DEPARTMENT OF KAMPOT PROVINCE

The Ministry of Interior, Cambodia.

KAMPOT PROVINCIAL

Details

19 មេសា 2013

ប្រជាពលរដ្ឋប្រមាណជិតបួនរយ​គ្រួសារក្នុងស្រុកឈូកនិង​ស្រុកដងទង់ទទួល​អំណោយ​កាកបាទ​ក្រហម

     ប្រជាជន៣៨១គ្រួសារ ក្នុងស្រុកឈូក និងស្រុកដងទង់ កាលព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ បានទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា បន្ទាប់ពីគ្រួសារទាំងនោះ​រងគ្រោះ​ដោយសារ​រលំផ្ទះ ខូច ខាតទ្រព្យសម្បត្តិ ព្រោះតែ​ឥទ្ធិពល​នៃព្យុះភ្លៀងកាល​ពីថ្ងៃទី១១ ខែមសា ឆ្នាំ២០១៣ កន្លងមក។​

          ឯកឧត្តម ខូយ ឃុនហ៊ួរ  ប្រធានកិត្តិយសសាខាកាកបាទក្រហម និងជាអភិបាលខេត្ត​កំពត បានរាយការណ៍​ជូនតំណាង​កាកបាទក្រហមក្ពុជានា​ឱកាសចុះជួប​សំណេះ​សំណាល​ និង​ជូន​អំណោយដល់  គ្រួសាររង​គ្រោះ​ក្នុងស្រុកឈូក​ថាកាល​ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ នៅ​ភូមិសាស្ត្រ​ស្រុកឈូក រួមមាន  ឃុំត្រពាំងបី ឃុំក្រាំងស្បូវ ឃុំក្រាំងស្នាយ ឃុំបានៀវ ឃុំបឹងនិមល ឃុំនារាយណ៍ និងឃុំទ្រមែងបានទទួល រងនួវភ្លៀងព្យុះបោកបក់ បណ្តាល​ឱ្យប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​​ចំនួន១៨៣គ្រួសារ។ ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា​ទោះបី​ជាការជួយ​រំលែក​ក្តីទុក្ខលំបាក​ចំពោះបងប្អូនរងគ្រោះទាំងអស់មានភាព យឺតយ៉ាវក្តី តែប្រជាពលរដ្ឋ​ចំនួន១៩​គ្រួសារ​ដែលរងគ្រោះក្នុងកម្រិតធ្ងន់ធ្ងរ អាជ្ញាធរបានបញ្ជូនមន្ត្រីទទួល បន្ទុកកាក​បាទក្រហម​ថ្នាក់ខេត្ត​ឱ្យចុះជួយសង្គ្រោះបន្ទាន់ដើម្បីកាត់បន្ថយភាព​ទាល់ច្រកក្នុងគ្រាមានអាសន្ន តាមរយៈ​អំណោយ​ជាគ្រឿង​ឧបភោគ​បរិភោគ របស់របរប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ។

          ចូលរួមរំលែកទុក្ខកង្វល់ក្នុងពិធីជូនអំណោយនាពេលនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា ក្នុងនាមតំណាង​ឱ្យកាកបាទ​ក្រហម​កម្ពុជា លោកជំទាវ សូមសម្តែងនូវការសោកស្តាយ ព្រមទាំងចូលរួមរំលែកក្តីទុក្ខសោក ចំពោះ​បងប្អូនទាំងអស់ដែលបាន និងកំពុង​ជួបប្រទះ​នូវហេតុការណ៍​អាក្រក់​ដោយសារ​គ្រោះ​ធម្មជាតិនេះ។ ជាការពិតណាស់ ទោះបីបាតុ ភូតធម្មជាតិមិនមានអ្នកណាអាចទប់ស្កាត់បាន​តែកាកបាទ​ក្រហម​កម្ពុជា​ក៏ដូច​រាជដ្ឋាភិបាល​ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន តែង​មិន​ភ្លេច​នូវការគិតគូររាល់ក្តីទុក្ខលំបាករបស់បងប្អូន ក្រោយពីរងការបះពាល់ និងខូចខាត​ទ្រព្យ​សម្បត្តិ​ផ្សេងៗ។​ ជាក់ស្តែងតាមរយៈកិច្ចខិតខំរបស់ប្រមុខដឹក នាំរាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ដោយការកៀងគរសប្បុរសជននានា ក្នុងឱកាសនេះបង ប្អូននឹង​បានទទួល​នូវអំណោយ​ជា​គ្រឿង​​ឧបភោគបរិភោគ ប្រដាប់ប្រដាប្រើប្រាស់ ព្រមទាំងថវិកាមួយ ចំនួន​ទុកគ្រាន់​ជាការដោះស្រាយ​​ក្តីលំបាកមួយ​ចំណែក​ទោះ​បីមិនអាច​ប៉ះប៉ូវជាមួយអ្វី​ដែលខាតបង់ទៅ ហើយនោះក៏ដោយ។

          អំណោយ​ដែលជនរងគ្រោះ​ទាំង​១៨៣គ្រួសារទទួល​នាពេល​នោះមាន អង្ករ ទម្ងន់​៥០គីឡូក្រាម ត្រីខ១០កំប៉ុង មីយើង១កេស សារុង១ ភួយ១ មុង១ ក្រមា១ និងថវិកា៥ម៉ឺនរៀល ក្នុងមួយគ្រួសារៗ។

នៅព្រឹកថ្ងៃដដែល ប្រជាជន១៩៨គ្រួសារ របស់ឃុំមានរិទ្ធ ឃុំល្អាង និងឃុំដំណាក់សុក្រំ ស្រុក ដងទង់ ដែលទទួលរងគ្រោះដោយខ្យល់ព្យុះ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ ដូចគ្នានោះ ក៏បាន ទទួលអំណោយ​ពីកាកបាទ​ក្រហមកម្ពុជា​នេះដែរដែរ៕ 

Latest News

Social News

Statistics

You are visitor no. 365,020
since 18.10.2011