DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

11 តុលា 2013

ចាត់វិធានការត្រៀមរៀបចំ​មហាសន្និបាត​ក្លឹប​ឆ្នេរ​សមុទ្រស្អាត​បំផុត

កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៣ នាសាលប្រជុំក្រុមប្រឹកក្សាខេត្ត មានបើកកិច្ចប្រជុំ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិ បាលខេត្តកំពត ដើម្បីចាត់វិធានការត្រៀមរៀបចំមហាសន្និបាតលើកទី៩ ស្តីពីក្លឹបឆ្នេរសមុទ្រស្អាត បំផុតក្នុងពិភពលោកលើប្រធានបទ «ទឹកសមុទ្រខៀវស្រងាត់ ទីក្រុងបៃតង» ដែលនឹងប្រព្រឹត្តឡើង ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ នៅរមណីយដ្ឋាន ឋានសួគ៌បូកគោ ។

          ក្នុងកិច្ចប្រជុំនោះឯកឧត្តម ខូយ ឃុនហ៊ួរ បានសង្កត់ធ្ងន់លើបញ្ហាការការពាសន្តិសុខ សណ្តាប់ធ្នាប់ទូទាំងខេត្ត និងបញ្ហាសោភ័ណភាព អនាម័យក្នុង​ក្រុងកំពត​ដែលតម្រូវ​ឱ្យមាន​ការ​បំផុស​ចលនា ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ ព្រមទាំង​គ្រប់ស្ថាប័ន​ទាំងអស់​ចូលរួម ដើម្បីមុខមាត់​ខេត្តទេសចរណ៍​មួយនេះ​សម្រាប់​ឱកាស​នៃមហា​សន្និបាត​លើកទី​៩​របស់​ក្លឹប​ឆ្នេរសមុទ្រ ស្អាតបំផុត​លើពិភពលោក​ដែលមាន​ការចូលរួម​ពីប្រទេស​ជាសមាជិកចំនួន២៧។ ជាមួយគ្នានេះដែរ ដោយការប្រមើលមើលពីបរិមាណភ្ញៀវចូលមកសម្រាក និងការធ្វើ​ដំណើរ​ឆ្លង​កាត់​អាចមានចំនួនច្រើន លើសលប់ ស្របនឹងពិធីបុណ្យសមុទ្រប្រព្រឹត្តឡើងនៅខេត្តកែបផង ឯកឧត្តម អភិបាលខេត្ត បានរំលឹក ដល់មន្ទីរទេសចរណ៍យកចិត្តទុកដាក់ អប់រំផ្សព្វផ្សាយ​ចំពោះ​អ្នករក​ទទួល​ទានពាក់ព័ន្ធ ផ្នែកសេវាកម្ម បម្រើវិស័យ​ទេសចរណ៍​កុំឱ្យមានការ​តម្លើងថ្លៃទំនិញ​ហួសហេតុ​ព្រោះ​ជា​ប្រការមួយ​ជំរុញដល់ការបាត់ បង់អតិថិជនរបស់ខ្លួនទៅថ្ងៃក្រោយ ដូចជា​ថ្លៃបន្ទប់​​ស្នាក់នៅ​ផ្ទះ​សំណាក់ សណ្ឋាគារ..ជាដើម៕

Latest News

Social News

Statistics

You are visitor no. 316,378
since 18.10.2011