DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

02 ឧសភា 2013

បិទផ្សាយទិន្នន័យដីធ្លី​នៅ​ឃុំត្រពាំង​​ភ្លាំង​និងឃុំតាកែន

    កាលពីព្រឹកថ្ងៃទី២៩ខែមេសាឆ្នាំ២០១៣ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តកំពត បានធ្វើពិធី​បិទ ផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី សម្រាប់ប្រជាពលរដ្ឋចំនួន ៦១១គ្រួសារ ស្ថិត​នៅ​ភូមិ​ត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ដែលមានទំហំ១.៣៩៦ហិកតា ស្មើនឹង​១.០៣៥​ក្បាលដី​។ ប្រជា ពលរដ្ឋទាំងនោះនឹងបានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់នាអំឡុងដើម​ខែ​មិថុនា​ខាងមុខ។

          លោក យិន វុឌ្ឍ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បាន​ឱ្យ​ដឹង តាមរយៈ​របាយការណ៍​ថាការប្រកាស​បិទផ្សាយ​ជាសាធារណៈ​នូវឯកសារ​នៃ​ការវិនិច្ឆ័យ​លើការចុះបញ្ជីដី ធ្លីសម្រាប់ភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ក្នុងពេលនេះ​រួមមាន​ចំនួន​១.០៣៥ក្បាលដី ស្មើនឹង ចំនួនប្រជាពលរដ្ឋ៦១១គ្រួសារ ដែលមានទំហំ១.៣៩៦ហិកតា។

          ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្ត និងជាប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដីរដ្ឋ​ខេត្ត​កំពត​​មាន ប្រសាសន៍ថាបន្ទាប់ពីការបិទផ្សាយចប់សព្វគ្រប់រយៈពេល​៣០ថ្ងៃ ចាប់ពី​ថ្ងៃទី២៩ ខែ​មេសា រហូតដល់ថ្ងៃ ទី២៨ខែឧសភាឆ្នាំ២០១៣ និងក្រោយរយៈពេល១០ថ្ងៃ​បន្ទាប់ ពោល​គឺក្នុង​ដើម​ខែមិថុនាខាងមុខ បងប្អូន នឹងទទួលប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​អចលនទ្រព្យស្របច្បាប់ហើយ។ ម្ល៉ោះ​ហើយ​ក្នុងអំឡុងពេលនៃឱកាស បិទផ្សាយនេះ សូមបងប្អូន​អញ្ជើញ​ចូលរួម​ផ្ទៀងផ្ទាត់​​ឱ្យបាន​ហ្មត់ចត់ ដើម្បីចៀសវាងនូវកំហុសឆ្គងណា មួយកើត​ឡើង​​ក្រោយពេល​ប័ណ្ណកម្មសិទ្ធិ​ដល់ដៃ​ហើយ​​បែរជាប្រើការមិនបាន ដូចជាខុសឈ្មោះ អាយុ ឬ ទីតាំង ប្រភេទដីជាដើម។នារសៀលថ្ងៃដដែល ពិធីដូចគ្នានេះបានធ្វើនៅភូមិចំការមន ឃុំតាកែន ស្រុកឈូក ដើម្បីបិទផ្សាយ ទិន្នន័យ​ដីធ្លី​សម្រាប់​ប្រជាពលរដ្ឋក្នុងភូមិចំការមន ភូមិជ័យតាស្វាយ និងភូមិមនោសុខ ឃុំតាកែន ស្រុកឈូក នូវ​ចំនួន​៧២៨គ្រួសារ ស្មើនឹង១.៦១៦ក្បាលដី លើទំហំផ្ទៃដី១.៦៧១ហិកតា។ ​​ដូច្នេះអំឡុងដើមខែមិថុនា ឆ្នាំ២០១៣ ខាងមុខ ប្រជាពលរដ្ឋប្រមាណ១.៣៣៩គ្រួសារ ក្នុងឃុំត្រពាំងភ្លាំង និងឃុំតាកែន ស្រុក​ឈូក នឹងទទួល​នូវប័ណ្ណកម្ម​សិទ្ធិ​ស្របច្បាប់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ការអនុវត្តន៍​គោល​ន​យោ​បាយ​ចាស់ សកម្មភាព បន្ថែម​លើប្រជាពលរដ្ឋ​ជាងមួយម៉ឺន គ្រួសារ​ដែលបាន​ទទួល​រួច​ហើយ​៕ 

Latest News

Social News

Statistics

You are visitor no. 357,442
since 18.10.2011