DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

24 តុលា 2013

ឯកឧត្តមអភិបាលខេត្តកំពត​នាំកម្លាំងសម្អាតក្រុង

ឯកឧត្ត ខូយ ឃុនហ៊ួរ អភិបាលខេត្ត រួមនឹងអភិបាលរងនៃគណៈអភិបាលខេត្តកំពតជាច្រើន រូបទៀត កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ បានដឹកនាំកម្លាំងមន្ត្រីរាជការគ្រប់មន្ទីរជុំវិញខេត្ត កងកម្លាំង​ប្រដាប់​​អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្សជាច្រើនពាន់នាក់ ដាក់ពង្រាយធ្វើ ពលកម្ម សម្អាតអនាម័យ​គ្រប់ច្រកល្ហក​​ទូទាំងក្រុងកំពត។

          នេះជាផ្នែកមួយនៃការកែប្រែសោភ័ណភាព ការរក្សាបរិស្ថាន បង្កើនអនាម័យក្នុងក្រុងឱ្យមាន ភាពស្រស់បំព្រង បិរយាកាសល្អស្របពេលដែលមហាសន្និបាតលើកទី៩ ស្តីពីក្លឹបឆ្នេរសមុទ្រស្អាត បំផុតលើពិភពលោកប្រព្រឹត្តឡើងនៅរមណីយដ្ឋានឋានសួគ៌បូកគោកាន់តែខិតមកជិតដល់នាពេល ដ៏ខ្លីខាងមុខ។

          ក្នុងពេលដើរពិនិត្យមើល និងនាំកម្លាំងធ្វើពលកម្មនេះ ឯកឧត្តម អភិបាលខេត្ត បានក្រើនរំលឹក ដល់ប្រមុខ​ដឹកនាំក្រុងកំពត​ឱ្យបំផុស​ចលនា​ប្រជាពលរដ្ឋ​ដើម្បីចូលរួមក្នុង​សកម្មភាព​ថែរក្សា​អនាម័យ បង្កើនសោភ័ណភាពតាំងពីមុខលំនៅស្ថាន តាមបណ្តោយឆ្នេរ ក្នុងទឹកព្រែក និងទី​សាធារណៈនានា ជាប់ជាប្រចាំ ពោលគឺកិច្ចការនេះត្រូវបន្តធ្វើរយៈពេលយូរអង្វែង មិនមែន​សម្រាប់​តែក្នុង​អំឡុងនៃពិធី មហាសន្និបាត និងបុណ្យសមុទ្រនោះឡើយ។ ជាមួយគ្នានេះដែរ ឯកឧត្តម ខូយ ឃុនហ៊ួរ ក៏បានណែ នាំចំពោះថ្នាក់ដឹកនាំមន្ទីរសាធារណការឱ្យពន្លឿនការងារជួសជុល ស្ថាបនា​បណ្តាហេដ្ឋារចនាសម្ព័ន្ធ នានា​ដែល​កំពុង​មានសកម្មភាព​ដ៏រស់រវើក​នោះធ្វើ​យ៉ាងណាយ​កចិត្ត​ទុកដាក់ពីគុណភាព និងឆាប់បាន សម្រេចរួរាល់ ខណៈដែល​ពិធី​ដ៏សំខាន់​កើតឡើង​ក្នុងខេត្ត​កំពត​កាន់តែ​ខិតចូលមកជិតដល់នេះ៕

Latest News

Social News

Statistics

You are visitor no. 365,075
since 18.10.2011