DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

07 ឧសភា 2013

ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន ឧបត្ថម្ភសាខាកាក​បាទក្រហម​ខេត្ត​១០០លានរៀល

     ក្នុងពិធីប្រារព្ធខួបលើកទិ១៥០ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោម​ប្រធានបទ​១៥០ឆ្នាំ នៃសកម្មភាពមនុស្សធម៌ កាលពីព្រឹកថ្ងៃទី៧ខែឧសភាឆ្នាំ២០១៣ នៅសាលប្រជុំ​សាលា​ខេត្ត សាខា កាកបាទក្រហមខេត្តកំពត​ទទួលបានពីការបរិច្ចាកដោយសប្បុរសជន អាជ្ញាធរស្រុកក្រុង មន្ទីរអង្គភាព អង្គការសមាគមនានានូវទឹកប្រាក់ប្រមាណជិត៣០០លានរៀល ( ៧៣.៥៤០ដុល្លារ)។ ក្នុងចំណោម ថវិកាដែលទទួលបានទាំងនោះ  ឯកឧត្តម បណ្ឌិត ប៉ែន ស៊ីម៉ន ប្រតិភូរាជ​រដ្ឋា​ភិ​បាល​​​​ទទួលបន្ទុកគយ និងរដ្ឋាករបាន​ចូលរួម​រហូតដល់១០០លានរៀល ជាចំនួន​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ក្នុងសកម្មភាពសម្រាប់ ជួយជនរងគ្រោះដោយហេតុការណ៍ផ្សេងៗ។

          បន្ទាប់ពី ឯកឧត្តម អ៊ឹង ម៉េងហួរ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពត អានរបាយការណ៍​ស្តីពី​សកម្មភាព និងលទ្ធផលការងារ​ក្នុងឆ្នាំ២០១២កន្លងមក និងការ​លើក​យក​នូវ​សុន្ទរកថា លោកជំទាវ កិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ខួបលើក ទី១៥០ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ដោយ ឯកឧត្តម ខូយ ឃុនហ៊ួរ រួចមក សប្បុរស ជន តំណាងអាជ្ញាធរស្រុកក្រុង មន្ទីរអង្គភាពនានា បាន​ប្រគល់​ជូន​ថវិកា​ដែលជាការចូលរួមក្នុងសកម្ម ភាពមនុស្សធម៌ដល់ ឯកឧត្តម ប្រធាន​កិត្តិយស​សាខា​កាក​បាទ​ក្រហម​ខេត្តកំពត​ដើម្បីទុកប្រើប្រាស់ក្នុង ចលនា​ជួយ​ជនរងគ្រោះ​ដោយ​ហេតុការណ៍​ផ្សេងៗ។​ទឹកប្រាក់​ដែលទទួល​បានក្នុងពេលនេះមាន​ចំនួន ជិត៣០០លានរៀល​(៧៣.៥៤០ដុល្លារ)។ បើប្រៀបធៀប​នឹងឆ្នាំ២០១២ ឃើញថាចំនួនទឹកប្រាក់ទទួល បានកើនឡើងច្រើន ខណៈ​ឆ្នាំមុន​មាន​ត្រឹមតែ៦៤.៩៥៥ដុល្លារ ប៉ុណ្ណោះ ក្នុងឱកាសប្រារព្ធខួបលើកទី ១៤៩ ទិវាកាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ​ដែលមានពិធីប្រមូលថវិកាសប្បុរសធម៌ដូចគ្នានេះ៕

Latest News

Social News

Statistics

You are visitor no. 334,120
since 18.10.2011