DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

28 December 2013

ប្រកាសតែងតាំង​ប្រធាន​​មន្ទីរ​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ

       កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣ នៅសាលប្រជុំរបស់សាលា​ខេត្តកំពត មានរៀបចំពិធី ប្រកាស​តែងតាំង​​ប្រធាន​មន្ទីរការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈខេត្តកំពត ជំនួសលោកដួង សាវ៉ាន់ ដែលត្រូវចូលនិវត្តន៍។ ពិធីនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត និងឯកឧត្ត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

          បន្ទាប់ពីទទួលព្រះរាជក្រិត្យតែងតាំង លោកអ៊ឹង ប៉ូហេង ប្រធានមន្ទីរការងារ និងបណ្តុះ​​បណ្តាល វិជ្ជាជីវៈខេត្តកំពត បានប្តេជ្ញាថា ជាការឆ្លើយតបនូវទំនុកចិត្តរបស់ក្រសួង​ដែល​ផ្តល់ភារកិច្ច និងតួនា ទីប្រធានមន្ទីរសម្រាប់លោកដឹកនាំ លោកនឹង​ខិតខំឱ្យ​អស់ពី​សមត្ថភាព​តាមរយៈ​ការដក​យកបទពិសោធន៍ល្អៗរបស់លោកប្រធានចាស់ជារៀមច្បងក្នុងការអនុវត្តន៍ និងបំពេញ​ភារកិច្ចជា​ប្រធានមន្ទីរ។ លើសពីនេះទៀត លោកនឹងខិតខំពង្រឹងនូវការសាមគ្គីផ្ទែក្នុង ក៏ដូចជាទំនាក់ទំនង សហការល្អជា មួយមន្ទីរ អង្គភាព ព្រមទាំងផ្នែកឯកជននានា ពិសេសស្តាប់​រាល់ការ​ណែនាំ​របស់​ថ្នាក់​ដឹកនាំខេត្ត និងក្រសួងដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។

          ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត និងឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានផ្តាំផ្ញើក្នុងពិធីនេះថា ក្រៅពី​បន្តអនុវត្ត​តាមរយៈបទ​ពិសោធន៍​របស់ ប្រធានចាស់ ក្នុងនាមប្រធានដែល​ទើបទទួល​តំណែង​ដ៏ថ្លៃថ្លា​ជាទីទុកចិត្ត​របស់​អាជ្ញាធរ និង​ក្រសួង សាមី ប្រធានមន្ទីរថ្មីត្រូវតែចេះច្នៃប្រឌិតរិះរកគំនិតល្អៗ បន្ថែម​ទៀតសម្រាប់​ដឹកនាំ​កិច្ច​ការងារព្រោះ ភារកិច្ច​ដែលត្រូវបំពេញក្នុងវិស័យនេះ​មានវិសាលភាពធំធេង​គ្រប​ដណ្តប់​ទាំង​ផ្នែក​រាជការទាំងវិស័យ ឯកជន។ បញ្ហាដែលសំខាន់ក្នុងតួនាទីនេះគឺការទំនាក់ទំនង និងកិច្ច​សហការ​លើ​គ្រប់ផ្នែក គ្រប់អង្គ ភាព មន្ទីរ ក្រុមហ៊ុន សហគ្រាស​ដែលមាន​ក្នុងខេត្តទាំងមូល។ ឯកឧត្តមទាំងពីរបញ្ជាក់ថាទោះបីជា យ៉ាងនេះក្តី សង្ឃឹមថា​តាមរយៈ​បទពិសោធន៍​ក្នុងនាម​ជាមន្ត្រី​ដែលមានការសាមគ្គីល្អ ទាំងជាមួយ អ្នករួមការងារទាំងជាមួយមន្ត្រីក្រៅអង្គភាព លោកប្រធាន​ថ្មីនឹង​​ទទួលជោគជ័យក្នុងគ្រប់ការងារ៕

Latest News

Social News

Statistics

You are visitor no. 308488
since 19.10.2011