DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

21 មេសា 2013

ឯកឧត្តម ខូយ ឃុនហ៊ួរ បើកការដ្ឋានជួសជុល ផ្លូវលំមួយខ្សែនៅភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី

    កាលពីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពត បាន អញ្ជើញ​ចុះបើកការ​ដ្ឋាន​ជួសជុល​ផ្លូវលំក្រាលក្រួស​ក្រហមមួយ​ខ្សែ ស្ថិតក្នុងភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគិរី ដែលមានប្រវែង​៦គីឡូម៉ែត្រ ចេញពីចំណុចព្រំប្រទល់ខេត្តតាកែវដល់វត្តភ្នំព្រះ។ សមិទ្ធិថ្មី នេះនឹងសម្រេចរួចរាល់ក្នុងសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០១៣ ខាងមុខ។

តាមរបាយការណ៍របស់ លោក  ខៀវ ឫទ្ធិភ័ណ្ឌ អភិបាលស្រុកជុំគិរី ក្នុងពិធីបើកការដ្ឋានមាន ខ្លឹមសារថា ​លើខ្សែបន្ទាត់ដែលនឹងជួសជុល ស្ថាបនាផ្លូវលំក្រាលក្រួសក្រហមនេះ ដើមឡើយជាផ្លូវ រទេះ។ ប៉ុន្តែនៅចន្លោះឆ្នាំ១៩៩៤‍ - ១៩៩៦ មួយកំណាត់ ត្រូវបានកសាងតាមរយៈការប្រើប្រាស់អង្ករ ពលកម្ម និង មួយកំណាត់ទៀតស្ថាបនាឡើងដោយការរួមគ្នាពីសំណាក់ថ្នាក់ដឹកនាំ ព្រះសង្ឃ ប្រជា ពលរដ្ឋ ព្រមទាំងសប្បុរសជននានា ក្លាយជាផ្លូវលំដីស។ ព្រោះតែការធ្វើដំណើរឆ្លងកាត់នៅជួបភាព លំបាកក៏ធ្វើសំណើសំណូមពរទៅសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះ រាជាណាចក្រកម្ពុជា ទើបមានការសម្រេចផ្តល់ជូន និងបើកការ​ដ្ឋាន​ចាប់ផ្តើម​ដំណើរ​ការ​នា​ពេលនេះ ហើយតាមគម្រោងនឹងបញ្ចប់រួចរាល់ក្នុងសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០១៣ ខាងមុខ។

ឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពតមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋដែលមកជួប ជុំដើម្បីរង់ចាំទទួលសមិទ្ធផលថ្មីនឹងកើតឡើងនា​ពេលខាងមុខនេះថា ជាច្រើនជំនាន់មកហើយ ស្ទើរ គ្រប់តំបន់មិនធ្លាប់មាន​ផ្លូវធ្វើដំណើរ​ងាយស្រួលឡើយ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ជួបការ​លំបាក​ក្នុង ការទៅណា​មក​ណា​តាម​បំណង​របស់​ពួកគាត់។ ទាំងនេះអាស្រ័យ​ដោយ​មូលហេតុ​​ជាច្រើន ពិសេស បញ្ហា​សង្គ្រាម​ជាបន្តបន្ទាប់ បង្កឱ្យបាត់បង់ឱកាសសម្រាប់​ការអភិវឌ្ឍន៍ តួយ៉ាងក្រោមរបបប៉ុល ពត ជាដើម។ ឯកឧត្តម ខូយ ឃុនហ៊ួរ បន្តទៀតថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សមម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនជាប្រមុខ វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវបានគិតគូរគ្រប់ ទីកន្លែង។ ជាក់ស្តែង ភូមិខ្ពបរុន ជាតំបន់​ជនបទ​មួយដែល​កន្លងមក​ពិបាក​ធ្វើ​ដំណើរព្រោះតែផ្លូវមិន ល្អ តែបន្ទាប់​ពី​ការស្ថាបនា​ផ្លូវលំ​ក្រាលក្រួស​ក្រហម​មួយខ្សែ​នេះ​សម្រេច​រួចរាល់ បងប្អូនប្រជាពលរដ្ឋ នឹងមានលក្ខណៈងាយស្រួល ចំណេញទាំងពេលា ទាំង​ថវិកា​ក្នុង​កា​ឆ្លងកាត់ទៅកាន់ទីដៅផ្សេងៗ។ ដូច្នេះសូមបងប្អូនចូលរួមថែរក្សាព្រមគ្នាដើម្បីទុកជាប្រយោជន៍ និងបានប្រើប្រាស់យូរអង្វែង ក្រោយ ពីដំណើរការស្ថាបនាហើយរួចរាល់ជាស្ថាពរ៕   

Latest News

Social News

Statistics

You are visitor no. 334,111
since 18.10.2011