DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

24 តុលា 2013

អាជ្ញាធរខេត្តកំពតប្រារព្ធពិធី​ខួបលើកទី១៥ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា

កាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣ នៅសាលប្រជុំរបស់សាលាខេត្តកំពតមានប្រារព្ធពិ ធីអបអរសាទរខួបលើកទី១៥ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា រៀបចំ ឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានការអញ្ជើញចូលរួមជាអធិប តីពីសំណាក់ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពត។

បន្ទាប់ពីស្តាប់របាយការណ៍របស់លោកស្រី ព្រំ សុភាព ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពត និងសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រី អានដោយលោកជំទាវ កង សៅរ៍ធន អភិបាលរងនៃគណៈអភិបាលខេត្តស្តីពីខួបលើកទី១៥ ទិវាមនុស្សចាស់កម្ពុជា និងទិ វាមនុស្សចាស់អន្តរជាតិ រួចមក ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា  ទិវាអន្តរជាតិ ១ តុលា ជាទិវាដែលប្រទេសនានាលើពិភពលោកតែងប្រារព្ធឡើងស្របតាមសេចក្តី សម្រេចរបស់អង្គការសហប្រជាជាតិ និងដើម្បីសម្តែងឡើងនូវការគោរពដឹងគុណគ្មានថ្ងៃបំភ្លេចបាន ចំពោះគុណូបការៈដ៏ថ្លៃថ្លារបស់លោកតា លោកយាយ អ៊ុំ ​មា មីងនៃយើងដែលបានបន្សល់ទុកស្នា ដៃយ៉ាងច្រើនជាអនេកប្បការសម្រាប់ជាតិមាតុភូមិ និងសង្គមជាតិទាំងមូលដែលជាមូលដ្ឋានគ្រឹះ សម្រាប់កសាងឱ្យមានចំណេះដឹង វិទ្យាសាស្ត្របច្ចេកទេស វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ និងបទ ពិសោធន៍ល្អៗជាច្រើនឥតគណនាសម្រាប់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាជំនាន់ក្រោយ រៀនសូត្រ និងអនុវត្តតាម។ ហេតុនេះទើបយើងចាត់ទុកមនុស្សចាស់ជាគ្រឹះបញ្ញាញាណ ជាកិត្តិ បណ្ឌិត ជាសម្បត្តិវប្បធម៌ជាតិ និងជាមរតកសម្រាប់យើងទាំងអស់គ្នាស្របតាមប្រធានបទ «គោរព ដឹងគុណមនុស្សចាស់ជាកត្តញ្ញូតាធម៌ គ្រួសារមានសុភមង្គល» ។ មនុស្សចាស់មានតួនាទីដ៏សំខាន់ នៅក្នុងសង្គម។ ឯកឧត្តម អភិបាលខេត្ត បន្តថា ព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំគឺជាផ្នែកមួយនៃមូល ដ្ឋានគ្រឹះក្នុងការអប់រំសីលធម៌ និងជាប្រពៃណីដ៏ល្អដែលមនុស្សជំនាន់ក្រោយឱ្យប្រតិបត្តិ។ មនុស្ស ចាស់មានទួនាទីយ៉ាងសំខាន់ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំមនុស្សជំនាន់ក្រោយ អំពី ទំនៀមទម្លាប់ ប្រពៃណីជាតិ សាសនា ការអភិវឌ្ឍន៍ភូមិឃុំ ការកសាងផ្លូវថ្នល់ មន្ទីរពេទ្យ សាលា រៀន ការដាំដើមឈើ ការជីកស្រះ អណ្តូង ប្រឡាយ។ល។ ចំពោះមនុស្សចាស់ជាអតីតមន្ត្រីរាជការ ដែលបានចូលនិវត្តន៍គឺពួកគាត់ទាំងអស់សុទ្ធសឹងជាអ្នកមានបទពិសោធន៍ច្រើនក្នុងការងារជំនាញ ដែលពួកគាត់ធ្លាប់បានអនុវត្ត និងរួមចំណែកកសាងប្រទេសជាតិ។ បច្ចុប្បន្នពិតមែនតែពួកគាត់បាន សម្រាកពីការងាររដ្ឋ ប៉ុន្តែគ្រួសារ និងសហគមន៍នៅតែត្រូវការពួកគាត់ជាចាំបាច់។ ក្នុងសកម្មភាព ទាំងនេះហើយដែលបង្ហាញថាមនុស្សចាស់ជាធនធានដ៏មានសារប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ នៅជនបទ ហើយក៏បានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនស្របតាមគោល នយោបាយជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជានិច្ចកាលបានផ្តោតការគិតគូរជាសំខាន់ទៅលើសុខុមាល ភាពមនុស្សចាស់តាមរយៈគោលនយោបាយយុទ្ធសាស្ត្រចតុកោណ។ ការអនុវត្តន៍គោលនយោបាយ សុខុមាលភាពមនុស្សចាស់ រាជរដ្ឋាភិបាលបានផ្តល់ការបើករបបសោធននិវត្តជន និងជនបាត់បង់ សម្បទាវិជ្ជាជីវៈមន្ត្រីរាជការដោយមានការតម្លើងប្រាក់បៀវត្សរ៍ពីមួយឆ្នាំទៅ មួយឆ្នាំសម្រាប់មុខ សញ្ញាទាំងនោះ។ រាជរដ្ឋាភិបាលបានកែសម្រួលបន្ថែមដោយតម្លើងប្រាក់សោធននិវត្សន៍ សម្រាប់ អតីតមន្ត្រីរាជការស៊ីវិល និងគោលនយោបាយកងកម្លាំងប្រដាប់អាវុធជាអតីតយុទ្ធជន និងជានគរ បាលចូលនិវត្តន៍តាមរយៈការផ្តល់សម្បទានសង្គមកិច្ចនៅខេត្តកំពតបានចំនួន២៩គ្រួសារ។

          ឯកឧត្តម ខូយ ឃុនហ៊ួរ បន្តទៀតថា ដើម្បីឆ្លើយតបនឹងសំណូមពររបស់លោកតា លោកយាយ តំណាងឱ្យសមាគមមនុស្សចាស់ ខ្ញុំសូមធ្វើការអំពាវនាវចំពោះឯកឧត្តម អស់លោក លោកស្រី មេត្តា ចាប់អារម្មណ៍ចំពោះសុខុមាលភាពមនុស្សចាស់កម្ពុជា ហើយរួបរួមគ្នា​ជាកម្លាំង​ចូលរួមឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ និងថវិកាដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តម​សម្រាប់មនុស្សចាស់ ដើម្បីធានាការពារការ រស់នៅប្រកបដោយ​មនោសញ្ចេតនាស្រឡាញ់​រាប់អានពីគ្រប់មជ្ឈដ្ឋាន ហើយយើងត្រូវយល់ថា ថ្ងៃ អនាគតយើងទាំងអស់​គ្នា​ក្លាយជាចាស់ជរាដូចលោកតា លោក​យាយ​នា​ថ្ងៃនេះដែរ។ ដូច្នេះសូម អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្កើនការយកចិត្តទុកដាក់ និង​គាំទ្រតាម​គ្រប់មធ្យោបាយ នាពេលចុះបំពេញការងារតាមមូលដ្ឋាន សូមឆ្លៀតសួរសុខទុក្ខ និង​ជួយឧបត្ថម្ភ​ដល់ជនចាស់ជរា ពិសេសជនជរាពិការ​ដែលមានការលំបាក​នៅគ្រប់សហគមន៍៕

 

Latest News

Social News

Statistics

You are visitor no. 344,075
since 18.10.2011