DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

30 ឧសភា 2013

ឯកឧត្តម នៃ ប៉េណា សម្ពោធសមិទ្ធផល​នានា​ក្នុងវត្តពិជ័យឧត្តុង្គ

កាលពីព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៣ ឯកឧត្តម នៃ ប៉េណា ប្រធានគណៈកម្ម ការទី៧ ព្រឹទ្ធសភា និង លោកជំទាវ បានអញ្ជើញ​ចូលរួម​ជាគណៈអធិបតី​ក្នុងពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​នូវសមិទ្ធ ផលទាំងឡាយនៅទីអារាមវត្តពិជ័យឧត្តុង្គ នាភូមិក្រាំង សង្កាត់ ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ដែល បានកើតមានតាមរយៈ​អំណោយរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង អំណោយពី ឯកឧត្តម ខូយ ឃុនហ៊ួរ និងលោកជំទាវ អ៊ុន សុគន្ធា ព្រមទាំងសប្បុរសជន​នានា​ចូលរួម​សាមគ្គីគ្នា​សាងសង់ និងបង្កើតឡើង។

          តាមរបាយការណ៍អានដោយលោកនាក់ សុវណ្ណារី អភិបាលក្រុង​កំពត​បានឱ្យ​ដឹងថា​សមិទ្ធផល កើតឡើងក្នុងវត្តពិជ័យឧត្តុង្គដែលនឹង​ត្រូវសម្ពោធដាក់ឱ្យ​ប្រើប្រាស់ រួមមានៈ ១.សាលារៀន២ខ្នង ចំនួន ១២បន្ទប់ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, ២.កុដិ១ខ្នង កម្ពស់២ជាន់ តម្លៃ ៦៨.២៧៤ ដុល្លារ, ៣.របងព័ទ្ធ​ជុំវិញ​បរិវេណវត្ត​ទាំងមូល តម្លៃ ២៤.២២០,៥០ដុល្លារ, ៤.ផ្លូវកៅស៊ូ១ខ្សែ ចំណាយអស់ ១៤.៧៦០ដុល្លារ ជាអំណោយ​របស់​ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត និងលោកជំទាវ អ៊ុន សុគន្ធា តំណាង​រាស្ត្រ​មណ្ឌល​កំពត, ៥.ខ្លោងទ្វារខាងកើត តម្លៃ ៦.៨១៥ដុល្លារ, ៦.ខ្លោងទ្វារផ្នែកខាងលិច តម្លៃ ៣១.៥៩១,៤០​ដុល្លារ,៧.ខ្លោងទ្វារ៤ចូលវិហារ តម្លៃ ៥.១២០ដុល្លារ៨. ក្រាលការ៉ូឡាជុំវិញព្រះវិហារ តម្លៃ ១៥.៥៥២,៣០ដុល្លារ, ៩.របងព័ទ្ធជុំវិញសាលារៀន តម្លៃ ១៥.៦៤១ដុល្លារ, ១០. ចាក់ដី​សម្រាប់​សាងសង់ សាលារៀន ចំណាយអស់ ១៨.៦៩០ដុល្លារ, ១១. ដាំបង្គោលភ្លើង៣២ដើម ចំណាយអស់ ៤.១៦០ដុល្លារ, ១២.ចាក់ផ្លូវបេតុងក្នុងបរិវេណវត្ត អស់ ២.០២៥ដុល្លារ, ១៣. ចាក់ផ្លូវ​ក្រួស​ក្រហម​១ខ្សែ​ប្រវែង៥០៤ម៉ែត្រ អស់ ៤.០០០ដុល្លារ, ១៤. ចាក់សាបក្នុងទីធ្លាវត្ត ចំណាយអស់ ១.៤២៥​ដុល្លារ និង១៥. ចាក់ដីបំពេញក្នុង ទីធ្លាវត្ត ចំណាយអស់ ២.៦៨៣,៥០ដុល្លារ ។

          មានប្រសាសន៍សំណេះសំណាលក្នុងពិធីសម្ពោធនេះ ឯកឧត្តម នៃ ប៉េណា ប្រធាន​គណៈ​កម្មការ ទី៧ព្រឹទ្ធសភាបានកោតសរសើរចំពោះព្រះចៅអធិការវត្តពិជ័យឧត្តុង្គ ព្រះនាម ភេទ សុវណ្ណ ដែលមាន ការគ្រប់គ្រង និងដឹកនាំ​ល្អ​រហូត​កសាង​បាននូវ​សមិទ្ធផល​យ៉ាងច្រើន​សន្ធឹក​សន្ធាប់ ព្រមទាំងជាទីគោរពសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយ តាមរយៈ​ការផ្តល់​ជាទំនុកចិត្ត​ពីសំណាក់​ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋក្នុង និងក្រៅ​ប្រទេស​សំដៅ​ឆ្ពោះ​មករួបរួម​សាមគ្គី​គ្នាបង្កើត​​ជាសមិទ្ធិ​នានា​ដែលឃើញនៅចំពោះមុខពិតៗ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានថ្លែង​អំណរគុណ​ចំពោះ​សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង​ ឯកឧត្តមអភិបាលខេត្ត លោកជំទាវ និងសប្បុរស ជនទាំងអស់​ដែលមាន​សទ្ធា​ជ្រះ​ថ្លា​ចូល​រួមកសាងគ្រប់សមិទ្ធផលទាំងនេះឡើង។

ក្នុងពិធីនេះ ឯកឧត្តម នៃ ប៉េណា បានប្រគេនបច្ច័យចំនួន៨លានរៀល ដល់វត្តពិជ័យឧត្តុង្គ តាជី យាយ​ជី​២០០នាក់ ក្នុងម្នាក់ៗក្រណាត់ស១ដុំ ថវិការ១ម៉ឹនរៀល សាលាបឋម​សិក្សា​​ពិជ័យ​​ឧត្តុង្គ​ចំនួន ១ លានរៀល ក្រុមកាយរិទ្ធ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម២០០នាក់ ម្នាក់ៗ​ទទួល​បាន​១ម៉ឺនរៀល​៕

Latest News

Social News

Statistics

You are visitor no. 344,149
since 18.10.2011