DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

16 កញ្ញា 2013

ប្រកាសផ្ទេរ​តំណែង​ប្រធានមន្ទីរ​ព័ត៌មាន​ខេត្តកំពត

          នៅសាលប្រជុំសាលាខេត្តកំពត កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ មានរៀបចំ​ពិធី​ប្រកាសផ្ទេរ និងប្រគល់តំណែងប្រធានមន្ទីរព័ត៌មានថ្មី ជំនួស​ប្រធាន​ចាស់​ដែល​ដល់​វ័យ​ចូលនិវត្តន៍​។

          ផ្អែកតាមប្រកាសលេខ២០៩ពម.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៣ មានខ្លឹមសារថា តែងតាំង លោក អោក សំណាង ឱ្យបំពេញមុខងារជាប្រធានមន្ទីរព័ត៌មានខេត្តកំពត នៃក្រសួងព័ត៌មាន ជំនួស លោក រស សែ ដែលត្រូវចូលនិវត្តន៍។

          បន្ទាប់ពីលោក អោក សំណាង ទទួលប្រកាសពីគណៈអធិបតី និងបានប្តេជ្ញាចិត្តរួចមក ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត និងឯកឧត្តមក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បានមានប្រសាសន៍ ណែនាំ ផ្តាំផ្ញើ ដល់លោកប្រធានមន្ទីរដែលទើបទទួលតំណែងថ្មី ត្រូវជ្រើសយកបទពិសោធន៍ល្អៗ ពី លោកប្រធាន​មន្ទីរចាស់ ដើម្បីដឹកនាំមន្ត្រី​ក្រោមឱវាទ​​ឆ្ពោះ​ទៅ​កាន់​ភាពរីកចម្រើន​​ក្នុងមន្ទីរ​ទាំងមូល។ ជាមួយគ្នា​នេះដែរ ក្រៅពីការបង្កើនសាមគ្គី​ផ្ទៃក្នុងល្អ លោកប្រធានមន្ទីរ​​ត្រូវមានទំនាក់​ទំនង​​ល្អ​ជាមួយ បណ្តាស្ថាប័ន មន្ទីរ អង្គភាពនានាទូទាំងខេត្ត ដើម្បីទទួលនូវព័ត៌មាន​ជាក់លាក់ រហ័យ និងជាទីទុកចិត្ត សម្រាប់​សាធារណ​ជន​ទូទៅ ព្រោះព័ត៌មានជាអំណាចទន់ តែអាចដាស់អង្រួន និងគោះបេះដូងគ្រប់ អ្នកអាន អ្នកស្តាប់បាន ក្នុងបំណងកែប្រែទៅកាន់ភាពរីកចម្រើនបែបវិជ្ជមាន៕  

 

Latest News

Social News

Statistics

You are visitor no. 316,461
since 18.10.2011