ជំនាន់តទៅមិនអាចបំភ្លេច នូវថ្ងៃជ័យជម្នះ៧មករាបានឡើយ៕

Latest News

Social News

Statistics

You are visitor no. 308494
since 19.10.2011