DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

07 ឧសភា 2013

សេចក្តីប្រកាសបដិសេធព័ត៌មានបំផ្លើស

        សាលាខេត្តកំពត មានការសោកស្តាយនូវព័ត៌មានបែបបំផ្លើសខុសពីការពិត និងគ្មាន វិជ្ជាជីវៈ​របស់ បណ្តាញផ្សព្វផ្សាយមួយចំនួនពាក់ព័ន្ធការផ្អាកសកម្មភាពវាស់វែងដីធ្លីស្ថិត​នៅឃុំ​ព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ចេញផ្សាយនាពេលថ្មីៗ ដែលអាច​នាំឱ្យមាន​ការ​​យល់​ច្រឡំ​ក្នុងស្រទាប់សាធារណជនទូទៅ ។  សាលាខេត្តកំពត សូមធ្វើការបំភ្លឺដូចខាងក្រោម :

          ១. អាជ្ញាធរខេត្ត ស្រុក ឃុំ និងក្រុមយុវនិស្សិតស្ម័គ្រចិត្តសម្តេចតេជោ ព្រមទាំង​មន្ត្រី​បច្ចេកទេស  កំពុងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាលេខ០១របស់រាជរដ្ឋាភិបាល ក្នុងការវាស់វែង​ដីធ្លីជូនប្រជាពលរដ្ឋ  ពោលគឺការប្រគល់​ជាកម្មសិទ្ធិ​ស្របច្បាប់​បាន​លុះត្រាតែដី​ធ្លី​ទាំងនោះ​បាន​កាន់កាប់ ឬអាស្រ័យផលជាក់ ស្តែងមុនថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២។

          ២. បន្ទាប់ពីការវាស់វែងដីធ្លីមួយចំនួនដែលប្រជាពលរដ្ឋបានកាន់កាប់ និងអាស្រ័យ​ផល​ពិត​ប្រាកដ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំព្រែកត្នោត ស្រុកទឹកឈូ គណៈកម្មាធិការ​គ្រប់គ្រង​ដីរដ្ឋ​ខេត្តកំពត សង្កេតឃើញ ថាដីមួយចំនួន​ដែលទាមទារ​ឱ្យវាស់ដើម្បី​កាន់កាប់​ជាកម្មសិទ្ធិ​​ជាប្រភេទ​​ដី​ស្ថិតក្នុង​ដែន​ឧទ្យានជាតិទើបនឹង កាប់រានថ្មី និងដីខ្លះ​ទៀត​គ្រប់គ្រងដោយ​សហគមន៍ប្រជាពលរដ្ឋ។

          ៣. គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត កំពុងតាមដាន​ស្រាវជ្រាវ​រកមេខ្លោង​ដែលបាន​បំផុសឱ្យ មានការកាប់រានដីថ្មី និងចូល​ទន្ទ្រានដី​គ្រប់គ្រង​ដោយសហគមន៍​ដើម្បីនាំ​ទៅទទួល​ទោស​តាមផ្លូវច្បាប់។

ការផ្សាយព័ត៌មានបំផ្លើស និងគ្មានវិជ្ជាជីវៈទាំងនោះ​ គឺជាចេតនាបំភ្លៃការពិត ក្នុងន័យ​បង្ខូច​កិត្តិយស អជ្ញាធរខេត្ត ស្រុក ឃុំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល  ដែលបម្រើ​​ផលប្រយោជន៍​ប្រជា​ពល​រដ្ឋជា សាធារណៈធ្វើឱ្យមានការយល់ច្រឡំនូវអំពើល្អរបស់ថ្នាក់ដឹកនាំ   ព្រមទាំង​បំពុល​​បរិយា​កាសនយោបាយ ពិសេសក្នុងអំឡុងជិតឈានចូលការបោះឆ្នោត​មក​ដល់​នា​ពេល​​ដ៏ខ្លី​ខាងមុខ ៕

 

                                                              ធ្វើនៅកំពត, ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៣

Latest News

Social News

Statistics

You are visitor no. 365,022
since 18.10.2011